"កំពូលអាហារ" មិនគួររំលងចោលក្នុងឆ្នាំ២០១6

Leave a Comment
នរណា​ក៏​នឹង​អំពី​ផលប្រយោជន៍​របស់​បន្លែ​បៃតង មើម ផ្លែឈើ ស៊ុត ទឹកដោះ ប្រេង​អូ​លីវ​... ។ ប៉ុន្តែ នេះ​ជា​ពេល​អ្នក​ត្រូវ​បន្ថែម​ទៅក្នុង​បញ្ជី​នូវ "​កំពូល​អាហារ​" មួយចំនួន​សម្រាប់​ឆ្នាំ​២០១6 !
១.​ផ្លែ​ប៊័រ​
​ថ្វី​ត្បិត​ សម្បូរ​ជាតិ​ខ្លាញ់ តែ​ភាគច្រើន​ជា​ជាតិ​ខ្លាញ់​មិន​ឆ្អែត មាន​ប្រយោជន៍​សម្រាប់​ចរាចរ​ឈាម ។ លក្ខណៈពិសេស​ប្រឆាំង​អុកស៊ីតកម្ម​របស់​ផ្លែ​ប៊័រ​ជួយ​កែប្រែ​ឲ្យ​ប្រសើរ​ ជំងឺ​ទឹកនោមផ្អែម និង​លើសឈាម​រ៉ាំរ៉ៃ ។ ផ្លែ​ប៊័រ​ក៏​សម្បូរ​វីតាមីន E ។​
២.​ផ្លែ​ប្ល៊ូ​បឺ​រី​
​ ប្ល៊ូ​បឺ​រី សម្បូរ​ជាតិ​សរសៃ និង​មាន​បរិមាណ​ស្ករ​ទាប ។ ពុំ​ត្រឹមតែ​សុវត្ថិភាព​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ប៉ុណ្ណោះ​ទេ វា​នៅ​ត្រូវបាន​បញ្ជាក់ថា អាច​កែប្រែ​ឲ្យ​ប្រសើរ​សមត្ថភាព​រៀនសូត្រ និង​ចងចាំ ។ ប្ល៊ូ​បឺ​រី​ក៏​ត្រូវបាន​ចាត់ទុកជា​ប្រភេទ​ផ្លែឈើ​ល្អ​បំផុត​សម្រាប់​ សមត្ថកិច្ច​ខួរក្បាល ព្រោះ​វា​ធ្វើ​ឲ្យ​ថយចុះ​គ្រោះថ្នាក់​កើត​ជំងឺ Alzheimer ។​
៣.​ផ្លែ​ទទឹម​
​សម្បូរ​សារជាតិ​ប្រឆាំង​ អុកស៊ីតកម្ម ផ្លែ​ទទឹម និង​ទឹក​ផ្លែ​ទទឹម​ជួយ​បំផ្លាញ​សារជាតិ​ចម្រុះ​អាច​បង្ក​គ្រោះថ្នាក់​ឲ្យ​ ជាលិកា​របស់​សរីរាង្គ ។ ផ្លែឈើ​នេះ​ត្រូវបាន​ចាត់ទុក​មាន​ប្រយោជន៍​បំផុត​សម្រាប់​ការប្រឆាំង​តប​ ជំងឺ​គ្រោះថ្នាក់​ដូចជា​មហារីក ជំងឺ​បេះដូង និង​ទាំង​ជំងឺ Alzheimer ។​
៤.​ទំពាំងបាយជូរ​ពណ៌​ស្វាយ​
​ផ្លែ​និង​ទឹក​ទំពាំងបាយជូរ​ស្វាយ​ល្អ​បំផុត​សម្រាប់​បេះដូង ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ពណ៌​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ។​
៥.​ឆៃថាវ​ក្រហម​
​ ពណ៌​ស្វាយ​ក្រហម​របស់​ឆៃថាវ​ក្រហម​គឺ​បាន​ពី beta-Cyanin សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​មួយជួយ​ការពារ​សរីរាង្គ​ប្រឆាំង​តប​ការឆ្លង​ មេរោគ ។​
៦.​ស្ពៃចង្កឹះ ផ្កា​ស្ពៃខៀវ​
​ក្រៅពី​កាល់ស្យូម និង​វីតាមីន C បន្លែ​ទាំងនេះ​សុទ្ធតែ​សម្បូរ Sulphoraphan ជួយ​សរីរាង្គ​ប្រឆាំង​ទប់ទល់​មហារីក ។ ក្រៅពីនេះ​វា​នៅមាន​ផ្ទុក​អាស៊ីត​ហ្វូ​លិ​ក​ថែម​ទៀតផង ។​
៧.​ទេ​ព្ធិ​រូ​
​ ទេ​ព្ធិ​រូ​ប្រសិទ្ធភាព​បំផុត​ក្នុង​ការកែប្រែ​ឲ្យ​ប្រសើរ​សកម្មភាព​របស់​ អាំង​ស៊ុយ​លីន ហើយ​តាមរយៈ​នោះ​ជួយ​គ្រប់គ្រង​ស្ករ​ក្នុង​ឈាម ។​
៨.​ខ្ទឹមស​
​ ខ្ទឹមស​ក៏​ដូច​ខ្ទឹមក្រហម សម្បូរ​សារជាតិ​ចម្រុះ Sulfid អ័​រ​ហ្គា​និក ជួយ​ធ្វើ​ឲ្យ​ថយចុះ​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់ ។ វា​ជួយ​កសាង​ប្រព័ន្ធ​សរសៃឈាម​បេះដូង​ល្អ​មាំមួន​ជាង ។ ការស្រាវជ្រាវ​បង្ហាញថា ខ្ទឹមស​អាច​ប្រឆាំង​តប​បាក់តេរី​ល្អ​ជាង​អង់​ទី​ប៊ី​យូ​ទិ​ក​ធម្មតា​ច្រើន​ ប្រភេទ ។​


៩.​ស្ពៃក្រញាញ់ ស្ពៃមើម ស្ពៃ​ខ្មៅ​
​ពពួក​បន្លែ​ បៃតង​ដូចជា ស្ពៃក្រញាញ់ ស្ពៃ​ខ្មៅ ជា​ប្រភព​ផ្គត់ផ្គង់ Caroteniod ដ៏​ច្រើន ធ្វើ​ឲ្យ​ថយចុះ​គ្រោះថ្នាក់​ថយចុះ​សមត្ថភាព​ចក្ខុប្រសាទ ឬ​ងងឹតភ្នែក​នៅ​មនុស្ស​ចាស់ ។ ក្រៅពីនេះ វា​នៅ​សម្បូរ​កាល់ស្យូម ។ ស្ពៃក្រញាញ់​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ប្រឆាំង​ទប់ទល់​ ជំងឺមហារីក និង​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ​សរីរាង្គ ជាតិ​សរសៃ​មាន​ប្រយោជន៍ និង​ជា​ប្រភព​វីតាមីន A និង C ដ៏​ច្រើន ។​
១០.​ពពួក​គ្រាប់​
​ គ្រាប់​ឈូករ័ត្ន គ្រាប់ល្ង សម្បូរ​ប្រូតេអ៊ីន ជាតិ​ខ្លាញ់​មាន​ប្រយោជន៍ វីតាមីន E ម៉ាញ៉េ​ស្យូ​ម និង​សារជាតិ​ប្រឆាំង​អុកស៊ីតកម្ម​រុញច្រាន​ស្ត្រេ​ស ។ គ្រាប់​ឈូករ័ត្ន​ជា​ប្រភព​វីតាមីន E1 ក៏​សំខាន់ ក្នុងពេល​ល្ង​ត្រូវបាន​ចាត់ទុកថា​ល្អ​បំផុត​សម្រាប់​សុខភាព ។​
១១.​សាច់​សុទ្ធ​
​ ពពួក​សាច់​សុទ្ធ​រួមមាន​សាច់មាន់ និង​មាន់បារាំង​ពេល​ស្បែក​ផ្គត់ផ្គង់​ឲ្យ​សរីរាង្គ Tyrosin ជា​អាស៊ីត​អាមីន ចាំបាច់​មួយប្រភេទ​ជួយ​សរីរាង្គ​បំបាត់​ភាព​អស់កម្លាំង ។ សាច់​សុទ្ធ​នៅមាន​វីតាមីន B ដែក និង​ពពួក​ប្រូតេអ៊ីន​ចាំបាច់​សម្រាប់​សរីរាង្គ​មាំមួន​មួយ ។​
១២.​ត្រី ត្រី​សាល់​ម៉ុ​ន ធូ​ណា​
​ ត្រី​សាល់​ម៉ុ​ន ធូ​ណា ជា​ប្រភព DHA និង EPA ល្អ​បំផុត នេះ​ជា​ពពួក​ជាតិ​ខ្លាញ់ Omega-3 មាន​ប្រសិទ្ធភាព​ការពារ​បេះដូង ប្រសិទ្ធិភាព​បំផុត ។​
១៣.​តៅហ៊ូ និង​ទឹក​សណ្តែក​
​តៅហ៊ូ​ កន្លះ​ចាន​ផ្គត់ផ្គង់ 30mg ក្នុង​ចំនួន​សរុប 90mg នៃ isoflavone រាល់ថ្ងៃ​ដែល​សរីរាង្គ​ត្រូវការ​ដើម្បី​កែប្រែ​ឲ្យ​ប្រសើរ​ដង់ស៊ីតេ​ឆ្អឹង ក្នុងពេល​ទឹក​សណ្តែក​មួយចាន រួមចំណែក​បន្ថែម​ប្រមាណ ២០-25mg isoflavone ៕

អត្តបទដកស្រង់ចេញេពី
http://cen.com.kh/health/show_detail/88?token=ZmMxZTA2YWQ0NzU4ODgxODQzODdkZDk2ZWVjYmQx
អានបន្ត...

ចំណុចគួរដឹងក្នុងការពិសាផ្លែមៀន

Leave a Comment

ផ្លែ​មៀន ជា​អាហារ​ដែល​ផ្តល់​ថាមពល និង ប្រយោជន៍​ច្រើនយ៉ាង ចំពោះ​សុខភាព បើ​អ្នក​យល់ដឹង​ពី​ការ​ពិសារ​វា​ឲ្យ​ត្រឹមត្រូវ​។​



ផ្លែ​មៀន គឺជា​ផ្លែឈើ​មួយ​ប្រភេទ​ដែលមាន​រសជាតិ​ឈ្ងុយ ផ្អែម​ឆ្ងាញ់ ប្រសិនបើ​ទទួលទាន​ស្រស់ៗ​ក្នុង​បរិមាណ​ច្រើន អាចធ្វើអោយ​អ្នក​កើតមាន​អាការ​ក្តៅ​ក្នុង បាន​យ៉ាង​ងាយ ។ ប៉ុន្តែ នៅពេលដែល​គេ​យក​វា​មក​ធ្វើជា​ផ្លែ​មៀន​ស្ងួត នោះ​កម្តៅ​នឹង​បាត់អស់​នៅសល់តែ​ជាតិ​ស្ករ និង​គ្លុយកូស យ៉ាងច្រើន​ដែល​រាងកាយ​អាច​ស្រូបយក​ទៅប្រើ​ប្រាស់​បាន​ភ្លាមៗ ហើយ​វា​ជួយ​ឲ្យ​រាងកាយ​ស្រស់ថ្លា បំបាត់​អារម្មណ៍​នឿយហត់​យ៉ាង​ស័ក្តិសិទ្ធិ ។​

ជាពិសេស ផ្លែ​មៀន សម្បូរ​ដោយសារ​ធាតុ​អាហារ​ច្រើនយ៉ាង​ដូចជា កាល់ស្យូម ផូស្វ័រ ជាតិ​ដែក វីតាមីន​B នឹង​វីតាមីន​C ដែល​សារធាតុ​ទាំងអស់នេះ​មាន​ប្រយោជន៍​ដល់​ប្រព័ន្ធ​ប្រសាទ ជួយ​បំប៉ន​ឈាម​បន្ថែម​ភាពរឹងមាំ​ដល់​ឆ្អឹង និង​ធ្មេញ ។​

ចំពោះ​សាច់មៀន មាន​ប្រយោជន៍​ដល់​លំហូរ​ឈាម ជួយ​ឲ្យ​ស្បែក​ស្រស់ថ្លា សមស្រប​សម្រាប់​ស្ត្រី​ដែលមាន​បញ្ហា​រដូវ ។ ម្យ៉ាងទៀត វា​ជួយ​បំប៉ន​បេះដូង បំប៉ន​ផាល និង​ជួយ​ធ្វើ​ឲ្យ​ប្រព័ន្ធ​ប្រសាទ​មានការ​ធូរស្រាល ។​

រីឯ​គ្រាប់​មៀន នៅពេល​ហាល​ស្ងូ​ត រួច​បុក​ផ្សំ​ជាមួយ​ទឹកឃ្មុំ ប្រើ​សម្រាប់​បំបាត់​ការឈឺចាប់​និង​ព្យាបាល​ជំងឺ​ស្បែក ។​

ដោយឡែក ផ្កា​មៀន គី​ជា​ថ្នាំ​ប​ញ្ចុំ​ទឹកនោម និង​អាចជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោម បាន ។

ដកស្រង់ចេញពី-------->>>> 
http://cen.com.kh/health/show_detail/88?token=NDZkZDgwOWM3YjFjZmM1NTUzM2JhNGQ2Mjc0ODRm
អានបន្ត...

អត្ថប្រយោជន៍​មិន​អាច​កាច់​ថ្លៃ​បាន​នៅក្នុង​ផ្លែ​ម្រះ

1 comment

ម្រះ​ជា​ប្រភេទ​បន្លែ​ដែល​មាន​ភាព​ពេញនិយម​បំផុត​នៅ​បណ្តា​ប្រទេស​អាស៊ី​មួយចំនួន ព្រោះ​វា​មាន​អត្ថប្រយោជន៏​លើសលុប​សម្រាប់​សុខភាព​។ ម្រះ​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម ហើយ​វា​ត្រូវបាន​គេ​យក​ទៅ​ប្រើ​ឱសថ​បុរាណ​ផងដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទូទាំង​ពិភពលោក បាន​ចាប់អារម្មណ៍​លើ​ផល​ប៉ះពាល់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​។ ដើម្បី​ឲ្យដឹង​កាន់តែ​ច្បាស់​សូម​ក្រឡេក​មើល​អត្ថប្រយោជន៏​ទាំង ៧ យ៉ាង​របស់​ផ្លែ​ម្រះ​ដូចខាងក្រោម​៖




១. បំបាត់​មេរោគ​
​ម្រះ​ត្រូវបាន​គេ​ប្រើ​ជា​លក្ខណៈ​សម្លាប់​មេរោគ​ដូចជារ​បូស ឬ​រលាក​ស្រាលៗ​។ អង់​ទី​ប៊ី​ទិច​នៅក្នុង​បន្លែ​នេះ​មាន​អនុភាព​ជួយ​ព្យាបាល​ជំងឺ​ខុសៗ​គ្នា​ដែល​ទាក់ទង​ទៅនឹង​បាក់តេរីទូ​ទាំង​រាងកាយ​។

២. បន្ថយ​អាការៈ​គ្រុនក្តៅ​
​ផ្លែ​ម្រះ​ត្រូវបាន​គេ​យក​ទៅ​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា ផ្តាសាយ​, ក្អក និង​គ្រុនក្តៅ​ជាដើម​។ វា​ធ្វើ​ការទប់ស្កាត់​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​នៃ​ការ​ណែន​ទ្រូង​។​

៣. បង្កើន​ភាព​សុំា​
​ម្រះ​អាច​ធ្វើការ​បន្សាប​សារធាតុ​ពុល​ដែល​មាន​នៅក្នុង​រាងកាយ មុន​ពេល​ពួក​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ម្យ៉ាងវិញទៀត​ម្រះ​អាច​រារាំង​ការឆ្លង​មេរោគ ដែល​បំផ្លាញ​សរីរាង្គ និង​ជាលិកា​។​

៤. បន្ថយ​សម្ពាធ​ឈាម​
​វា​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃឈាម​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ វា​អាច​ធ្វើឲ្យ​រាងកាយ​ដំណើរការ​បាន​យ៉ាងបា​នរ​លូន​។ បញ្ចុះ​សម្ពាធ​ឈាម គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដែល​មាន​ការប្រឈមមុខ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បេះ​ដួង​។​

៥.​កាត់បន្ថយ​ការឈឺ​ក្បាល​
​សាច់ដុំ​ដែល​នៅ​ជុំវិញ​ខួរក្បាល នៅពេលដែល​មាន​សម្ពាធ​ខ្លាំង​អាច​បង្ក​ឲ្យមាន​ការឈឺ​ក្បាល​។ ប៉ុន្តែ​អ្នក​អាច​ញុំ​ា​ផ្លែ​ម្រះ ដើម្បី​បញ្ចេញ​សម្ពាធ និង​កាត់បន្ថយ​ការឈឺចាប់​បណ្តាលមកពី​ការឈឺ​ក​។ អ្នក​ត្រូវ​ចាំ​ថា ភាព​តានតឹង​ក៏​អាច​បង្ក​ឲ្យ​ឈឺ​ក្បាលដែរ ដួច្នេះ អ្នក​ត្រួវ​ធ្វើឲ្យ​ខ្លួនឯង​មាន​ភាពសប្បា​យ​រីករាយ​។​

៦. ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជំងឺ​របកស្បែក​
​មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​របកស្បែក ហើយ​បាន​ញុំ​ា​នូវ​ផ្លែ​ម្រះ ក៏​បាន​បង្ហាញ​ពី​ភាពប្រសើរ​ឡើង​របស់​ជំងឺ​នេះ​ផងដែរ​។​

៧. ការពារ​ថ្លើម​
​ការរំលោភបំពាន​ដោយ​សេព​គ្រឿង​ស្រវឹង និង​ជាតិពុល​អាច​ខួច​ថ្លើម និង​លំពែង​។ ប៉ុន្តែ​កា​រញុំា​បន្លែ​មួយ​មុខ​នេះ អាច​ជួយ​ក្នុង​ការបង្កើត និង​ការជួស​ជួល​ជាលិកា​ក្នុង​រាងកាយ​ដែល​ត្រូវបាន​ខួច​ខាត​ដោយ​ជាតិពុល​។ សារធាតុ​អង់ស៊ីម​ដែល​មាន​នៅក្នុង​ផ្លែ​ម្រះ គឺ​អាច​ជួយ​រក្សា​ថ្លើម និង​លំពែង​របស់​បាន​យ៉ា​ល្អ​៕


អានបន្ត...

របង​ផ្ទះ​បែបណាដើម្បី​ទប់ស្កាត់​កុំឱ្យ​លាភ​ចេញ​

Leave a Comment
ផ្ទះ​គួរ​មានរ​បង​ដើម្បី​ជួយ​ទប់ស្កាត់​រារាំង​លាភសក្ការៈ​មិន​ឱ្យ​ហូរ​ ចេញ​ទៅ​ក្រៅ ។ ក្នុងករណី​ប្រសិនបើ​ពុំ​មានរ​បង​ទេនោះ យើង​ណែនាំ​ឱ្យ​លោក​អ្នក​ប្រើប្រាស់​ដើម​ផ្កា​មក​តុបតែង​រៀបចំ​បរិវេណ​ទី​ ធ្លាមុខផ្ទះ ដើម្បី​ការពារ​លាភសក្ការៈ​មិន​ឱ្យ​ហូរ​ចេញពី​ក្នុង ផ្ទះ​ទៅ​ក្រៅ​ផ្ទះ​វិញ ។ ព្រោះ​ប្រសិនបើ​គ្មាន​របង​ជួយ​ទប់ស្កាត់​ទេនោះ លុយកាក់​ដែល​ហូរ​ចូល​នឹង​ជួប​ហេតុ​ផ្សេងៗ​រក្សាទុក​មិនសូវ​គង់ ចេះ​តែ​ជួប​ករណី​នេះ​នោះ ប​បេះ​ប​បោច​ហូរ​ចេញ​គ្រប់ពេលវេលា ។​



​របង​ផ្ទះ​គឺជា​អាវ​ក្រោះ​ការពារ​ផ្ទះសម្បែង​ហើយ​របង​ដែល​ល្អ​គួរ​ជារ​បង​ មាន​ផ្ទៃ​ណែន​មិន​ប្រហោង​និង​គួរ​មាន​កម្ពស់​មិន លើសពី​២,៥០​ម៉ែត្រ ព្រោះ​ប្រសិនបើ​ខ្ពស់​ជាង​នេះ​ចាត់ទុកថា នឹង​កើត​មាន​ភាពចង្អៀតចង្អល់​ដល់​អ្នកជិតខាង ភូមិ​ផង​របង​ជាមួយ កើត​មាន​ហេតុ​ជម្លោះ​ក្តីក្តាំ​ញឹកញាប់ ។ ចំណែក​របង​បន្សល់ទុក​នូវ​ប្រហោង​ច្រើនពេក វា​នឹង​ងាយ​ស្រូប​យក​ថាមពល​អាក្រក់ ធ្វើ​ឱ្យ​ម្ចាស់ផ្ទះ​ឧស្សាហ៍​កើតមាន​រោគាព្យាធិ​ញឹកញាប់ ។​ ​ជួប​បញ្ហា​រឿង​សេដ្ឋកិច្ច​ផល​ចំណូល​មិន​ស្មើ​នឹង​ការចំណាយ ពិសេស​ធ្វើឱ្យ​គេ​សម្លឹង​មើល​ពី​ខាងក្រៅ​ឃើញ​ដល់​ខាងក្នុង បានសេចក្តីថា មើល​ពី​ខាងក្រៅ​ទៅ គឺ​ឃើញ​អ្វីៗ​គ្រប់​យ៉ាង​មាន​អ្វីខ្លះ​ទុកដាក់​នៅត្រង់ណា​កន្លែង​ណាខ្លះ ក៏​ឃើញ​ដែរ ដែល​ទាំងអស់ នេះ​ស្មើនឹង​ការអូសទាញ​ឱ្យ​មនុស្ស​អាក្រក់​ប៉ុនប៉ង​ប្រាថ្នា ។ ប្រសិនបើ​ធ្វើ​របង​តាន់​ទ្វាររបង​គួរ​បន្សល់​ទុក​ប្រហោង​ឱ្យ​សមរម្យ​មិនគួរ ធ្វើឱ្យ​ជិតឈឹង​ពេក​ទេ ព្រោះ​វា​ស្មើ​នឹង​ការរារាំង​លាភសក្ការៈ​ដែល​ត្រូវ​ហូរ​ចូល​ធ្វើ​ឱ្យ​ រកចំណូលបាន​មក​ដោយ​តឹងតែង ។ កម្ពស់​ទ្វារ របង​ដែល​ល្អ​គួរតែ​ខ្ពស់​ហួស ក្បាល​ត្រឹម​តែ​បន្តិចបន្តួច​តែប៉ុណ្ណោះ ។​
ដកស្រង់អត្តបទចេញពី>>> http://www.cen.com.kh/horoscope/detail_fengsu
អានបន្ត...

អាហារ​ងាយៗ​ជួយ​ពង្រីក ទំហំ​សុដន់​របស់​ស្ត្រី​ដោយ​មិនចាំបាច់​វះកាត់

Leave a Comment
​ស្ត្រី គ្រប់រូប​តែងតែ​ប្រាថ្នា ចង់បាន​សុដន់ដ៏​ស្រស់ស្អាត និងទំហំ​ធំ ដែល​ជាទី​ពេញ​ចិត្តនឹង​ជា​ភាព​ទាក់ទាញ និង​ធ្វើ​ឲ្យ​ប្រុស​ញ័រ​គ្រាប់ភ្នែក ពិសេស​ពេល​ពាក់អាវ អ្វី​ក៏​ឃើញ​ស្អាត ដោយសារតែ​សុដន់ ដ៏​ទ្រលុកទ្រលន់​របស់ខ្លួន ។​
 

​ការវះកាត់​ជា​វិធី ដែល​អាចធ្វើអោយ​សុដន់ មាន​ទំហំ​ធំ​បាន​លឿន តែ​វា​បានផ្ដល់​ផល ប៉ះពាល់​គួរអោយ​ភ័យខ្លាច ព្រោះ​ការយក​ស៊ី​លី​កូន ទៅ​ដាក់​ក្នុង​សុដន់ ជា​រឿង​គ្រោះថ្នាក់ ប្រសិនបើ​គ្មាន​អ្នកជំនាញ​ត្រឹមត្រូវ ព្រោះ​ស៊ី​លី​កូន​អាច​បែក ជាយថាហេតុ នាំអោយ​ឈានទៅ រក​ការវះកាត់​យកចេញ​មក​វិញ ដែលនាំអោយ​ខូច​ទ្រង់ទ្រាយ សុដន់​ដ៏​មាន​តំលៃ​របស់​ស្ត្រី ។​
 
​ថ្ងៃនេះ សូម​ណែនាំ អោយ​សុភាព​ស្ត្រី​ទាំងឡាយ មក​ទទួលទាន​អាហារ សម្រាប់​បង្កើន​ជម្រុញ​ឲ្យ​ទំហំ​សុដន់ របស់​អ្នកនាង កញ្ញា ដោយ​មិនចាំបាច់ ចំណាយលុយ​ដ៏​ច្រើន លើ​ការប្រើ​មុខកាំបិត​ទម្លុះ​សាច់​ថែមទាំង​ប្រឈម នឹង​គ្រោះថ្នាក់​ទៀតផង ។​
 
១-​ស៊ុតមាន់ ៖ 
ដែល​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន​ខ្ពស់ ដែល​ជំរុញ​កោសិការ​សុដន់ ត្រលប់មក​រឹងមាំ​ឡើងវិញ ។​
 
២-​ស្លាបមាន់ ៖ 
 មិនគួរ​ជឿ ព្រោះ​ក្នុង​ស្លាបមាន់​សម្បូរ ទៅដោយ​ពពួក​ប្រូតេអ៊ីន ពិសេស​ពពួក​ខូ​ឡា​សែន​ធម្មជាតិ ។​
 
៣-​ល្ងខ្មៅ ៖ 
មាន​វិ​តា​មីន​អ៊ី​ខ្ពស់ ញុំ​ា​ជាប្រចាំ​ក៏​អាចជួយ​បង្កើន ទំហំ​សុដន់​អ្នក​បាន តែ​មិនមែន​ញុំ​ា​ច្រើនពេក​ទេ ។​
 
៤-Flaxseed ៖  
ជួយ​បំរុង​សាច់ដុំ​សុដន់ អោយ​កាន់តែ ហាប់​ណែន​ជាង​មុន​។
 
៥-​ល្ហុង ៖  
មាន​សារធាតុ​បំរុង​ជាច្រើន ដែល​ធ្វើអោយ​សុដន់​អ្នកនាង កញ្ញា តឹង​ណែន​ជា​ដរាប ។​
 
៦-​ទឹកដូង​៖ 
 វា ​ជំនួយ​អរ​ម៉ូ​ន​ស្ត្រី ដែល​ជំរុញ​ទំហំ អោយ​កាន់តែ​ធំ ពិសេស​ពពួក Estrogen ពិសេស​ធ្វើអោយ ត្រជាក់​ក្នុង​ទៀតផង ។​ ការទទួល​ទាន​មាន​ចំណែក រួមផ្សំ​ដើម្បីអោយ​សុដន់
 
អ្នក​កាន់តែ​ធំ​ជាង​មុន​មែន តែ​មិន​ត្រឹមតែ​ប៉ុណ្ណឹង ក៏មាន​វិធី​ហាត់ប្រាណ ដើ​ម្ប​បង្កើន​ទំហំ​សុដន់ របស់​អ្នកនាង កញ្ញា ផងដែរ ។ អាហារ​ទាំងនេះ​មិន​ត្រឹម តែ​ជួយ​ប​ង្កើ​ទំហំ​ទេ តែ​វា​ជួយ​ពេញ ទាំង​រាងកាយ​តែម្ដង ដូចនេះ​ទទួល​អាហារ​ល្អៗ នាំអោយ សុខ ភាពល្អ​៕
អានបន្ត...

រឿងរ៉ាវ​នៃ​អាថ៌កំបាំង​សិច​៦​យ៉ាង​ដែរ​បុរសៗ​ភាគច្រើន​ចង់បាន​ពី​ដៃគូរ​

Leave a Comment
ក្នុង​រឿង​សិច មាន​ចំណុច​មួយចំនួន​ដែល​បុរសៗ​ត្រូវការ​ចង់បាន ប៉ុន្តែ​មិន​ហ៊ាន​និយាយ ដូចនេះ​ស្ត្រី គួរស្វែងយល់ …​។ ដើម្បី​ចង់ដឹង​កាន់តែច្បាស់​ថា តើ​តម្រូវការ​ភាគី​បុរស​ដែល​ចង់បាន​ពី​ខាង​ដៃគូ​មាន​អ្វីខ្លះ នៅថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី​សូម​បង្ហាញ​នូវ​គន្លឹះ​ដូចខាងក្រោម ៖
 
១-​បុរស​ចង់​ឲ្យ​សិច​ជា​រឿង​សប្បាយៗ
​ក្នុង​ជីវិត​សិច​ជាក់ស្តែង​របស់​គូរ​ស្នេហ៍ ជួនកាល​ពុំមាន​ភាព​ស្រៀវ​ស្រើប ឬ​ដុត​រោល​អារម្មណ៍ ដូច​នៅក្នុង​ខ្សែភាពយន្ត​ឡើយ មានពេលខ្លះ ក្បាច់​មួយចំនួន​ដែល​យកមកប្រើ​ក៏​មិនបាន​ផល​ប៉ុន្មាន​ដែរ ថែមទាំង​មាន​សំឡេង​ប្លែកៗ លាន់ឮ​ឡើង ខណ​:​ពេល​កំពុង​រួមភេទ​នោះ​ទៀតផង​។ ដូចនេះ​អ្នក​គួរតែបង្កើត​បរិ​យា កាស​ឲ្យ​សប្បាយៗ អំឡុងពេល​រួមភេទ​។
 
 
២-​បុរស​ចង់​ឲ្យ​ស្ត្រី​បង្ហើប​បង្ហាញ​
​ក្នុងការ​យកចិត្ត​នារី​ជា​គូស្នេហ៍ បុរស​តែ​ចង់ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​នាង​ត្រូវការ ដោយ​ពុំ​ចាំបាច់​ហើបមាត់​និយាយ​។ ដូចនេះ​ស្ត្រី គ្រាន់តែ​ស្តែងចេញ​នូវ​អារម្មណ៍ល្អៗ ជាការ​ឆ្លើយតប​ទៅនឹង​ក្បាច់​ដែល​បុរស​បានធ្វើ​ឲ្យ​ខ្លួន​ពេញចិត្ត​។ នេះ​ជា​ក្តី​ស្រ​ម៉ៃ​ចង់បាន​របស់​បុរស​ហើយក៏​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ដឹងថា គេ​មាន​ភាព​ប៉ិនប្រសប់​សម្រាប់​រូបអ្នក​។​
 
៣-​បុរស​ចង់​ធ្វើជា​អ្នក​ចាំមើល​
​អ្នក​ត្រូវមាន​ភាព​ឆ្លាត​វៃ​បន្តិច គឺ​ពេល​រួមភេទ​គួរ​ធ្វើ​នៅមុខ​ក​ញ្ចា​ក់ ដើម្បី​ឲ្យ​ភាគី​បុរស​បានឃើញ​រាងកាយ​ដ៏​ស្រ​ឡូ​ន​របស់​អ្នក​ពេញភ្នែក​។ ឯការ​ស្លៀកពាក់​ឈុត​ខោអាវ​ទ្រនាប់​សិច​ស៊ី វារឹតតែ​ធ្វើ​ឲ្យ​បុរស​ចូលចិត្ត​ជាង​រាងកាយ​អាក្រាត​ទៅទៀត​ហើយ​អ្វីដែល​ វិសេសវិសាល​បំផុត សម្រាប់​បុរស គឺ​ក្បាច់​ស្ត្រី​នៅ​ពីលើ​។​
 
៤-​បុរស​ចង់បាន​ឲ្យ​គូ​ស្នេ​ហ៏​ពុះកញ្ជ្រោល​
​ខណ​:​ពេល​កំពុង​រួមរ័ក ភាគី​បុរស​តែងតែ​ប្រាថ្នា​ចង់ឃើញ​នូវ​សាច់​ដ៏​ខ្ចី​ល្វក់​របស់​អ្នក ដើម្បី​ជួយ​ជំរុញ​អារម្មណ៍​សិច​ឲ្យ​ពុះ​ញ្ច្រោ​ល ទ្វេ​ឡើង​មួយកម្រិត​ទៀត​។ ទន្ទឹមនេះ​ស្ត្រី​ក៏ត្រូវ​ស្តែង​ពី​អារម្មណ៍​ចង់​រួមរ័ក​ផងដែរ ទើប​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​យល់ថា អ្នក​ឈ្លក់​វង្វេង​នឹង​រូបគេ ដោយពេល​រួមភេទ​គួរប្រើ​ដៃ​ក្តិចខ្ញាំ កំប៉េះគូទ ឬ​ខាំ​ស្មារ​គេ​តិចៗ​ប្រកបដោយ​អារម្មណ៍​ក្តៅ​រោលរាល​។​
 
៥-​បុរស​ចង់បាន​ភាព​ចម្រុះ​
​ក្បាច់​ដដែលៗ កន្លងមក​អាចធ្វើ​ឲ្យ​បុរស​ជិនណាយ​។ ដូចនេះ​អ្នក​ត្រូវធ្វើ​ចិត្ត​ឲ្យ​ទូលាយៗ ដើម្បី​ទទួលយក​នូវ​ក្បាច់​ថ្មីៗ ម្យ៉ាងទៀត គួរ​ចេះ​ផ្លាស់ប្តូរ​ពី​ចង្វាក់​យឺតៗ​ទៅ​លឿន ពី​ថ្នម​ស្រាលៗ ទៅជា​ខ្លាំង ឬ​ក្បាច់​ណា ដែល​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​ចាប់អារម្មណ៍​ដូចជា ក្បាច់​ចាស់ៗ លាយ​ចម្រុះ​ចូលគ្នា​ជាមួយ​ក្បាច់​ថ្មីៗ​។​
 
៦-​បុរស​ចង់​ឲ្យ​ស្ត្រី​ជា​អ្នក​កាច់​ច​ង្កួ​ត​
​ជួនកាល​បុរស​ក៏​ចង់​ឲ្យ​ស្ត្រី ជា​អ្នកគ្រប់គ្រង​ចាត់ការ ឯ​គេ​ជា​អ្នក​ចាំ​ទទួល នេះ​ជា​ក្តី​ប្រាថ្នា​មួយទៀត​របស់​បុរស​។ ចូរ​អ្នក​ចាប់ផ្តើម​ដោះ​សម្លៀកបំពាក់​របស់គេ​ចេញ​យក​ក្រណាត់​ចង​មុខ​គេ​ឲ្យ​ ជិត សឹម​ឈានទៅ​ចាត់ការ​តែម្តង​។ ទាំងនេះ​ជា​ចំណុច​ដែល​បុរសៗ​ភាគច្រើន​ប្រាថ្នា​ចង់បាន​៕

អានបន្ត...

ចង់ពង្រីកដើមទ្រូងធំជាងមុន

Leave a Comment
​យោងតាម​ការស្រាវជ្រាវ​ពី​ក្រុម​អ្នកឯកទេស​អង់គ្លេស បាន​បង្ហាញថា ការ​ទទួលទានដំណេក​ថ្ងៃ​ធ្វើ​មាន​ហានិភ័យ​ខ្ពស់ នៃ​ការកើត​ជំងឺ​ទឹកនោមផ្អែម​។ ការសិក្សា​នេះ​បានធ្វើ​ឡើងលើ​មនុស្ស​ចំនួន ​១៦៤៨០​នាក់ បាន​រកឃើញថា អ្នក​ដែល​ចូលចិត្ត​ដេក​ថ្ងៃ ប្រឈម​នឹង​ការកើត​ជំងឺ​ទឹកនោមផ្អែម​ខ្ពស់ជាង​អ្នក​មិន​ដេក​ថ្ងៃ ចំនួន​២៦​ភាគរយ​។​
​អ្នកឯកទេស​បានបញ្ជាក់​ថា ការ​ដេក​ថ្ងៃ រាងកាយ​មិនបាន​បញ្ចេញ​កម្លាំង​ពលកម្ម​ទេ និង​រំខាន​ដល់​ការ​ដេក​យប់ ជាហេតុ​ធ្វើ​ឲ្យ​អ័រម៉ូន​ក្នុង​រាង កាយ​មាន​ភាពរអាក់រអួល​ដែល​បណ្ដាល​ឲ្យ​កើនឡើង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ទោះយ៉ាងណា​ក្រុម​អ្នកស្រាវជ្រាវ​នឹង​ពិនិត្យមើល​បន្ថែមថា តើ​កត្តា​តំណពូជ និង​កត្តា​លើស​ទម្ងន់ បាន​ដើរតួ​ជាសំខាន់​ឬ​យ៉ាងណា​។​
​លោក​វេជ្ជបណ្ឌិត អ៊ី​រ៉ៃ​ណ ហ្វ្រេ​ម (Iain Frame) ជា​នាយក​ស្រាវជ្រាវ​នៃ​ជំងឺ​ទឹកនោមផ្អែម​ចក្រភព​អង់គ្លេស បាន​និយាយថា យើង​បានដឹង​ជា​យូរ​មកហើយ​ថា មនុស្ស​លើស​ទម្ងន់​ជាច្រើន​បានទទួល​រង​ជំងឺ​ទឹកនោមផ្អែម ប៉ុន្តែ​ពួកគេ​ក៏បាន​ជួប​បញ្ហា​ក្នុងការ​ទទួលទានដំណេក​ផងដែរ​៕
អានបន្ត...

តើ​ស្ត្រី​ខ្លាច​អ្វីខ្លះ​នៅ​ថ្ងៃ​ដំបូង​នៃ​រាត្រី​ចន្ទន៍​ទឹកឃ្មុំ (​វីដេអូ​)

Leave a Comment
​បើតាម​ការស្ទង់មតិ និង​ការស្រាវជ្រាវ​របស់​ក្រុម​អ្នកជំនាញ​ផ្នែក​ផ្លូវភេទ​បាន​ឲ្យ​ដឹងថា ស្ត្រី​ភាគច្រើន​មាន ការភ័យខ្លាច​នៅពេល​ឡើង​គ្រែ​លើកដំបូង ហើយ​អ្វីដែល​ធ្វើ​ឲ្យ​នាង​ភ័យខ្លាច​នោះ​មាន​ដូចខាងក្រោម​នេះ ។​




 
​នាង​ខ្លាច​ដៃគូ​មាន​ប្រដាប់ភេទ​ធំ ហើយ​វែង​
​ស្ត្រី​ជាច្រើន​មិន​ហ៊ាន​រួមភេទ ព្រោះតែ​គេ​ខ្លាច​ប្រដាប់​ភេទបុរស​ធំ​។ ពួកគេ​គិតថា បើ​ធំ​ម្ល៉ឹងៗ​ពិតជា​ធ្វើ​ឲ្យ​ឈី​ចាប់​ជាមិនខាន​។ នេះ​ជា​មូលហេតុ​ចម្បង​ទី​១ ដែល​ធ្វើ​ឲ្យ​ស្ត្រី​មួយចំនួន​សុខចិត្ត​រក្សាទុក​ព្រហ្មចារី​យ៍​របស់ខ្លួន​ ដោយ​មិន​អើ​ពី​នឹង​រឿង​លើ​គ្រែ ពីព្រោះ​ស្ត្រី​ភាគច្រើន​ចាត់ទុក​ព្រហ្មចារី​គឺជា​ទ្រព្យសម្បត្តិ​មិនអាច​ កាត់ថ្លៃ​បាន​។ ពួកគេ​ចង់​រក្សាទុក​ជូន​បុរស​ជា​គូរ​គ្រង​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​។ លើសពីនេះ​ការនិយាយ​ប្រាប់តៗ​គ្នា​ថា បាត់បង់​ព្រហ្មចារី​យ៍​ដំបូង​ធ្វើ​ឲ្យ​យើង​ឈឺចាប់​ខ្លាំងណាស់​ទើប​ធ្វើ​ឲ្យ​ ស្ត្រី​កាន់តែ​ភ័យខ្លាច​។​
 
​នាង​ខ្លាច​ការឈឺចាប់​
​ឈឺចាប់ គឺជា​ការ​ភ័យ​លំដាប់​ទី​២ ប៉ុន្តែ​ការឈឺចាប់​នេះ​នឹង​ប្តូរ​មកវិញ​នូវ​ភាព​ស្រណុក​ស្រួល​ពេល​ក្រោយ​។ នៅពេល​រួមភេទ​លើកដំបូង​ម្តង ឬ​ពីរដង​វា​អាច​នឹងធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់ ប៉ុន្តែ​ចាប់ពី​៣ ទៅ​៤​ដង​ឡើងទៅ​ការឈឺចាប់​ក៏​ថយចុះ​ហើយ​ភាព​ស្រណុក​ស្រួល​ក៏​កើតមាន​ដែរ​។​
 
​នាង​ខ្លាច​ចេញ​ខ្យល់​ពេល​កំពុង​រួមភេទ​
​វា​អាច​ជាកា​អៀនខ្មាស់​មួយ​ដែរ​ចេញ​ខ្យល់​ពេល​កំពុង​ប្រតិបត្តិការ​។ ម្យ៉ាង​វា​អាចធ្វើ​ឲ្យ​បុរស​ជា​ដៃគូរ​អស់​អារម្មណ៍​។ តាម​អ្នកជំនាញ​បាន​ឲ្យ​ដឹងថា​ខ្យល់​ដែល​ចេញពី​ប្រដាប់ភេទ​ស្ត្រី​មិនមាន​ អារម្មណ៍ល្អ ឬ​ភាព​ស្រណុក​ស្រួល​ជាមួយនឹង​ក្បាច់​រួមភេទ​មួយចំនួន​។​
 
​នាង​បារម្ភ​ខ្លាច​មាន​ផ្ទៃពោះ​
​ស្ត្រី​ស្ទើ​តែ​គ្រប់គ្នា​តែងតែ​ខ្លាច​មាន​ផ្ទៃពោះ​បន្ទាប់ពីរ​រួមភេទ​ដោយ​ មិន​ប្រើ​ស្រោមអនាម័យ​។ ការរួម​ភេទ​ដោយ​មិន​ប្រើ​ស្រោមអនាម័យ​ពិតជា​បន្ថែម​នូវ​ភាព​ស្រណុក​ស្រួល​ ខ្លាំង​ប៉ុន្តែ​វា​ក៏​ប្រឈម​នឹង​ការ​មាន​ផ្ទៃពោះ​ឫ​ឆ្លង​រោគ​ផ្សេងៗ ផងដែរ ជាពិសេស​សម្រាប់​អ្នក​មិនបាន​ត្រៀមខ្លួន​ជាមុន​៕

អានបន្ត...

ផឹកស្រា​រាល់ថ្ងៃ អាច​ក្រិន​ថ្លើម​លឿន​បំផុត​

Leave a Comment
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​ផឹកស្រា​ប្រចាំថ្ងៃ បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ជាទូទៅ​វា​ត្រូវបាន​គេ​ជឿថា ការផឹក​ស្រា គឺជា​អ្នកជំរុញ​ចម្បង​ទៅនឹង​ជំងឺ​ក្រិន​ថ្លើម ​។ ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ទោះជា​រឿយៗ​ប៉ុណ្ណា ដែល​អ្នក​បាន​ផឹកស្រា​ក្រឡុក ឬ​ស្រា​បៀរ ឬ​ស្រា​នោះ គឺ​ដើរតួ​សំខាន់​ក្នុង​បញ្ហា​នេះ​។​
 
​ជំងឺ​ក្រិន​ថ្លើម ដែលជា​សម្លាក​នៅ​នឹង​ថ្លើម​នោះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ចំពោះ​បុរស​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ​បាន​បង្កើន​ហានិភ័យ នៃ​ជំងឺ​ក្រិន​ថ្លើម​ច្រើនជាង​អ្នក​ដែល​មិនសូវ​ជា​ផឹក​។ ហើយ​ការផឹក​ថ្មីៗ គឺជា​អ្នក​ព្យាករណ៍​ខ្លាំង​បំផុត នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Hepatlogy​។​
 

​វេជ្ជបណ្ឌិត ហ្គ្រ​រ អាស​ហ្គា​ដ (Gro Askgaard) បាន​និយាយថា ចំពោះ​លើកដំបូង ការស្រាវជ្រាវ​របស់​យើង បានចង្អុលបង្ហាញ​នូវ​ភាពខុសប្លែក​គ្នា នៃ​ហានិភ័យ​រវាង​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ និង​ការ​ផឹកស្រា ៥ ទៅ ៦ ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ វេជ្ជបណ្ឌិត Askgaard បាន​បន្ថែមថា នៅពេលដែល​ភាព​លំ​អិតនៃ​គ្រោះថ្នាក់​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា មិនត្រូវ​បានដឹង​នោះ យើង​បាន​សង្កេតឃើញថា ហេតុផល អាច​ថា ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ ធ្វើអោយ​ខូចខាត​ថ្លើម​កាន់តែ​អាក្រក់​ទៅៗ ឬ​បន្ថយ​ការលូតលាស់​នៃ​ថ្លើម​។​
 
​ចំពោះ​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ជិត ៥៦.០០០ នាក់ ដែលមាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​។ អ្នកចូលរួម​បាន​បំពេញ​នូវ​សំណួរ​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ និង​បាន​ឆ្លើយ​សំណួរ​អំពី​ទម្លាប់​រស់នៅ​របស់​ពួកគេ រួមមាន បរិមាណ​នៃ​ការ​ផឹកស្រា​បៀរ ឬ​ស្រា​ក្នុង​មួយ​សប្តាហ៍​។ ពួកគេ​ក៏ត្រូវ​បាន​សួរ អំពី​បរិ​មាណនៃ​ការផឹក​ស្រា​របស់​ពួកគេ នៅ​អាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ និង ៥០ ឆ្នាំ​របស់​ពួកគេ​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជា​សរុប បុរស ២៥៧ នាក់ និង​ស្ត្រី ៨៥ នាក់​បាន​វិ​វត្ត​ទៅជា ជំងឺ​ក្រិន​ថ្លើម​។​ ​ការកើនឡើង នៃ​ការផឹក​ពី​កម្រិត​មធ្យម ជា​រៀងរាល់​សប្តាហ៍​នោះ ស្រា បាន​លេចឡើង​ថា ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ ហានិភ័យ​ជាង​ស្រា​បៀរ​៕
អានបន្ត...

គួរ​ប្តូរ​ពី​ការ​កោសខ្យល់ ទៅជា​ការ​ម៉ាស្សា ឬ​ទៅរក​គ្រូពេទ្យ​ចិត្តសាស្ត្រ​ដើម្បី​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​

Leave a Comment
​បច្ចុប្បន្ននេះ​យើង​សង្កេតឃើញថា មុខរបរ​កោសខ្យល់​មាន​ស្ទើរតែ​គ្រប់​ទីកន្លែង​ទាំងអស់ ជាពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ​តែម្តង​។ អាការ​វិលមុខ​អស់កម្លាំង​ចង់​ក្អួតចង្អោរ និង​អាការ​ ផ្សេងទៀត ដែល​ទាមទារ​ឲ្យ​លោកអ្នក​ត្រូវតែ​កោសខ្យល់​ទើប​បាត់ ប៉ុន្តែ​លោកអ្នក​មួយចំនួន​ប្រហែលជា​មិនបាន​ដឹងថា ការ​កោសខ្យល់​នេះ អាច​ប្រឈម​ទៅនឹង​បញ្ហា​អ្វីខ្លះ ឬក៏​មាន​ផលប៉ះពាល់​អ្វីខ្លះ​នោះទេ​?
 

​បើតាម​ការបកស្រាយ​ពី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ឯកទេស​វិកល​វិទ្យា បាន​បញ្ជាក់ថា ពាក្យ​ថា “​កោសខ្យល់​” គឺជា​ទំនៀមទម្លាប់​របស់​ខ្មែរ​យើង​ដែលមាន​តាំងពី​យូរលង់​ណាស់​មកហើយ​។ ប្រជាជន​ខ្មែរ​តែងតែ​កោសខ្យល់​នៅពេលដែល​ពួកគាត់​មាន​បញ្ហា​មិន​ស្រួល នៅក្នុង​រាងកាយ​ដូចជា​វិលមុខ អស់កម្លាំង ក្តៅខ្លួន ឈឺក្បាល ចង់​ក្អួតចង្អោរ ងងឹតមុខ ចុកពោះ ខ្យល់​ដើរ​មិន​ស្រួល ឬក៏​កោសខ្យល់​នៅពេល​ស្រវឹង​ជោកជាំ​ជាដើម​។​
 


​ប៉ុន្តែ​បើសិនជា​អាការ​នេះ​ចេះតែ​មិន​ស្រួល​ជា​ញឹកញាប់ ហើយ​ការ​កោសខ្យល់​នេះ​ក៏​តែងតែ​ធ្វើជា​ប្រចាំ​ដែរនោះ វា​មិនមែនជា​រឿង​ល្អ​សម្រាប់​លោកអ្នក​ទេ បើ​និយាយ​ទៅដល់​រាងកាយ​មិន​ស្រួល​នេះ​តែងតែ​កើត​ឡើងជា​ញឹកញាប់​ដែល​វា​ អាចមាន​ជាប់​ទាក់ទិន​ទៅនឹង​ជំងឺផ្លូវចិត្ត​មួយចំនួន​ផងដែរ​។ ក្នុងនាម​អ្នកឯកទេស​វិកល​វិទ្យា​នៅក្នុង​ប្រភេទ​នៃ​ជំងឺ​ថប់​អារម្មណ៍​លោក​ បន្តថា អ្នកជំងឺ​អាចមាន​អាការ​អស់កម្លាំង ចុក​ដៃ​ចុក​ជើង វិលមុខ ស្រវាំងភ្នែក ឈឺក្បាល បន្ទាប់ពីនោះ​អ្នកជំងឺ​ក៏​កោសខ្យល់ ហើយ​បន្ទាប់ពី​កោសខ្យល់​អាការ​ទាំងអស់នេះ​វា​នឹង​បាត់​ទៅវិញ ប៉ុន្តែ​មិនយូរប៉ុន្មាន អាការ​ទាំងនេះ​វា​នឹង​កើតឡើង​ម្តងទៀត ដែល​ធ្វើ​ឲ្យ​អ្នកជំងឺ​បន្ត​ការ​កោសខ្យល់​សារជាថ្មី​។ ដូច្នេះ​ការ​កោសខ្យល់​នេះ វា​គ្រាន់តែ​ជា​របៀប ឬ​វិធី​ដែល​យើង​ព្យាបាល​តាមបែប​បុរាណ​ប៉ុណ្ណោះ ដោយ​បុគ្គល​ខ្លះ​ក្នុង​មួយ​សប្តាហ៍​កោសខ្យល់​២ ទៅ​៣​ដង​ឯណោះ​។​
 
​យើង​សង្កេតឃើញថា ការ​កោសខ្យល់​មិន​ត្រឹម​តែមាន​ទៅតាម​ផ្ទះ ឬ​គ្រួសារ​នោះទេ គឺ​ឈានទៅដល់​ការធ្វើ​អាជីវកម្ម​បើកហាង​រកស៊ី​កោសខ្យល់​ក៏​ច្រើន​ណាស់ដែរ​។ ទាំងនេះ​ដោយសារតែ​លោកអ្នក​មិនទាន់បាន​សិក្សា ឬ​ស្វែងយល់​ឲ្យ​បានច្បាស់លាស់​អំពី​បញ្ហា​នៃ​ការ​កោសខ្យល់​នេះ​នៅឡើយ​។ ដោយយោង​តាម​ឯកសារ​ការសិក្សា​ស្រាវជ្រាវ​ឃើញថា អា​ការដែល​បណ្តាល​ឲ្យ​លោកអ្នក​ឈានទៅដល់​ការ​កោសខ្យល់​នេះ គឺ​វា​មាន​ទំនាក់ទំនង​ទៅនឹង​ជំងឺ​ថប់​អារម្មណ៍ ហើយក៏​ឈានដល់​ការ​កោសខ្យល់​ញឹកញាប់ ប៉ុន្តែ​នៅពេលដែល​ទទួល​បានកា​រ​ព្យាបាល​ជំងឺ​ថប់​អារម្មណ៍​នេះ ហើយ​ការ​កោសខ្យល់​នោះ​ក៏​លែងមាន​ទៀត​ដែរ​។ ដូច្នេះហើយ​យើង​អាច​សន្និដ្ឋានបានថា ការ​កោសខ្យល់​ញឹកញាប់​កើតឡើង​ដោយសារតែ​លោកអ្នក​មាន​ជំងឺ​ថប់​អារម្មណ៍​។​
​លោក សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​បាន​បន្ថែមទៀត​ថា ការ​កោសខ្យល់​ពិតជា​ធ្វើ​ឲ្យ​លោកអ្នក​បាន​ធូរស្បើយ​ពិតមែន ប៉ុន្តែ​វា​ក៏មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ផងដែរ បើសិនជា​លោកអ្នក​កោសខ្យល់​ញឹកញាប់​នោះ ហើយ​ផលប៉ះពាល់​ទាំងនេះ​មានដូចជា បែក​គ្រាប់​ឈាម​ជួនកាល បើសិនជា​លោកអ្នក​កោសខ្យល់​នៅត្រង់​ក​ញ្ចឹ​ង​.​ក​ក៏​អាច​បណ្តាល​ឲ្យ​ដាច់​ សរសៃ ឈាម ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោកអ្នក​ប្រឈម​ទៅនឹង​គ្រោះថ្នាក់​ដល់​ជីវិត​ផងដែរ​។ ពេលខ្លះ​យើង​ឃើញថា អ្នក​ដែល​ស្រវឹងស្រា ហើយ​ធ្វើការ​កោសខ្យល់​អាច​បណ្តាល​ឲ្យ​ស្លាប់​ក៏មានដែរ​។ ដូច្នេះ​លោកអ្នក​ត្រូវតែ​រក​ដំណោះស្រាយ​ដើម្បី​កុំ​ឲ្យ​កើតមាន​បញ្ហា ដោយសារតែ​កោសខ្យល់​នេះ​។​
 
​បញ្ហាសំខាន់ គឺ​លោកអ្នក​ត្រូវតែ​មកជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា ឬក៏​ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ញឹកញាប់​ជាដើម​។ លោកអ្នក​ត្រូវតែ​ប្តូរ​ពី​ការ​កោសខ្យល់​ទៅជា​ការ​ម៉ាស្សា​វិញ ហើយ​បើសិនជា​ស្រវឹង​រហូតដល់​ជោកជាំ​នោះ​លោកអ្នក​ត្រូវតែ​ធ្វើការ​ម៉ាស្សា ឬ​ផឹកទឹក​ក្តៅ​ឧណ្ណៗ ឬ​ទឹក​ក្រូចឆ្មារ ប៉ុន្តែ​បើសិនជា​ការអនុវត្តន៍​តាម​ការណែនាំ​ទាំងនេះហើយ​នៅតែ​មិនមាន​ ប្រសិទ្ធភាព​ទៀត​នោះ លោកអ្នក​ត្រូវតែ​ប្រញាប់​ទៅ​ជួប​ជាមួយ​គ្រូពេទ្យ​ចិត្ត​វិទ្យា​ដើម្បី ធ្វើការ​ព្យាបាល​តាមបែប​ជំនាញ​របស់​គ្រូពេទ្យ​នោះ​ទើប​ជាការ​ប្រសើរ​៕
អានបន្ត...