យោងតាមការស្រាវជ្រាវពីក្រុមអ្នកឯកទេសអង់គ្លេស បានបង្ហាញថា
ការទទួលទានដំណេកថ្ងៃធ្វើមានហានិភ័យខ្ពស់
នៃការកើតជំងឺទឹកនោមផ្អែម។ ការសិក្សានេះបានធ្វើឡើងលើមនុស្សចំនួន
១៦៤៨០នាក់ បានរកឃើញថា អ្នកដែលចូលចិត្តដេកថ្ងៃ
ប្រឈមនឹងការកើតជំងឺទឹកនោមផ្អែមខ្ពស់ជាងអ្នកមិនដេកថ្ងៃ
ចំនួន២៦ភាគរយ។
អ្នកឯកទេសបានបញ្ជាក់ថា ការដេកថ្ងៃ
រាងកាយមិនបានបញ្ចេញកម្លាំងពលកម្មទេ និងរំខានដល់ការដេកយប់
ជាហេតុធ្វើឲ្យអ័រម៉ូនក្នុងរាង
កាយមានភាពរអាក់រអួលដែលបណ្ដាលឲ្យកើនឡើងកម្រិតជាតិស្ករក្នុងឈាម។
ទោះយ៉ាងណាក្រុមអ្នកស្រាវជ្រាវនឹងពិនិត្យមើលបន្ថែមថា តើកត្តាតំណពូជ
និងកត្តាលើសទម្ងន់ បានដើរតួជាសំខាន់ឬយ៉ាងណា។
លោកវេជ្ជបណ្ឌិត អ៊ីរ៉ៃណ ហ្វ្រេម (Iain Frame)
ជានាយកស្រាវជ្រាវនៃជំងឺទឹកនោមផ្អែមចក្រភពអង់គ្លេស បាននិយាយថា
យើងបានដឹងជាយូរមកហើយថា
មនុស្សលើសទម្ងន់ជាច្រើនបានទទួលរងជំងឺទឹកនោមផ្អែម
ប៉ុន្តែពួកគេក៏បានជួបបញ្ហាក្នុងការទទួលទានដំណេកផងដែរ៕


0 comments:
Post a Comment