នរណាក៏នឹងអំពីផលប្រយោជន៍របស់បន្លែបៃតង មើម ផ្លែឈើ ស៊ុត ទឹកដោះ ប្រេងអូលីវ... ។ ប៉ុន្តែ នេះជាពេលអ្នកត្រូវបន្ថែមទៅក្នុងបញ្ជីនូវ "កំពូលអាហារ" មួយចំនួនសម្រាប់ឆ្នាំ២០១6 !
១.ផ្លែប៊័រ
ថ្វីត្បិត សម្បូរជាតិខ្លាញ់ តែភាគច្រើនជាជាតិខ្លាញ់មិនឆ្អែត មានប្រយោជន៍សម្រាប់ចរាចរឈាម ។ លក្ខណៈពិសេសប្រឆាំងអុកស៊ីតកម្មរបស់ផ្លែប៊័រជួយកែប្រែឲ្យប្រសើរ ជំងឺទឹកនោមផ្អែម និងលើសឈាមរ៉ាំរ៉ៃ ។ ផ្លែប៊័រក៏សម្បូរវីតាមីន E ។
២.ផ្លែប្ល៊ូបឺរី
ប្ល៊ូបឺរី សម្បូរជាតិសរសៃ និងមានបរិមាណស្ករទាប ។ ពុំត្រឹមតែសុវត្ថិភាពសម្រាប់អ្នកជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ វានៅត្រូវបានបញ្ជាក់ថា អាចកែប្រែឲ្យប្រសើរសមត្ថភាពរៀនសូត្រ និងចងចាំ ។ ប្ល៊ូបឺរីក៏ត្រូវបានចាត់ទុកជាប្រភេទផ្លែឈើល្អបំផុតសម្រាប់ សមត្ថកិច្ចខួរក្បាល ព្រោះវាធ្វើឲ្យថយចុះគ្រោះថ្នាក់កើតជំងឺ Alzheimer ។
៣.ផ្លែទទឹម
សម្បូរសារជាតិប្រឆាំង អុកស៊ីតកម្ម ផ្លែទទឹម និងទឹកផ្លែទទឹមជួយបំផ្លាញសារជាតិចម្រុះអាចបង្កគ្រោះថ្នាក់ឲ្យ ជាលិការបស់សរីរាង្គ ។ ផ្លែឈើនេះត្រូវបានចាត់ទុកមានប្រយោជន៍បំផុតសម្រាប់ការប្រឆាំងតប ជំងឺគ្រោះថ្នាក់ដូចជាមហារីក ជំងឺបេះដូង និងទាំងជំងឺ Alzheimer ។
៤.ទំពាំងបាយជូរពណ៌ស្វាយ
ផ្លែនិងទឹកទំពាំងបាយជូរស្វាយល្អបំផុតសម្រាប់បេះដូង ព្រោះវាមានផ្ទុកជាតិពណ៌ជួយទប់ស្កាត់ជំងឺបេះដូង ។
៥.ឆៃថាវក្រហម
ពណ៌ស្វាយក្រហមរបស់ឆៃថាវក្រហមគឺបានពី beta-Cyanin សារជាតិប្រឆាំងអុកស៊ីតកម្មមួយជួយការពារសរីរាង្គប្រឆាំងតបការឆ្លង មេរោគ ។
៦.ស្ពៃចង្កឹះ ផ្កាស្ពៃខៀវ
ក្រៅពីកាល់ស្យូម និងវីតាមីន C បន្លែទាំងនេះសុទ្ធតែសម្បូរ Sulphoraphan ជួយសរីរាង្គប្រឆាំងទប់ទល់មហារីក ។ ក្រៅពីនេះវានៅមានផ្ទុកអាស៊ីតហ្វូលិកថែមទៀតផង ។
៧.ទេព្ធិរូ
ទេព្ធិរូប្រសិទ្ធភាពបំផុតក្នុងការកែប្រែឲ្យប្រសើរសកម្មភាពរបស់ អាំងស៊ុយលីន ហើយតាមរយៈនោះជួយគ្រប់គ្រងស្ករក្នុងឈាម ។
៨.ខ្ទឹមស
ខ្ទឹមសក៏ដូចខ្ទឹមក្រហម សម្បូរសារជាតិចម្រុះ Sulfid អ័រហ្គានិក ជួយធ្វើឲ្យថយចុះកូឡេស្តេរ៉ូលអាក្រក់ ។ វាជួយកសាងប្រព័ន្ធសរសៃឈាមបេះដូងល្អមាំមួនជាង ។ ការស្រាវជ្រាវបង្ហាញថា ខ្ទឹមសអាចប្រឆាំងតបបាក់តេរីល្អជាងអង់ទីប៊ីយូទិកធម្មតាច្រើន ប្រភេទ ។
៩.ស្ពៃក្រញាញ់ ស្ពៃមើម ស្ពៃខ្មៅ
ពពួកបន្លែ បៃតងដូចជា ស្ពៃក្រញាញ់ ស្ពៃខ្មៅ ជាប្រភពផ្គត់ផ្គង់ Caroteniod ដ៏ច្រើន ធ្វើឲ្យថយចុះគ្រោះថ្នាក់ថយចុះសមត្ថភាពចក្ខុប្រសាទ ឬងងឹតភ្នែកនៅមនុស្សចាស់ ។ ក្រៅពីនេះ វានៅសម្បូរកាល់ស្យូម ។ ស្ពៃក្រញាញ់មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មប្រឆាំងទប់ទល់ ជំងឺមហារីក និងបង្កើនប្រព័ន្ធអង្គបដិបក្ខសរីរាង្គ ជាតិសរសៃមានប្រយោជន៍ និងជាប្រភពវីតាមីន A និង C ដ៏ច្រើន ។
១០.ពពួកគ្រាប់
គ្រាប់ឈូករ័ត្ន គ្រាប់ល្ង សម្បូរប្រូតេអ៊ីន ជាតិខ្លាញ់មានប្រយោជន៍ វីតាមីន E ម៉ាញ៉េស្យូម និងសារជាតិប្រឆាំងអុកស៊ីតកម្មរុញច្រានស្ត្រេស ។ គ្រាប់ឈូករ័ត្នជាប្រភពវីតាមីន E1 ក៏សំខាន់ ក្នុងពេលល្ងត្រូវបានចាត់ទុកថាល្អបំផុតសម្រាប់សុខភាព ។
១១.សាច់សុទ្ធ
ពពួកសាច់សុទ្ធរួមមានសាច់មាន់ និងមាន់បារាំងពេលស្បែកផ្គត់ផ្គង់ឲ្យសរីរាង្គ Tyrosin ជាអាស៊ីតអាមីន ចាំបាច់មួយប្រភេទជួយសរីរាង្គបំបាត់ភាពអស់កម្លាំង ។ សាច់សុទ្ធនៅមានវីតាមីន B ដែក និងពពួកប្រូតេអ៊ីនចាំបាច់សម្រាប់សរីរាង្គមាំមួនមួយ ។
១២.ត្រី ត្រីសាល់ម៉ុន ធូណា
ត្រីសាល់ម៉ុន ធូណា ជាប្រភព DHA និង EPA ល្អបំផុត នេះជាពពួកជាតិខ្លាញ់ Omega-3 មានប្រសិទ្ធភាពការពារបេះដូង ប្រសិទ្ធិភាពបំផុត ។
១៣.តៅហ៊ូ និងទឹកសណ្តែក
តៅហ៊ូ កន្លះចានផ្គត់ផ្គង់ 30mg ក្នុងចំនួនសរុប 90mg នៃ isoflavone រាល់ថ្ងៃដែលសរីរាង្គត្រូវការដើម្បីកែប្រែឲ្យប្រសើរដង់ស៊ីតេឆ្អឹង ក្នុងពេលទឹកសណ្តែកមួយចាន រួមចំណែកបន្ថែមប្រមាណ ២០-25mg isoflavone ៕
អត្តបទដកស្រង់ចេញេពី
http://cen.com.kh/health/show_detail/88?token=ZmMxZTA2YWQ0NzU4ODgxODQzODdkZDk2ZWVjYmQx

0 comments:
Post a Comment