បច្ចុប្បន្ននេះយើងសង្កេតឃើញថា
មុខរបរកោសខ្យល់មានស្ទើរតែគ្រប់ទីកន្លែងទាំងអស់
ជាពិសេសនៅក្នុងរាជធានីភ្នំពេញតែម្តង។
អាការវិលមុខអស់កម្លាំងចង់ក្អួតចង្អោរ និងអាការ
ផ្សេងទៀត ដែលទាមទារឲ្យលោកអ្នកត្រូវតែកោសខ្យល់ទើបបាត់
ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនបានដឹងថា ការកោសខ្យល់នេះ
អាចប្រឈមទៅនឹងបញ្ហាអ្វីខ្លះ ឬក៏មានផលប៉ះពាល់អ្វីខ្លះនោះទេ?
បើតាមការបកស្រាយពីលោកសាស្ត្រាចារ្យវេជ្ជបណ្ឌិតឯកទេសវិកលវិទ្យា
បានបញ្ជាក់ថា ពាក្យថា “កោសខ្យល់”
គឺជាទំនៀមទម្លាប់របស់ខ្មែរយើងដែលមានតាំងពីយូរលង់ណាស់មកហើយ។
ប្រជាជនខ្មែរតែងតែកោសខ្យល់នៅពេលដែលពួកគាត់មានបញ្ហាមិនស្រួល
នៅក្នុងរាងកាយដូចជាវិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់ក្អួតចង្អោរ
ងងឹតមុខ ចុកពោះ ខ្យល់ដើរមិនស្រួល
ឬក៏កោសខ្យល់នៅពេលស្រវឹងជោកជាំជាដើម។
ប៉ុន្តែបើសិនជាអាការនេះចេះតែមិនស្រួលជាញឹកញាប់
ហើយការកោសខ្យល់នេះក៏តែងតែធ្វើជាប្រចាំដែរនោះ
វាមិនមែនជារឿងល្អសម្រាប់លោកអ្នកទេ
បើនិយាយទៅដល់រាងកាយមិនស្រួលនេះតែងតែកើតឡើងជាញឹកញាប់ដែលវា
អាចមានជាប់ទាក់ទិនទៅនឹងជំងឺផ្លូវចិត្តមួយចំនួនផងដែរ។
ក្នុងនាមអ្នកឯកទេសវិកលវិទ្យានៅក្នុងប្រភេទនៃជំងឺថប់អារម្មណ៍លោក
បន្តថា អ្នកជំងឺអាចមានអាការអស់កម្លាំង ចុកដៃចុកជើង វិលមុខ
ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះអ្នកជំងឺក៏កោសខ្យល់
ហើយបន្ទាប់ពីកោសខ្យល់អាការទាំងអស់នេះវានឹងបាត់ទៅវិញ
ប៉ុន្តែមិនយូរប៉ុន្មាន អាការទាំងនេះវានឹងកើតឡើងម្តងទៀត
ដែលធ្វើឲ្យអ្នកជំងឺបន្តការកោសខ្យល់សារជាថ្មី។
ដូច្នេះការកោសខ្យល់នេះ វាគ្រាន់តែជារបៀប
ឬវិធីដែលយើងព្យាបាលតាមបែបបុរាណប៉ុណ្ណោះ
ដោយបុគ្គលខ្លះក្នុងមួយសប្តាហ៍កោសខ្យល់២ ទៅ៣ដងឯណោះ។
យើងសង្កេតឃើញថា ការកោសខ្យល់មិនត្រឹមតែមានទៅតាមផ្ទះ
ឬគ្រួសារនោះទេ
គឺឈានទៅដល់ការធ្វើអាជីវកម្មបើកហាងរកស៊ីកោសខ្យល់ក៏ច្រើនណាស់ដែរ។
ទាំងនេះដោយសារតែលោកអ្នកមិនទាន់បានសិក្សា
ឬស្វែងយល់ឲ្យបានច្បាស់លាស់អំពីបញ្ហានៃការកោសខ្យល់នេះនៅឡើយ។
ដោយយោងតាមឯកសារការសិក្សាស្រាវជ្រាវឃើញថា
អាការដែលបណ្តាលឲ្យលោកអ្នកឈានទៅដល់ការកោសខ្យល់នេះ
គឺវាមានទំនាក់ទំនងទៅនឹងជំងឺថប់អារម្មណ៍
ហើយក៏ឈានដល់ការកោសខ្យល់ញឹកញាប់
ប៉ុន្តែនៅពេលដែលទទួលបានការព្យាបាលជំងឺថប់អារម្មណ៍នេះ
ហើយការកោសខ្យល់នោះក៏លែងមានទៀតដែរ។
ដូច្នេះហើយយើងអាចសន្និដ្ឋានបានថា
ការកោសខ្យល់ញឹកញាប់កើតឡើងដោយសារតែលោកអ្នកមានជំងឺថប់អារម្មណ៍។
លោក សាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកោសខ្យល់ពិតជាធ្វើឲ្យលោកអ្នកបានធូរស្បើយពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ បើសិនជាលោកអ្នកកោសខ្យល់ញឹកញាប់នោះ ហើយផលប៉ះពាល់ទាំងនេះមានដូចជា បែកគ្រាប់ឈាមជួនកាល បើសិនជាលោកអ្នកកោសខ្យល់នៅត្រង់កញ្ចឹង.កក៏អាចបណ្តាលឲ្យដាច់ សរសៃ ឈាម ដែលជាហេតុធ្វើឲ្យលោកអ្នកប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ពេលខ្លះយើងឃើញថា អ្នកដែលស្រវឹងស្រា ហើយធ្វើការកោសខ្យល់អាចបណ្តាលឲ្យស្លាប់ក៏មានដែរ។ ដូច្នេះលោកអ្នកត្រូវតែរកដំណោះស្រាយដើម្បីកុំឲ្យកើតមានបញ្ហា ដោយសារតែកោសខ្យល់នេះ។
លោក សាស្ត្រាចារ្យវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ការកោសខ្យល់ពិតជាធ្វើឲ្យលោកអ្នកបានធូរស្បើយពិតមែន ប៉ុន្តែវាក៏មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផងដែរ បើសិនជាលោកអ្នកកោសខ្យល់ញឹកញាប់នោះ ហើយផលប៉ះពាល់ទាំងនេះមានដូចជា បែកគ្រាប់ឈាមជួនកាល បើសិនជាលោកអ្នកកោសខ្យល់នៅត្រង់កញ្ចឹង.កក៏អាចបណ្តាលឲ្យដាច់ សរសៃ ឈាម ដែលជាហេតុធ្វើឲ្យលោកអ្នកប្រឈមទៅនឹងគ្រោះថ្នាក់ដល់ជីវិតផងដែរ។ ពេលខ្លះយើងឃើញថា អ្នកដែលស្រវឹងស្រា ហើយធ្វើការកោសខ្យល់អាចបណ្តាលឲ្យស្លាប់ក៏មានដែរ។ ដូច្នេះលោកអ្នកត្រូវតែរកដំណោះស្រាយដើម្បីកុំឲ្យកើតមានបញ្ហា ដោយសារតែកោសខ្យល់នេះ។
បញ្ហាសំខាន់ គឺលោកអ្នកត្រូវតែមកជួបជាមួយគ្រូពេទ្យចិត្តវិទ្យា
ឬក៏ធ្វើលំហាត់ប្រាណឲ្យបានញឹកញាប់ជាដើម។
លោកអ្នកត្រូវតែប្តូរពីការកោសខ្យល់ទៅជាការម៉ាស្សាវិញ
ហើយបើសិនជាស្រវឹងរហូតដល់ជោកជាំនោះលោកអ្នកត្រូវតែធ្វើការម៉ាស្សា
ឬផឹកទឹកក្តៅឧណ្ណៗ ឬទឹកក្រូចឆ្មារ
ប៉ុន្តែបើសិនជាការអនុវត្តន៍តាមការណែនាំទាំងនេះហើយនៅតែមិនមាន
ប្រសិទ្ធភាពទៀតនោះ
លោកអ្នកត្រូវតែប្រញាប់ទៅជួបជាមួយគ្រូពេទ្យចិត្តវិទ្យាដើម្បី
ធ្វើការព្យាបាលតាមបែបជំនាញរបស់គ្រូពេទ្យនោះទើបជាការប្រសើរ៕


0 comments:
Post a Comment