ការរួមភេទ
គឺជារឿងមួយមិនអាចខ្វះបានសម្រាប់ជីវិតប្តី-ប្រពន្ធគ្រប់រូប
ប៉ុន្តែតើបងបុរសៗដឹងទេថា
តើស្ត្រីៗជាដៃគូស្នេហានិយមរួមភេទនៅថ្ងៃណាដែរ?
មានមនុស្សមួយចំនួនយល់ឃើញថា
ថ្ងៃចន្ទគឺជាថ្ងៃមួយដែលសោកសៅបំផុតសម្រាប់ការរួមស្នេហា
ប៉ុន្តែបើតាមការស្ទង់មតិ របស់ទស្សនាវដ្តី Lift បានឲ្យដឹងថា
គ្មាននារីណាម្នាក់ក្នុងចំណោមនារី១៥០០នាក់
ដែលគេធ្វើការស្ទង់មតិឆ្លើយថា ថ្ងៃចន្ទជាថ្ងៃមិនល្អឡើយ។
ផ្ទុយទៅវិញ៧៧ភាគរយនៃស្ត្រីទាំងអស់នេះបាននិយាយថា
ពួកគេរួមភេទនៅថ្ងៃចន្ទច្រើនជាងថ្ងៃណាៗទាំងអស់។
ថ្ងៃពុធក៏មិនធម្មតាដែរសម្រាប់ការរួមស្នេហា។ ស្ត្រីចំនួន៦៨
ភាគរយដែលបានចូលរួមក្នុងការស្ទង់មតិបានឲ្យដឹងថា
ពួកគេនិយមរួមភេទនៅថ្ងៃនេះ។
ចំណែកឯថ្ងៃសុក្រវិញគឺជាថ្ងៃដ៏ល្អ
និងមានប្រជាប្រិយបំផុតសម្រាប់ការថើបបបោសអង្អែល។
មានស្ត្រីចំនួន៤៥ភាគរយបាននិយាយថា
នៅថ្ងៃសុក្រនេះគេចូលចិត្តឲ្យដៃគូរបស់គេនូវការរួមស្នេហាតាមរបៀប
អូរ៉ាល់សិច ខណៈនារី២៣ភាគរយ
និយមចូលចិត្តការរួមភេទបែបនេះនៅថ្ងៃសៅរ៍ទៅវិញ
ដោយពួកគេបានឲ្យឈ្មោះថា ជាថ្ងៃរួមភេទដ៏ល្អបំផុតប្រចាំសប្តាហ៍។
លើសពីនេះទៅទៀតការស្ទង់មតិនេះក៏បានបង្ហើបឲ្យដឹងដែរថា
មានស្ត្រីស្ទើរតែពាក់កណ្តាលនៃស្ត្រីទាំងអស់នេះ
នឹកស្រមៃដល់ការរួមភេទនៅពេលដែលពួកគេកំពុងធ្វើការបោកគក់ខោអាវ
និង៦០ភាគរយ គិតពីរឿងនេះខណៈដែលគេកំពុងធ្វើការ។
បើនិយាយពីស្ទីលនៃការរួមភេទវិញ
ស្ត្រីចំនួនរហូតដល់ទៅ៨១ភាគរយបាននិយាយថា ពួកគេចូលចិត្តការរួមភេទ
តាមស្ទីលធម្មជាតិ ពោលគឺស្ត្រីនៅពីក្រោម និងបុរសនៅពីលើ។
១ភាគ៣នៃស្ត្រីដែលបានចូលរួមក្នុងការស្ទង់មតិនេះ
ក៏បានឲ្យដឹងផងដែរថា
ពួកគេមានការរំខានមួយចំនួនពេលដែលពួកគេកំពុងរួមភេទ។
ការរំខានទាំងនោះរួមមានការព្រួយបារម្ភពីការងារសំឡេងរំខានរបស់កូនៗ
ឬសត្វចិញ្ចឹមផ្សេងៗ។ នៅចុងក្រោយនៃការស្ទង់មតិនេះ
ស្ត្រី៨៧ភាគរយបាននិយាយឲ្យដឹងថា ពួកគេចូលចិត្តការថើបអង្អែល
និង៨២ភាគរយ
ចូលចិត្តឲ្យដៃគូបបោសអង្អែលនៅត្រង់ចំណុចស្រៀវស្រើបបំផុតរបស់គេ៕



