អត្ថប្រយោជន៍​មិន​អាច​កាច់​ថ្លៃ​បាន​នៅក្នុង​ផ្លែ​ម្រះ

1 comment

ម្រះ​ជា​ប្រភេទ​បន្លែ​ដែល​មាន​ភាព​ពេញនិយម​បំផុត​នៅ​បណ្តា​ប្រទេស​អាស៊ី​មួយចំនួន ព្រោះ​វា​មាន​អត្ថប្រយោជន៏​លើសលុប​សម្រាប់​សុខភាព​។ ម្រះ​អាច​កាត់បន្ថយ​ជាតិ​ស្ករ​នៅក្នុង​ឈាម​ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម ហើយ​វា​ត្រូវបាន​គេ​យក​ទៅ​ប្រើ​ឱសថ​បុរាណ​ផងដែរ​។ ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​ទូទាំង​ពិភពលោក បាន​ចាប់អារម្មណ៍​លើ​ផល​ប៉ះពាល់​ចំពោះ​ជំងឺ​ទឹកនោម​ផ្អែម​។ ដើម្បី​ឲ្យដឹង​កាន់តែ​ច្បាស់​សូម​ក្រឡេក​មើល​អត្ថប្រយោជន៏​ទាំង ៧ យ៉ាង​របស់​ផ្លែ​ម្រះ​ដូចខាងក្រោម​៖




១. បំបាត់​មេរោគ​
​ម្រះ​ត្រូវបាន​គេ​ប្រើ​ជា​លក្ខណៈ​សម្លាប់​មេរោគ​ដូចជារ​បូស ឬ​រលាក​ស្រាលៗ​។ អង់​ទី​ប៊ី​ទិច​នៅក្នុង​បន្លែ​នេះ​មាន​អនុភាព​ជួយ​ព្យាបាល​ជំងឺ​ខុសៗ​គ្នា​ដែល​ទាក់ទង​ទៅនឹង​បាក់តេរីទូ​ទាំង​រាងកាយ​។

២. បន្ថយ​អាការៈ​គ្រុនក្តៅ​
​ផ្លែ​ម្រះ​ត្រូវបាន​គេ​យក​ទៅ​ព្យាបាល​រោគ​សញ្ញា​មួយ​ចំនួន​ដូចជា ផ្តាសាយ​, ក្អក និង​គ្រុនក្តៅ​ជាដើម​។ វា​ធ្វើ​ការទប់ស្កាត់​នៅក្នុង​ប្រព័ន្ធ​ដង្ហើម​នៃ​ការ​ណែន​ទ្រូង​។​

៣. បង្កើន​ភាព​សុំា​
​ម្រះ​អាច​ធ្វើការ​បន្សាប​សារធាតុ​ពុល​ដែល​មាន​នៅក្នុង​រាងកាយ មុន​ពេល​ពួក​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ​។ ម្យ៉ាងវិញទៀត​ម្រះ​អាច​រារាំង​ការឆ្លង​មេរោគ ដែល​បំផ្លាញ​សរីរាង្គ និង​ជាលិកា​។​

៤. បន្ថយ​សម្ពាធ​ឈាម​
​វា​អាច​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​សរសៃឈាម​ដែល​ជួយ​កាត់បន្ថយ​សម្ពាធ​ឈាម​។ វា​អាច​ធ្វើឲ្យ​រាងកាយ​ដំណើរការ​បាន​យ៉ាងបា​នរ​លូន​។ បញ្ចុះ​សម្ពាធ​ឈាម គឺមាន​សារៈសំខាន់​សម្រាប់​មនុស្ស​ដែល​មាន​ការប្រឈមមុខ​ខ្ពស់​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​បេះ​ដួង​។​

៥.​កាត់បន្ថយ​ការឈឺ​ក្បាល​
​សាច់ដុំ​ដែល​នៅ​ជុំវិញ​ខួរក្បាល នៅពេលដែល​មាន​សម្ពាធ​ខ្លាំង​អាច​បង្ក​ឲ្យមាន​ការឈឺ​ក្បាល​។ ប៉ុន្តែ​អ្នក​អាច​ញុំ​ា​ផ្លែ​ម្រះ ដើម្បី​បញ្ចេញ​សម្ពាធ និង​កាត់បន្ថយ​ការឈឺចាប់​បណ្តាលមកពី​ការឈឺ​ក​។ អ្នក​ត្រូវ​ចាំ​ថា ភាព​តានតឹង​ក៏​អាច​បង្ក​ឲ្យ​ឈឺ​ក្បាលដែរ ដួច្នេះ អ្នក​ត្រួវ​ធ្វើឲ្យ​ខ្លួនឯង​មាន​ភាពសប្បា​យ​រីករាយ​។​

៦. ធ្វើឲ្យ​ប្រសើរឡើង​នូវ​ជំងឺ​របកស្បែក​
​មនុស្ស​ដែល​ទទួលរង​ពី​ជំងឺ​របកស្បែក ហើយ​បាន​ញុំ​ា​នូវ​ផ្លែ​ម្រះ ក៏​បាន​បង្ហាញ​ពី​ភាពប្រសើរ​ឡើង​របស់​ជំងឺ​នេះ​ផងដែរ​។​

៧. ការពារ​ថ្លើម​
​ការរំលោភបំពាន​ដោយ​សេព​គ្រឿង​ស្រវឹង និង​ជាតិពុល​អាច​ខួច​ថ្លើម និង​លំពែង​។ ប៉ុន្តែ​កា​រញុំា​បន្លែ​មួយ​មុខ​នេះ អាច​ជួយ​ក្នុង​ការបង្កើត និង​ការជួស​ជួល​ជាលិកា​ក្នុង​រាងកាយ​ដែល​ត្រូវបាន​ខួច​ខាត​ដោយ​ជាតិពុល​។ សារធាតុ​អង់ស៊ីម​ដែល​មាន​នៅក្នុង​ផ្លែ​ម្រះ គឺ​អាច​ជួយ​រក្សា​ថ្លើម និង​លំពែង​របស់​បាន​យ៉ា​ល្អ​៕


1 comment: