ថ្ងៃព្រហស្បត្ត៏ ទី១ ខែតុលា ឆ្នាំ២០១៥ ម៉ោង ១៧:០៤
ខេត្តប៉ៃលិន ៖ យុវសិស្សពីរនាក់រងរបួសបែកក្បាល បែកមុខ
និងរយះដងខ្លួនសន្លប់នៅនឹងកន្លែង
ត្រូវបានក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត
បន្ទាប់ជិះម៉ូតូឌុបគ្នាត្រឡប់មកពីមើលគេរាំធុងបាស់នៅវត្តបុក
សត្វឆ្កែ១ក្បាលបណ្តាលឱ្យដួលប្រាវរងរបួសធ្ងន់ទាំងពីរនាក់តែ
ម្តង ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី២៩ កញ្ញា ២០១៥ នៅលើផ្លូវក្រាលកៅស៊ូ ក្នុងភូមិបតាំងស៊ូ សង្កាត់បយ៉ាខា ក្រុងប៉ៃលិន ។
ប្រភពព័ត៌មានបានឱ្យដឹងថា ជនរងគ្រោះ ឈ្មោះ អោម សុខុម ភេទប្រុស អាយុ១៧ឆ្នាំ ជាអ្នកបើកបរម៉ូតូម៉ាកឌ្រីម រងរបួសបែកក្បាលផ្នែកខាងមុខ រយះមាត់ ខ្លួន និងដៃជើងដេរអស់ច្រើនថ្នេរ និងឈ្មោះ យស់ និមល ភេទប្រុស អាយុ១៧ឆ្នាំ រងរបួសរយះមុខ ទ្រូង សន្លប់ ។ ទាំងពីរនាក់ជាមិត្តភក្តិនឹងគ្នា រស់នៅភូមិកើតហេតុខាងលើ ។
ប្រភពពីម្តាយជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុកូនប្រុសរបស់គាត់បានសុំឌុបមិត្តភក្តិទៅមើលគេរាំ ធុងបាស់នៅវត្តបតាំងស៊ូ លុះដល់វេលាម៉ោង៩និង៣០នាទីយប់ ដោយសារអត់មានគេរាំក៏នាំគ្នាជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈជិះជិតដល់ផ្ទះទៅហើយ សល់ប្រហែល១០០ម៉ែត្រទៀតស្រាប់តែមានសត្វឆ្កែ១ក្បាលរត់ចេញពីផ្ទះ ដេញត្របាក់ខាំម៉ូតូ ធ្វើឱ្យអ្នកបើកម៉ូតូមានការភ័យក៏បន្ថែមល្បឿនជ្រុលទៅបុកសត្វ ឆ្កែ១ក្បាលទៀត ដែលរត់កាត់មុខងាប់នៅនឹងកន្លែង ហើយក៏ដួលម៉ូតូប្រាវរងរបួសធ្ងន់ទាំងពីរនាក់ ។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកទៅសង្គ្រោះ ទាន់ពេល រីឯសត្វឆ្កែត្រូវបានគេអូសយកទៅធ្វើម្ហូបភ្លាមៗ លុះក្រោយមកឪពុកម្តាយជនរងគ្រោះទៅជួបម្ចាស់ឆ្កែដើម្បីសុំបង់សង ថ្លៃរបួសខ្លះៗ ស្រាប់តែគេប្រាប់ថាមិនមែនជាឆ្កែរបស់គេឡើយ ទោះបីជាប្តឹងដល់សមត្ថកិច្ចក៏មិនអាចជួយដោះស្រាយរឿងនេះបានដែរ ព្រោះគ្មានភស្តុតាងបញ្ជាក់ច្បាស់លាស់មានតែព្យាបាលដោយខ្លួនឯង ប៉ុណ្ណោះ ៕
>>ទទួលបានព័ត៌មានតាមរយៈ KOHSANTEPHEAP OFFICAIL LINE


0 comments:
Post a Comment