ស្រួលខ្លួន និងធូរស្បើយ
ដើម្បីស្វែងយល់អំពីអត្ថប្រយោជន៍ពិតនៃការម៉ាស្សា អ្វីដែលសំខាន់នោះគឺយើងត្រូវយល់អត្ថន័យនៃពាក្យពីរម៉ាត់សំខាន់គឺ ស្រួលខ្លួន និងជារោគជាមុនសិន ។ ស្រួលខ្លួនមានន័យថា មានអារម្មណ៍ធូរស្បើយពីការឈឺចុករួយ ប៉ុន្តែមិនមែនមានន័យថា រោគដែលកើតនោះវាជាឡើយ ។ ចំណែកឯការជារោគគឺមានន័យថា រោគមានការប្រែប្រួលមកក្នុងផ្លូវល្អដំណើររួចផុតពីឈឺ ។ គុណសម្បត្តិនៃការម៉ាស្សាគឺវាជួយឱ្យស្រួលខ្លួនប្រាកដមែនជួយឱ្យ គុណភាពជីវិតបានប្រសើរប៉ុន្តែមិនមែនជួយឱ្យជារោគទេ ដូចជាអ្នកជំងឺដែលកើតរោគស្លាប់មួយចំហៀងខ្លួនមានអាការចុករួយជើង នៅពេលធ្វើការម៉ាស្សារួចក៏មានអារម្មណ៍ធូរស្រាល ប៉ុន្តែមិនមែនជួយឱ្យរោគស្លាប់មួយចំហៀងខ្លួនជាឡើយ ។

ការម៉ាស្សាដែលជួយឱ្យជារោគ
ការម៉ាស្សាដែលអាចព្យាបាលរោគបានភាគច្រើនគឺជារោគដែលពាក់ព័ន្ធ ទៅនឹងសាច់ដុំដូចជា អាការឈឺក្បាលដោយសារសាច់ដុំ អហ្វហ្វីស ស៊ីនដ្រូម ដែលកើតពីការអង្គុយក្នុងឥរិយាបថមិនបានត្រឹមត្រូវរោគសម្ពាធឈាមឡើង ដែលមូលហេតុបណ្តាលមកពីសាច់ដុំប្រឹង ព្រោះការម៉ាស្សាជួយឱ្យសាច់ដុំធូររសាយ ជាហេតុជួយសម្រួលសម្ពាធឈាមឱ្យចុះមកវិញជាដើម ។

រោគដែលការម៉ាស្សាមិនអាចជួយឱ្យជាបានទេ
ស្របពេលជាមួយគ្នានេះដែរក៏មានរោគជាច្រើនទៀតដែលការម៉ាស្សាមិនអាច ជួយឱ្យជាបានទេ ដូចជារោគមហារីក ការម៉ាស្សាមិនអាចជួយឱ្យរោគនេះជាឡើយ ប៉ុន្តែអាចផ្តល់ផលល្អចំពោះការព្យាបាលដូចជាអ្នកដែលមានអាការ ឈឺក្បាលដោយសារមហារីកដែលបណ្តាលមកពីសាច់ដុំតឹង លុះដល់ទៅម៉ាស្សាក៏មានអារម្មណ៍ស្រួលខ្លួននាំឱ្យសម្រាន្តលក់ស្រួល រាងកាយក៏មានប្រព័ន្ធការពារល្អធ្វើឱ្យសុខភាពល្អ និងអារម្មណ៍ ស្រស់ស្រាយអ្នកជំងឺក៏មានកម្លាំងចិត្តតស៊ូជាមួយរោគអាច និយាយបានថា ការម៉ាស្សាមិនអាចកម្ចាត់កោសិកាមហារីកបានទេ ប៉ុន្តែវាអាចជួយរក្សាតុល្យភាពនៃរាងកាយ ។

ម៉ាស្សារួចអាចជាពីរោគម៉ៃហ្គ្រេន ?
ជាការយល់ខុសមួយដែលថា ម៉ៃហ្គ្រេនគឺជាអាការឈឺមួយចំហៀងក្បាល ពីព្រោះការពិតទៅម៉ៃហ្គ្រេនត្រូវមានអាការផ្សេងៗគួបផ្សំទៀត ។ ដូច្នេះជំនឿដែលថា ការម៉ាស្សាជួយព្យាបាលអាការម៉ៃហ្គ្រេនដោយមើលទៅលើអាការឈឺក្បាល ដែលជាបាត់ក្រោយពីការម៉ាស្សារួច ទើបជាជំនឿមួយដែលមិនត្រឹមត្រូវ ពីព្រោះប្រសិនបើវាជាម៉ៃហ្គ្រេនមែននោះការម៉ាស្សានឹងមិនអាចជួយ ព្យាបាលឱ្យជាបានទេ ។ ចំណែកឯពេលទៅម៉ាស្សារួចអាការឈឺមួយចំហៀងក្បាលបានប្រសើរនោះ ភាគច្រើនបណ្តាលមកពីការឈឺមួយចំហៀងក្បាលដោយសារសាច់ដុំច្រើនជាង ។ និយាយបែបនេះមិនមែនមានន័យថា ការម៉ាស្សាមិនល្អនោះទេ ប៉ុន្តែបើកើតម៉ៃហ្គ្រេនមែនត្រូវពឹងផ្អែកលើឱសថដើម្បីព្យាបាលផង មិនមែនសម្អាងតែទៅលើការម៉ាស្សាមួយមុខអាចឱ្យជាបានទេ ។

អ្នកដែលទៅម៉ាស្សាត្រូវយល់ដឹងអ្វីខ្លះ ?
បច្ចុប្បន្ននេះមានអ្នកម៉ាស្សាឱ្យភ្ញៀវជាច្រើន អ្នកម៉ាស្សាខ្លះក៏មានគុណភាពខ្លះទៀតមិនមានដូច្នេះសួរថា តើមានគោលការណ៍សម្គាល់យ៉ាងដូចម្តេចទើបអាចដឹងថា អ្នកម៉ាស្សាមួយណាមានគុណភាព ហើយមួយណាគ្មានគុណភាព ។ ទោះបីវាជាសំណួរមួយដែលពិបាកនឹងឆ្លើយ ប៉ុន្តែក៏មានលក្ខណៈសម្គាល់មួយចំនួនដូចខាងក្រោមនេះ ៖

*ក្រោយពីម៉ាស្សារួចគឺត្រូវតែស្រួលខ្លួន
វាអាចធ្វើឱ្យយើងមិនទាន់បានស្រួលខ្លួនភ្លាមៗក៏មានដែរ ពោលគឺពេលម៉ាស្សារួចអាចនៅឈឺខ្លះ ប៉ុន្តែមិនត្រូវលើសមួយថ្ងៃរាប់ពីថ្ងៃម៉ាស្សាបើលើសគួរតែប្តូរ អ្នកម៉ាស្សា ពីព្រោះបញ្ជាក់បានថា អ្នកម៉ាស្សាម្នាក់នេះអាចប្រើដៃធ្ងន់ពេកជាហេតុធ្វើឱ្យជាំសាច់ដុំ ។

*មនុស្សវ័យចំណាស់មិនត្រូវម៉ាស្សាក្បាច់ពត់ខ្លួន
-មិនគួរចុចសរសៃឈាមដែលជាក្បាច់ចុចហើយព្រលែងជាពិសេសត្រង់ស្មា និងចង្វែកភ្លៅ ព្រោះថាទង្វើបែបនេះ បានជះឥទ្ធិពលមិនល្អចំពោះរាងកាយពោលគឺធ្វើឱ្យជាំសរសៃឈាម ។

-អ្នកដែលមានអាការឈឺទាន់ហន់មិនត្រូវម៉ាស្សាខ្លាំងៗទេ
ពីព្រោះបើម៉ាស្សាខ្លាំងៗទៅវាកាន់តែធ្វើឱ្យសាច់ដុំជាំខ្លាំងដូចជា
អាការឈឺដោយសារការលេងកីឡាគួរតែម៉ាស្សាថ្នមៗស្រាលដៃ ។
*អាការជាប់ស្មាជាមួយ នឹងការម៉ាស្សា
ប្រសិនបើមានអាការជាប់ស្មាពេលទៅម៉ាស្សារួចបានប្រសើរនោះ បញ្ជាក់ថា វាមិនមែនជាអាការជាប់ស្មាពិតៗទេ អាចគ្រាន់តែជាអាការតឹងស្មាដែលកើតបណ្តាលមកពីសាច់ដុំមានបញ្ហា ព្រោះថាប្រសិនបើស្មាជាប់ពិតៗ នោះត្រូវប្រើពេលច្រើនខែទម្រាំតែនឹងជាស្រួលបួល ដោយសារតែអាការជាប់ស្មាកើតបណ្តាលមកពីការរលាកសរសៃជុំវិញស្មាម្តង បន្តិចៗរហូត ធ្វើឱ្យរលាកខ្លាំងពេលនោះរាងកាយក៏តបស្នង ដោយបង្កើតជាតិទឹកដែលមានលក្ខណៈដូចកាវជាហេតុធ្វើឱ្យសន្លាក់ ប្រទាញជាប់គ្នា ។

*ថែទាំខ្លួនឯងមិនចាំបាច់ ចំណាយប្រាក់ទៅម៉ាស្សា
ការឧស្សាហ៍ទៅម៉ាស្សាញឹកញាប់អាច ធ្វើទៅបានគឺអាស្រ័យទៅលើថវិកាដែលខ្លួនមានផង ប៉ុន្តែមានវិធីបំបាត់អាការឈឺចុករួយផ្សេងៗ ដែលល្អជាងនេះ គឺការងាកមកកែ ខៃឱ្យចំមូលហេតុនោះគឺត្រូវប្រើអវយវៈផ្សេងៗ ឱ្យបានត្រឹមត្រូវដូចជាអាការឈឺខ្នងដែលកើតពីការអង្គុយខុសឥរិយាបថ ហើយដើម្បីបំបាត់អាការបែបនេះយើងគប្បីប្តូរពីទម្លាប់ទៅម៉ាស្សា មកជាការសម្រួលឥរិយាបថអង្គុយឱ្យបានត្រឹមត្រូវ គួបផ្សំនឹងហាត់ប្រាណដោយវិធីយឹតសន្ធឹង ពេលនោះសាច់ដុំនឹងខ្លាំងជាហេតុធ្វើឱ្យអាការបានធូរស្បើយ ។ ការម៉ាស្សាបើទុកណាជាវាជួយឱ្យស្រួលខ្លួន ប៉ុន្តែបើយើងមិនធ្វើការកែសម្រួលទម្លាប់ទេនោះក៏វាមិនអាចឱ្យជា ដាច់បានឡើយ ៕

0 comments:
Post a Comment