ក្រៅពីទម្រង់រូបរាង មុខមាត់ កំប៉េះគូទ
ក៏អាចបង្ហាញពីអត្តចរិត និងនិស្ស័យចិត្តគំនិតរបស់ស្ត្រីបានដែរ…។
ថ្ងៃនេះសារព័ត៌មានកំណើតថ្មី សូមបង្ហាញនូវលក្ខណៈខ្លះៗមកបង្ហាញដូចខាងក្រោម៖
១-កំប៉េះគូទមូលក្លុំ ៖
ជាស្ត្រីដែលមានមន្តស្នេហ៍ ពោរពេញដោយថាមពលផ្លូវភេទ
ចូលចិត្តចូលរួមក្នុងសង្គមបើកចំហអារម្មណ៍ និយាយត្រង់ទៅត្រង់មក
និងសម្របខ្លួនក្នុងសង្គមបានយ៉ាងល្អ។
ក្រៅពីនេះជាមនុស្សដែលមានអារម្មណ៍ នឹងន និងជឿជាក់លើខ្លួនឯង
ប៉ុន្តែក៏មានអារម្មណ៍ឆាប់ធុញទ្រាន់ផងដែរ។
២-កំប៉េះគូទតូច តែហាប់ណែន ៖
ជាស្ត្រីដែលមិនសូវនិយាយប៉ប៉ាច់ប៉បោចឥតបានការ
ព្រោះជាមនុស្សដែលច្បាស់លាស់លើកិច្ចការ ហ្មត់ចត់
រហូតដល់មនុស្សជាច្រើនស្ញប់ស្ញែង។
ចូលចិត្តអ្វីដែលប្រកបដោយភាពសប្បាយរីករាយ
ធ្វើឲ្យមនុស្សនៅជុំវិញពេញចិត្ត។ ប៉ុន្តែគុណវិបត្តិវិញនោះ
គឺជាមនុស្សអាត្មានិយម តែមិនបណ្តោយចិត្តកាយឲ្យភ្លើតភ្លើននោះឡើយ
ព្រោះតែងតែប្រើខួរក្បាល គំនិត ជាជាងប្រើអារម្មណ៍។
៣-កំប៉េះគូទសំប៉ែត ៖
ជាស្ត្រីដែលស្រឡាញ់ ថ្នមខ្លួនបំផុត គឺគិតពីខ្លួនឯង ដោយហេតុថា
មិនមានទំនុកចិត្តលើខ្លួនឯង។ ចំណុចល្អ គឺស្ត្រីប្រភេទនេះ
អាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានល្អ និងចូលចិត្តភាពស្ងៀមស្ងាត់
គិតអ្វីៗតែម្នាក់ឯង មានភាពស្មោះត្រង់ នៅពេលស្រឡាញ់នរណាម្នាក់
នឹងស្មោះជារៀងរហូត។
៤-កំប៉េះគូទយារធ្លាក់ ៖
ជាស្ត្រីដែលមានភាពខ្ជិលច្រអូសបន្តិច មិនចូលចិត្តបញ្ចោញសកម្មភាព
ច្រើនតែលាក់ខ្លួន មិនសូវចូលចិត្តសម្តែង ឬបង្ហាញ ចេញនោះឡើយ។
ជាពិសេសខ្វល់ខ្វាយច្រើន ប៉ុន្តែស្រឡាញ់ភាពស្ងប់សុខ
និងមិនចូលចិត្តរំខាននរណាឡើយ។
៥-កំប៉េះគូទ ងខ្ទើត ៖
លក្ខណៈកំប៉េះគូទប្រភេទនេះត្រូវចាត់ទុកថា មាន ជោគសិរីមង្គល
ព្រោះតំណាងឲ្យភាពជាអ្នកដឹកនាំ សម្រេចជោគជ័យក្នុងជីវិត
និងមានភាពគង់វង្ស តែជួនកាលមានអារម្មណ៍ប្រែប្រួល ឡើងចុះមិនទៀងទាត់
ចូលចិត្តឲ្យគេលួងលោម។ អ្វីដែលពិសេស គឺប្រសិនបើបុរសណាបាននារី
ប្រភេទនេះ មកធ្វើជាគូគ្រង នោះនឹងជួបភាពជោគជ័យក្នុងជីវិត
និងមានទ្រព្យសម្បត្តិហូរហៀរ៕
0 comments:
Post a Comment