យោងតាមប្រភព ព័ត៌មានបានឲ្យដឹងថា ទិដ្ឋភាពដ៏កម្រមួយនេះ បានកើតឡើងនៅឯ រថភ្លើងក្រោមដីមួយកន្លែង ដែលស្ថិតនៅក្នុងទីក្រុង ប៉េកាំង របស់ប្រទេសចិន ដោយមានបុរសម្នាក់ បានលុតជង្គង់ និងបានយករបស់បញ្ចាំស្នេហ៍មួយ មកដើម្បីស្នើសុំមិត្តប្រុស របស់គេរៀបការ ក្រោមក្រសែភ្នែក មនុស្សជាច្រើនដែលជា អ្នកដំណើរនៅលើរថភ្លើងនោះ។
បើយើងមើលតាមវីដេអូ នោះយើងនឹងឃើញ បុរសម្នាក់បានលុតជង្គង់ នៅចំពោះមិត្តប្រុស របស់គេដោយបាន ពោលពាក្យថា “ថ្ងៃនេះខ្ញុំអញ្ជើញ មនុស្សទាំងអស់នៅទីនេះ បើទោះបីជាភាគច្រើន អ្នកមិនស្គាល់ពួកខ្ញុំក៏ដោយ ដើម្បីមកធ្វើជាសាក្សី នៃក្តីស្រលាញ់របស់ពួកយើង” ហើយក្រោយពីនិយាយរួច រូបគេក៏បានយកនាឡិកាដៃមួយ ចេញមកក្នុងការ តំណាងវាធ្វើជា វត្ថុបញ្ចាំស្នេហ៍ រួចក៏អោបគ្នាទៅវិញទៅមក ប្រកបដោយក្តីស្រលាញ់។
យ៉ាងណាមិញ សកម្មភាពបែបនេះ ក៏ទទួលបានការរិះគន់ និងពាក្យអសុរោះ ជាច្រើនពីសំណាក់ មនុស្សមួយចំនួននៅទីនោះផងដែរ តែក្រោយពីពួកគេទាំង២នោះ បានបង្ហាញពីអារម្មណ៍ និងនិយាយចប់ មនុស្សយ៉ាងច្រើន ដទៃទៀត ក៏បានទះដៃអបអរសាទរ និងធ្វើឲ្យអ្នកដែលស្អប់ មួយចំនួនស្ងាត់មាត់ឈឹង ផងដែរ។
ក៏គួរបញ្ជាក់ដែរថា វីដេអូមួយនេះ ត្រូវបានទទួលការចាប់អារម្មណ៍ ជាច្រើនពីសំណាក់ អ្នកប្រើប្រាស់បណ្តាញសង្គម ហើយក្នុងនោះវាក៏បាន ក្លាយទៅជាប្រធានបទ ដ៏ក្តៅគគុកមួយ សម្រាប់អ្នកនិយមលេង បណ្តាញសង្គមក្នុង ប្រទេសចិន៕
តោះចង់ដឹងថា វីដេអូនោះយ៉ាងណា សូមទស្សនាទាំងអស់គ្នា៖




0 comments:
Post a Comment