ចង់បាន​ត្រគាក​ធំ​ជាង​មុន​ត្រូវតែ​ហាត់ប្រាណ​បែបនេះ​

Leave a Comment
​ការធ្វើ​លំ​ហាត់ប្រាណ​ខាងក្រោម នឹង​ជួយ​ឲ្យ​ត្រគាក​របស់​អ្នកមាន​ភាព​ស៊ិ​ច​ស៊ី និង​មាន​រាង​មូល​គួរ​ឲ្យ​ចង់​ស្ទាបអង្អែល​។​


​លើក​កែងជើង​
​ការលើក​កែងជើង​គឺជា​កាយវិការ​ដ៏​ល្អ​សម្រាប់​បង្កើន​រង្វង់​ទី​៣​របស់​អ្នក ​។ អ្នក​អាច​ប្រើប្រាស់​ទម្ងន់​ជើង ដើម្បី​បង្កើត​ភាព​តឹង​ណែន ជួយ​ឲ្យ​សាច់ដុំ​បាន​មាំមួន​។​
 
១-​ចាប់ផ្ដើម​ដោយ​យកដៃ​ទ្រាន​ទៅលើ​ដី ដាក់​ជើង និង​ជង្គង់​របស់​អ្នក​ស្មើនឹង​ឥដ្ឋ​។ លើកជើង​ម្ខាង​ត្រង់​ទៅលើ​បង្កើតជា​ជ្រុង​៩០​ដេ​ក្រេ នៅត្រង់​ជង្គង់​។ បន្ទាប់មក​ត្រូវ​បត់​ជង្គង់​(​ជើង​ដែល​លើក​ឡើងលើ​) ចុះឡើង ដើម្បី​បន្ដឹង​សរសៃ និង​សាច់ដុំ​ត្រគាក​នៅពេល​អ្នក​ដកដង្ហើម​ចេញ​។​
 
២-​ដកដង្ហើម​ចូល​នៅពេល​ដាក់​ជង្គង់​ចុះ​បន្ដិច​ម្តងៗ រួច​ប្ដូរ​ជើង​។​
 
​បន្ថែម ៖ សម្រាប់ ​អ្នក​ដែល​អាច​ហាត់​ដោយ​ប្រើ​កម្លាំង​ខ្លាំង ចូរ​ធ្វើ​ឲ្យ​បាន​ពី​១ ទី​២​នាទី​សម្រាប់​ជើង​ម្ខាង ប៉ុន្ដែ​លើក​នេះ​ត្រូវ​លាតសន្ធឹង​ជើង​ឲ្យ​ធំ​ទៅ​ម្ខាង​។ 

​លោត​អង្គុយ​
​ការ​លោត​អង្គុយ គឺមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​បង្កើន​កម្លាំង និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​។​
 

១-​ដើម្បី​ចាប់ផ្ដើម ចូរ​បន្ទន់​ជង្គង់ ចុះមក​ទាប (​មិនត្រូវ​ឲ្យ​ទាប​ពេក​)​។ នេះ​គេ​ហៅថា ឥរិយាបទ​បន្ទន់​ជង្គង់​ដោយ​សុវត្ថិភាព​។​
 
២-​បន្ទាប់មក លោត​ទៅលើ​ឲ្យ​បាន​ត្រង់​ដងខ្លួន និង​ទម្លាក់​ជើង​ចុះ ដោយ​ឥរិយាបទ​បន្ទន់​ជង្គង់​ដោយ​សុវត្ថិភាព​។ ធ្វើ​សា​ចុះឡើង បែប​ខាងលើនេះ ឲ្យ​បាន ៣០​វិនាទី​។​
​លើកជើង​ម្ខាង​
​កាយវិការ​នេះ មាន​ប្រយោជន៍​ដល់​រាងកាយ និង​បង្កើត​ភាព​ស៊ិ​ច​ស៊ី​ដល់​ជើង​។​
 
១. ទម្រេត​ខ្នង​ទៅលើ​ឥដ្ឋ ដោយ​យក​ជើង​ម្ខាង​ជាន់​ទៅលើ​ឥដ្ឋ ហើយ​លើកជើង​ម្ខាង​ទៀត ត្រង់​ទៅលើ ចំណែក​ដៃ​ទាំង ២ លាតសន្ធឹង​ស្មើ​ឥដ្ឋ​។​
 
២. ដកដង្ហើម​ចេញ នៅពេល​អ្នក​ដាក់​ទម្ងន់​ដងខ្លួន​ទៅលើ​ជើង​ដែល​ជាន់​នឹង​ឥដ្ឋ ហើយ​លើក​គូទ​ឡើង​ទៅលើ ឲ្យ​ត្រង់​ជាមួយ​ស្មា និង​ជង្គង់​។ បន្ទាប់មក ដាក់​គូទ​ចុះ​ទាប រួច​លើកឡើងៗ ហើយ​ដើ​ក​ដង្ហើមចូល​នៅពេល​អ្នក​វិល​ត្រឡប់មក​កាយវិការ​ដំបូង​។ ចូរ​ធ្វើ​សា​ចុះឡើង ឲ្យ​បាន ២០​នាទី​សម្រាប់​ជើង​និ​មួយ​៕

0 comments:

Post a Comment