១-ប្រយ័ត្នប្រយែងចំពោះរបបអាហាររបស់អ្នក
ដើម្បីការពារការកើនឡើងអ័កម៉ូនអ៊ីដ្រូហ្សែនក្នុងរាងកាយអ្នកគួរ កំណត់បរិមាណ នៃការទទួលទានគ្រឿងស្រវឹង និងគួរបង្កើនការទទួលទានជាតិសរសៃ Fiberឲ្យបានច្រើនដើម្បីជំនួយដល់ចលនាបញ្ជូនអាហារតាមរយៈបំពង់ រំលាយអាហារ។ ការពិសាអាហារសម្បូរជាតិប្រូតេអ៊ីន ជារឿងចាំបាច់ខ្លាំងណាស់ ដោយសារប្រូតេអ៊ីននេះគឺជាប្លុកបង្កើតសាច់ដុំ និងខូលីចិន(Collagen) ដែលជារចនាសម្ព័ន្ធទ្រទ្រង់សុខភាពសុដន់។ ខ្លាញ់រកឃើញនៅក្នុងត្រី និងប្រេងអូលាវអាចប្រើជំនួសខ្លាញ់ជ្រូកបាន ហើយអ្នកគួរពិសាបន្លែ និងផ្លែឈើឲ្យបានច្រើនជារៀងរាល់ថ្ងៃ។ ជីវជាតិបង្គ្រប់បន្ថែមដែលរួមទាំងវីតាមីនC និងវីតាមីនE សារធាតុ Selenium និងបេតាការ៉ូទីនក៏ជាប្រភពដ៏ប្រសើរ នៃសារធាតុប្រឆាំងនឹងអុកស៊ីដកម្មផងដែរ។

២-ពាក់អាវទ្រនាប់ដែលទប់សុដន់បានល្អ
សូមពាក់អាវទ្រនាប់ដែលទប់សុដន់បានល្អជារៀងរាល់ថ្ងៃជាពិសេសពេល ហាត់ប្រាណ អំឡុងពេលបំបៅដោះកូន ឬអំឡុងឆ្នាំនៃការអស់រដូវ។ សុដន់យារធ្លាក់បង្កដោយការធ្វើការងារធ្ងន់ជារឿយៗ គឺបណ្ដាលមកពីការពាក់អាវទ្រនាប់ ដែលមិនទប់លំនឹងសុដន់បានល្អ។ ការយារធ្លាក់នេះបង្កឲ្យមានស្នាមសង្វារ និងប្រែជាយឺតដូចកៅស៊ូ និងជួនកាលបាត់បង់សមត្ថភាពក្នុងការឲ្យត្រឡប់មករកសភាពដើមវិញទៀតផង ។

៣-រក្សាទម្ងន់រាងកាយឲ្យល្អចំពោះសុខភាព
ការធាត់លើសគីឡូធ្វើឲ្យស្បែកសុដន់យឺត មានលក្ខណៈស្រដៀងគ្នាទៅនឹងការផ្លុំប៉េតប៉ោងឲ្យប៉ោងអីចឹង។ របបអាហារដែលបង្កឲ្យទម្ងន់រាងកាយឡើងចុះពេញមួយឆ្នាំអាចបណ្ដាលឲ្យ សុដន់ ទ្រោមចុះដូចប៉េតប៉ោងធូរខ្យល់ក្រោយមួយរយៈពេលដូច្នោះដែរ។

៤-បង្កើតកម្មវិធីហាត់ប្រាណដ៏ប្រសើរមួយ
សូមបង្កើតកម្មវិធីហាត់ប្រាណដ៏ល្អមួយដែលចូលរួមរក្សាទម្ងន់ ដើម្បីពង្រឹងសាច់ដុំដែលស្ថិតនៅត្រង់ជាលិកាសុដន់។ កម្មវិធីនេះអាចរួមទាំងការហាត់ប្រាណពង្រឹងកម្លាំងសាច់ដុំ ដែលអាចអនុវត្ដបានគ្រប់ទីកន្លែង ឬការអាវ៉ុង និងការប្រើឧបករណ៍ទាញជាដើម។ ទោះបីការហាត់ប្រាណនេះមិនធ្វើឲ្យសុដន់រីកធំទាំងស្រង់ក៏ដោយ ក៏វានឹងពន្យារការយារធ្លាក់សុដន់ផងដែរ។

៥-ធ្វើការម៉ាស្សាសុដន់
សូមម៉ាស្សាសុដន់ដោយក្រែមបន្ថែមសំណើមដែលមានគុណភាពខ្ពស់ឲ្យបាន រាល់យប់ ដើម្បីរក្សាឲ្យស្បែកសុដន់ទន់រលោង។ វិធីនេះនឹងការពារភាពជ្រីវជ្រួញ ពីការវិវឌ្ឍដោយសារស្បែកស្ងួត និងរក្សាឲ្យសុដន់មានអារម្មណ៍ថាក្មេងខ្ចី។ ពិតមែនហើយ សុដន់ស្រស់ស្អាត វាមិនមែនតែជាលទ្ធផល នៃការថែរក្សាដោយយកចិត្ដទុកដាក់ប៉ុណ្ណោះទេ ប៉ុន្ដែវាក៏អាស្រ័យទៅនឹងសុខភាពល្អផងដែរ។

ដើម្បីឲ្យប្រាកដថា សុដន់របស់អ្នកស្រស់ស្អាតទាំងខាងក្នុង និងខាងក្រៅ
វាជារឿងសំខាន់ ក្នុងការទៅឆ្លុះមើលសុដន់ជាទៀងទាត់
និងត្រូវធ្វើតេសសុដន់ ដោយខ្លួនឯងរាល់ខែផងដែរ។
ប្រសិនបើមានអ្វីមិនប្រក្រតីសូមទៅជួបវេជ្ជបណ្ឌិតជំនាញជាបន្ទាន់៕

0 comments:
Post a Comment