រាជធានីភ្នំពេញ : កែវ
នីសា អ្នកមេម៉ាយឡូយឆាយ មានមន្ត្រីធំ
ឧកញ៉ាបានចូលខ្លួនសារភាពស្នេហ៍នាងរើខ្លួនមិនរួចក្តី
តែនាងនៅមិនដាច់ចិត្តចោលប្រុសស្នេហ៍ លឹម ជាឡាយ ដែរ។ គួរ
រំលឹកឲ្យដឹងថា ពេលនេះគេឃើញ លឹម ជាឡាយ និងនាង កែវ នីសា
នៅតែល្អូកល្អិននិងគ្នាដដែល
បានធ្វើឲ្យលោកឧកញ៉ាដែលចាយលុយដូចក្រដាសត្រៀមជះលុយលើ កែវ នីសា
បានប្តូរចិត្តវិញហើយ
ព្រោះបានទុកឲ្យកាសឲ្យនាងពិចារណាថាតើយកលុយ ឬក៏យកប្រុសក្មេង
តែទីបំផុតអ្នកមេម៉ាយរូបនេះនៅតែកៀកកើយប្រុសក្មេងដដែល
បានធ្វើឲ្យលោកឧកញ៉ាខកចិត្តជាខ្លាំង។
កែវ នីសា ហាក់ បាត់បង់ឲ្យកាសក្រសោបតួឯក ដូចមុនទៀត
ហើយក្រោយទើរនៅទ្រនំ MYTV មក មិនសូវចេញមុខតាមភាពយន្ត
ខារ៉ាអូខេទៀតឡើយ។ មានដំណឹងថា កែវ នីសា ហាក់ធុញទ្រាន់ អាជីពចាស់
តែខ្លះទៀតថា នីសា ហៅប៉ុច ត្រូវឧកញ៉ា ម្នាក់ ដែលតាមស្នេហ៍នាង
តាមហួងហែង ស្របពេល ដែលមានដំណឹងគួរឱ្យភ្ញាក់ផ្អើលថា អ្នកមេម៉ាយល្បី
មានកូនស្រី១នេះ កំពុងប្រចណ្ឌសង្សារក្មេង លឹម ជាឡាយ
ស្និទ្ធស្នាលចម្លែកជាមួយស្រីក្មេងម្នាក់…។
បើទោះជាមានមន្ត្រីធំ ឧកញ៉ា
បានចូលខ្លួនមកសារភាពស្នេហ៍អ្នកមេម៉ាយឡូយជាងក្រមុំ កែវ នីសា
រកតែរើខ្លួនមិនរួចក៏ដោយ តែទីបំផុត នីសា
មិនដាច់ចិត្តបោះបង់ចោលប្រុសស្នេហ៍ថ្លើមថ្លៃលោក លឹម ជាឡាយ ឡើយ
ព្រោះរយៈពេលចុងក្រោយនេះ
ពួកគេនៅតែល្អូកល្អិនជាមួយគ្នាដូចស្ករតាំងម៉ែដដែល
ធ្វើឲ្យលោកឧកញ៉ាម្នាក់ដែលចាយលុយដូចក្រដាស ត្រៀមជះលុយលើ កែវ នីសា
នោះបានប្តូរចិត្តវិញហើយ ព្រោះទុកឲ្យឱកាស នីសា ពិចារណាថា តើយកលុយ
ឬមួយក៏ប្រថុយឲ្យបប្រុសក្មេង? តែទីបំផុតអ្នកមេម៉ាយ រូបនេះ
បានលេងមួយក្បាច់ គឺនៅតែកៀកកើយប្រុសស្នេហ៍ លឹម ជាឡាយ
ដដែលទើបធ្វើឲ្យលោកឧកញ៉ាខកចិត្តជាខ្លាំង។
កែវ នីសា មិនសូវបណ្តើរលឹម ជាឡាយ ជាចំហតាមកម្មវិធីសិល្បៈដែលតារាៗ
ជួបជុំគ្នាទេ ទើបធ្វើឲ្យអ្នកខ្លះសង្ស័យថា ពួកគេរង្គោះរង្គើស្នេហ៍។
ប៉ុន្តែតាមពិតគឺពួកគេ គ្រាន់តែលេងស្ទីលបំភ័ន្តភ្នែកប៉ុណ្ណោះ ព្រោះ
នីសា និង ជាឡាយ
តែងតែបណ្តើរគ្នាទៅរឹតចំណងស្នេហ៍នៅតំបន់រមណីយដ្ឋានតាមបណ្តាខេត្ត
ឆ្ងាយ។ ហើយអ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺមានដំណឹងថា ថ្មីៗនេះ កែវ
នីសា បានប្រចណ្ឌប្រុសក្មេង លឹម ជាឡាយ ស្និទ្ធស្នាល
ចម្លែកជាមួយកូនស្រីថៅកែផលិតកម្មមួយទៀតផង។
ប្រភពបានឲ្យដឹងថា ប្រុសក្មេង លឹម ជាឡាយ
តែងតែតុកស៊ិកមួម៉ៅពេលឮដំណឹងថា នីសា មានប្រុសៗ
អ្នកមានតាមជ្រែកស្នេហ៍ ហើយរូបគេច្រើនតែទៅបន្លប់ទុក្ខផឹកស៊ីនៅ
ក្លឹបរាត្រី តែមិនហ៊ានសម្តីធ្ងន់ដាក់ នីសា ទេ សុខចិត្តឱបទុក្ខ។
ដោយឡែកកែវ នីសា វិញ បើហ៊ានតែដឹងថា ជាឡាយ មានស្រីថ្មីវិញ
គឺច្បាស់ជាឆេះដុំជាមិនខាន ហើយនាងព្រមាន ជាឡាយ ឲ្យបញ្ឈប់ជាបន្ទាន់
បើមិនដូច្នេះទេ គឺត្រូវចប់គ្នា អ៊ីចឹងហើយ ទើប ជាឡាយ
រាល់លើកតែងតែសម្របសម្រួល តាមស្រីស្រស់ថ្លើមថ្លៃជានិច្ច។
ដោយឡែកការធ្លាយរឿង កែវ នីសា ប្រចណ្ឌស្រីក្មេង
កូនថៅកែផលិតកម្មមួយនោះ គេជឿថា ជាឡាយ
ច្បាស់ជាលែងហ៊ានស្និទ្ធស្នាលខុសធម្មតាជាមួយស្រីក្មេងនោះទៀត
ជាមិនខាន។
កែវ នីសា ហាក់ស្ងប់ស្ងាត់បាត់ខ្លួនពីតំណែងតួឯកតាមភាពយន្ត
និងខារ៉ាអូខេ តាំងពីបានតំណែងជាពិធីការិនីនៅស្ថានីយ៍ទូរទស្សន៍ MyTV
មកទើបធ្វើឲ្យកេរ្តិ៍ឈ្មោះអ្នកមេម៉ាយរូបនេះស្ថិតក្នុង
ការព្រួយបារម្ភ ព្រោះតែនាង ឌុច លីដា ច្បាមយកអស់ទៅហើយ។
ប៉ុន្តែតាមប្រភពថា លោកឧកញ៉ាម្នាក់ ដែលនៅតែចិញ្ចឹមចិត្តស្រឡាញ់ កែវ
នីសា នោះ មិនចង់ឲ្យអ្នកមេម៉ាយឡូយជាងក្រមុំរូបនេះ
ថតឲ្យបថើបជាមួយតារាប្រុសៗ ទៀតឡើយ។ លោកឧកញ៉ានោះ
នៅតែមិនបោះបង់ការតាមថ្ពក់បេះដូងមេម៉ាយនេះទេ បើទោះបីជាដឹងថា កែវ
នីសា មិនព្រមបោះបង់ប្រុសក្មេង ជាឡាយ ក្តី
គ្រាន់តែលោកឧកញ៉ានោះរង់ចាំ តាមដានមើលជំហរស្នេហ៍របស់កែវ នីសា សិន៕



0 comments:
Post a Comment