Showing posts with label សុខភាពផ្លូវភេទ. Show all posts
Showing posts with label សុខភាពផ្លូវភេទ. Show all posts

រឿងរ៉ាវ​នៃ​អាថ៌កំបាំង​សិច​៦​យ៉ាង​ដែរ​បុរសៗ​ភាគច្រើន​ចង់បាន​ពី​ដៃគូរ​

Leave a Comment
ក្នុង​រឿង​សិច មាន​ចំណុច​មួយចំនួន​ដែល​បុរសៗ​ត្រូវការ​ចង់បាន ប៉ុន្តែ​មិន​ហ៊ាន​និយាយ ដូចនេះ​ស្ត្រី គួរស្វែងយល់ …​។ ដើម្បី​ចង់ដឹង​កាន់តែច្បាស់​ថា តើ​តម្រូវការ​ភាគី​បុរស​ដែល​ចង់បាន​ពី​ខាង​ដៃគូ​មាន​អ្វីខ្លះ នៅថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី​សូម​បង្ហាញ​នូវ​គន្លឹះ​ដូចខាងក្រោម ៖
 
១-​បុរស​ចង់​ឲ្យ​សិច​ជា​រឿង​សប្បាយៗ
​ក្នុង​ជីវិត​សិច​ជាក់ស្តែង​របស់​គូរ​ស្នេហ៍ ជួនកាល​ពុំមាន​ភាព​ស្រៀវ​ស្រើប ឬ​ដុត​រោល​អារម្មណ៍ ដូច​នៅក្នុង​ខ្សែភាពយន្ត​ឡើយ មានពេលខ្លះ ក្បាច់​មួយចំនួន​ដែល​យកមកប្រើ​ក៏​មិនបាន​ផល​ប៉ុន្មាន​ដែរ ថែមទាំង​មាន​សំឡេង​ប្លែកៗ លាន់ឮ​ឡើង ខណ​:​ពេល​កំពុង​រួមភេទ​នោះ​ទៀតផង​។ ដូចនេះ​អ្នក​គួរតែបង្កើត​បរិ​យា កាស​ឲ្យ​សប្បាយៗ អំឡុងពេល​រួមភេទ​។
 
 
២-​បុរស​ចង់​ឲ្យ​ស្ត្រី​បង្ហើប​បង្ហាញ​
​ក្នុងការ​យកចិត្ត​នារី​ជា​គូស្នេហ៍ បុរស​តែ​ចង់ដឹង​នូវ​អ្វីៗ​គ្រប់យ៉ាង ដែល​នាង​ត្រូវការ ដោយ​ពុំ​ចាំបាច់​ហើបមាត់​និយាយ​។ ដូចនេះ​ស្ត្រី គ្រាន់តែ​ស្តែងចេញ​នូវ​អារម្មណ៍ល្អៗ ជាការ​ឆ្លើយតប​ទៅនឹង​ក្បាច់​ដែល​បុរស​បានធ្វើ​ឲ្យ​ខ្លួន​ពេញចិត្ត​។ នេះ​ជា​ក្តី​ស្រ​ម៉ៃ​ចង់បាន​របស់​បុរស​ហើយក៏​ជា​សញ្ញា​បញ្ជាក់​ឲ្យ​ដឹងថា គេ​មាន​ភាព​ប៉ិនប្រសប់​សម្រាប់​រូបអ្នក​។​
 
៣-​បុរស​ចង់​ធ្វើជា​អ្នក​ចាំមើល​
​អ្នក​ត្រូវមាន​ភាព​ឆ្លាត​វៃ​បន្តិច គឺ​ពេល​រួមភេទ​គួរ​ធ្វើ​នៅមុខ​ក​ញ្ចា​ក់ ដើម្បី​ឲ្យ​ភាគី​បុរស​បានឃើញ​រាងកាយ​ដ៏​ស្រ​ឡូ​ន​របស់​អ្នក​ពេញភ្នែក​។ ឯការ​ស្លៀកពាក់​ឈុត​ខោអាវ​ទ្រនាប់​សិច​ស៊ី វារឹតតែ​ធ្វើ​ឲ្យ​បុរស​ចូលចិត្ត​ជាង​រាងកាយ​អាក្រាត​ទៅទៀត​ហើយ​អ្វីដែល​ វិសេសវិសាល​បំផុត សម្រាប់​បុរស គឺ​ក្បាច់​ស្ត្រី​នៅ​ពីលើ​។​
 
៤-​បុរស​ចង់បាន​ឲ្យ​គូ​ស្នេ​ហ៏​ពុះកញ្ជ្រោល​
​ខណ​:​ពេល​កំពុង​រួមរ័ក ភាគី​បុរស​តែងតែ​ប្រាថ្នា​ចង់ឃើញ​នូវ​សាច់​ដ៏​ខ្ចី​ល្វក់​របស់​អ្នក ដើម្បី​ជួយ​ជំរុញ​អារម្មណ៍​សិច​ឲ្យ​ពុះ​ញ្ច្រោ​ល ទ្វេ​ឡើង​មួយកម្រិត​ទៀត​។ ទន្ទឹមនេះ​ស្ត្រី​ក៏ត្រូវ​ស្តែង​ពី​អារម្មណ៍​ចង់​រួមរ័ក​ផងដែរ ទើប​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​យល់ថា អ្នក​ឈ្លក់​វង្វេង​នឹង​រូបគេ ដោយពេល​រួមភេទ​គួរប្រើ​ដៃ​ក្តិចខ្ញាំ កំប៉េះគូទ ឬ​ខាំ​ស្មារ​គេ​តិចៗ​ប្រកបដោយ​អារម្មណ៍​ក្តៅ​រោលរាល​។​
 
៥-​បុរស​ចង់បាន​ភាព​ចម្រុះ​
​ក្បាច់​ដដែលៗ កន្លងមក​អាចធ្វើ​ឲ្យ​បុរស​ជិនណាយ​។ ដូចនេះ​អ្នក​ត្រូវធ្វើ​ចិត្ត​ឲ្យ​ទូលាយៗ ដើម្បី​ទទួលយក​នូវ​ក្បាច់​ថ្មីៗ ម្យ៉ាងទៀត គួរ​ចេះ​ផ្លាស់ប្តូរ​ពី​ចង្វាក់​យឺតៗ​ទៅ​លឿន ពី​ថ្នម​ស្រាលៗ ទៅជា​ខ្លាំង ឬ​ក្បាច់​ណា ដែល​ធ្វើ​ឲ្យ​គូរ​ស្នេហ៍​របស់​អ្នក​ចាប់អារម្មណ៍​ដូចជា ក្បាច់​ចាស់ៗ លាយ​ចម្រុះ​ចូលគ្នា​ជាមួយ​ក្បាច់​ថ្មីៗ​។​
 
៦-​បុរស​ចង់​ឲ្យ​ស្ត្រី​ជា​អ្នក​កាច់​ច​ង្កួ​ត​
​ជួនកាល​បុរស​ក៏​ចង់​ឲ្យ​ស្ត្រី ជា​អ្នកគ្រប់គ្រង​ចាត់ការ ឯ​គេ​ជា​អ្នក​ចាំ​ទទួល នេះ​ជា​ក្តី​ប្រាថ្នា​មួយទៀត​របស់​បុរស​។ ចូរ​អ្នក​ចាប់ផ្តើម​ដោះ​សម្លៀកបំពាក់​របស់គេ​ចេញ​យក​ក្រណាត់​ចង​មុខ​គេ​ឲ្យ​ ជិត សឹម​ឈានទៅ​ចាត់ការ​តែម្តង​។ ទាំងនេះ​ជា​ចំណុច​ដែល​បុរសៗ​ភាគច្រើន​ប្រាថ្នា​ចង់បាន​៕

អានបន្ត...

ផឹកស្រា​រាល់ថ្ងៃ អាច​ក្រិន​ថ្លើម​លឿន​បំផុត​

Leave a Comment
ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ការ​ផឹកស្រា​ប្រចាំថ្ងៃ បង្កើន​ហានិភ័យ​នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ជាទូទៅ​វា​ត្រូវបាន​គេ​ជឿថា ការផឹក​ស្រា គឺជា​អ្នកជំរុញ​ចម្បង​ទៅនឹង​ជំងឺ​ក្រិន​ថ្លើម ​។ ប៉ុន្តែ​ការស្រាវជ្រាវ​ថ្មី​បាន​បង្ហាញថា ទោះជា​រឿយៗ​ប៉ុណ្ណា ដែល​អ្នក​បាន​ផឹកស្រា​ក្រឡុក ឬ​ស្រា​បៀរ ឬ​ស្រា​នោះ គឺ​ដើរតួ​សំខាន់​ក្នុង​បញ្ហា​នេះ​។​
 
​ជំងឺ​ក្រិន​ថ្លើម ដែលជា​សម្លាក​នៅ​នឹង​ថ្លើម​នោះ គឺជា​ដំណាក់កាល​ចុងក្រោយ​នៃ​ជំងឺថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ចំពោះ​បុរស​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ​បាន​បង្កើន​ហានិភ័យ នៃ​ជំងឺ​ក្រិន​ថ្លើម​ច្រើនជាង​អ្នក​ដែល​មិនសូវ​ជា​ផឹក​។ ហើយ​ការផឹក​ថ្មីៗ គឺជា​អ្នក​ព្យាករណ៍​ខ្លាំង​បំផុត នៃ​ជំងឺ​ក្រិន​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា​។ ការស្រាវជ្រាវ ត្រូវបាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of Hepatlogy​។​
 

​វេជ្ជបណ្ឌិត ហ្គ្រ​រ អាស​ហ្គា​ដ (Gro Askgaard) បាន​និយាយថា ចំពោះ​លើកដំបូង ការស្រាវជ្រាវ​របស់​យើង បានចង្អុលបង្ហាញ​នូវ​ភាពខុសប្លែក​គ្នា នៃ​ហានិភ័យ​រវាង​ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ និង​ការ​ផឹកស្រា ៥ ទៅ ៦ ថ្ងៃ ក្នុង​មួយ​សប្តាហ៍​។ វេជ្ជបណ្ឌិត Askgaard បាន​បន្ថែមថា នៅពេលដែល​ភាព​លំ​អិតនៃ​គ្រោះថ្នាក់​ថ្លើម ដែល​ទាក់ទង​ទៅនឹង​ការផឹក​ស្រា មិនត្រូវ​បានដឹង​នោះ យើង​បាន​សង្កេតឃើញថា ហេតុផល អាច​ថា ការផឹក​ស្រា​ជា​រៀងរាល់ថ្ងៃ ធ្វើអោយ​ខូចខាត​ថ្លើម​កាន់តែ​អាក្រក់​ទៅៗ ឬ​បន្ថយ​ការលូតលាស់​នៃ​ថ្លើម​។​
 
​ចំពោះ​ការស្រាវជ្រាវ អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​មនុស្ស​ជិត ៥៦.០០០ នាក់ ដែលមាន​អាយុ​ពី ៥០ ទៅ ៦៤ ឆ្នាំ នៅក្នុង​ប្រទេស​ដា​ណឺ​ម៉ាក​។ អ្នកចូលរួម​បាន​បំពេញ​នូវ​សំណួរ​ពី​ទម្លាប់​នៃ​ការ​ញ៉ាំ និង​បាន​ឆ្លើយ​សំណួរ​អំពី​ទម្លាប់​រស់នៅ​របស់​ពួកគេ រួមមាន បរិមាណ​នៃ​ការ​ផឹកស្រា​បៀរ ឬ​ស្រា​ក្នុង​មួយ​សប្តាហ៍​។ ពួកគេ​ក៏ត្រូវ​បាន​សួរ អំពី​បរិ​មាណនៃ​ការផឹក​ស្រា​របស់​ពួកគេ នៅ​អាយុ ២០ ឆ្នាំ ៣០ ឆ្នាំ ៤០ ឆ្នាំ និង ៥០ ឆ្នាំ​របស់​ពួកគេ​ដែរ​។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជា​សរុប បុរស ២៥៧ នាក់ និង​ស្ត្រី ៨៥ នាក់​បាន​វិ​វត្ត​ទៅជា ជំងឺ​ក្រិន​ថ្លើម​។​ ​ការកើនឡើង នៃ​ការផឹក​ពី​កម្រិត​មធ្យម ជា​រៀងរាល់​សប្តាហ៍​នោះ ស្រា បាន​លេចឡើង​ថា ត្រូវបាន​ផ្សារភ្ជាប់​ជាមួយនឹង​ការថយចុះ ហានិភ័យ​ជាង​ស្រា​បៀរ​៕
អានបន្ត...