បុរសគួរយល់ដឹង​ តើ​ស្ត្រី​ចូលចិត្ត​រួមភេទ​នៅ​ថ្ងៃ​ណា​?

Leave a Comment
ការរួម​ភេទ គឺជា​រឿង​មួយ​មិនអាច​ខ្វះ​បាន​សម្រាប់​ជីវិត​ប្តី​-​ប្រពន្ធ​គ្រប់រូប ប៉ុន្តែ​តើ​បង​បុរសៗ​ដឹង​ទេ​ថា តើ​ស្ត្រីៗ​ជា​ដៃគូ​ស្នេហា​និយម​រួមភេទ​នៅ​ថ្ងៃ​ណា​ដែរ​? មាន​មនុស្ស​មួយចំនួន​យល់ឃើញថា ថ្ងៃ​ចន្ទ​គឺជា​ថ្ងៃមួយ​ដែល​សោកសៅ​បំផុត​សម្រាប់​ការរួម​ស្នេហា ប៉ុន្តែ​បើតាម​ការស្ទង់មតិ របស់​ទស្សនា​វ​ដ្តី Lift បាន​ឲ្យ​ដឹងថា គ្មាន​នារី​ណា​ម្នាក់​ក្នុងចំណោម​នារី​១៥០០​នាក់ ដែល​គេ​ធ្វើ​ការស្ទង់មតិ​ឆ្លើយថា ថ្ងៃ​ចន្ទ​ជា​ថ្ងៃ​មិនល្អ​ឡើយ​។ ផ្ទុយទៅវិញ​៧៧​ភាគរយ​នៃ​ស្ត្រី​ទាំងអស់នេះ​បាន​និយាយថា ពួកគេ​រួមភេទ​នៅ​ថ្ងៃ​ចន្ទ​ច្រើនជាង​ថ្ងៃ​ណាៗ​ទាំងអស់​។ ថ្ងៃ​ពុធ​ក៏​មិនធម្មតា​ដែរ​សម្រាប់​ការរួម​ស្នេហា​។ ស្ត្រី​ចំនួន​៦៨ ភាគរយ​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​បាន​ឲ្យ​ដឹងថា ពួកគេ​និយម​រួមភេទ​នៅថ្ងៃនេះ​។​
 
​ចំណែកឯ​ថ្ងៃ​សុក្រ​វិញ​គឺជា​ថ្ងៃ​ដ៏​ល្អ និង​មាន​ប្រជាប្រិយ​បំផុត​សម្រាប់​ការ​ថើប​បបោសអង្អែល​។ មាន​ស្ត្រី​ចំនួន​៤៥​ភាគរយ​បាន​និយាយថា នៅ​ថ្ងៃ​សុក្រ​នេះ​គេ​ចូលចិត្ត​ឲ្យ​ដៃគូ​របស់គេ​នូវ​ការរួម​ស្នេហា​តាមរបៀប​ អូ​រ៉ា​ល់​សិច ខណៈ​នារី​២៣​ភាគរយ និយម​ចូល​ចិត្តការ​រួមភេទ​បែបនេះ​នៅ​ថ្ងៃ​សៅរ៍​ទៅវិញ ដោយ​ពួកគេ​បាន​ឲ្យ​ឈ្មោះថា ជា​ថ្ងៃ​រួមភេទ​ដ៏​ល្អ​បំផុត​ប្រចាំ​សប្តាហ៍​។ លើសពីនេះទៅទៀត​ការស្ទង់មតិ​នេះ​ក៏បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា មាន​ស្ត្រី​ស្ទើរតែ​ពាក់កណ្តាល​នៃ​ស្ត្រី​ទាំងអស់នេះ នឹក​ស្រមៃ​ដល់​ការ​រួមភេទ​នៅពេលដែល​ពួកគេ​កំពុងធ្វើការ​បោកគក់​ខោអាវ និង​៦០​ភាគរយ គិតពី​រឿងនេះ​ខណៈដែល​គេ​កំពុងធ្វើការ​។​
 


​បើ​និយាយ​ពី​ស្ទីល​នៃ​ការ​រួមភេទ​វិញ ស្ត្រី​ចំនួន​រហូតដល់​ទៅ​៨១​ភាគរយ​បាន​និយាយថា ពួកគេ​ចូលចិត្ត​ការរួម​ភេទ តាម​ស្ទីល​ធម្មជាតិ ពោលគឺ​ស្ត្រី​នៅ​ពីក្រោម និង​បុរស​នៅ​ពីលើ​។ ១​ភាគ​៣​នៃ​ស្ត្រី​ដែល​បាន​ចូលរួម​ក្នុង​ការស្ទង់មតិ​នេះ ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ពួកគេ​មានការ​រំខាន​មួយចំនួន​ពេលដែល​ពួកគេ​កំពុង​រួមភេទ​។ ការរំខាន​ទាំងនោះ​រួមមាន​ការព្រួយបារម្ភ​ពី​ការងារ​សំឡេង​រំខាន​របស់​កូនៗ ឬ​សត្វ​ចិញ្ចឹម​ផ្សេងៗ​។ នៅ​ចុងក្រោយ​នៃ​ការស្ទង់មតិ​នេះ ស្ត្រី​៨៧​ភាគរយ​បាន​និយាយ​ឲ្យ​ដឹងថា ពួកគេ​ចូល​ចិត្តការ​ថើប​អង្អែល និង​៨២​ភាគរយ ចូលចិត្ត​ឲ្យ​ដៃគូ​បបោសអង្អែល​នៅត្រង់ចំណុច​ស្រៀវ​ស្រើប​បំផុត​របស់គេ​៕
អានបន្ត...

ផល​ប្រ​យោ​ជ​ន៍របស់​គ្រាប់​ម្រេច

Leave a Comment
គ្រាប់​ម្រេច​ចាប់​មាន​ឡើង​តាំងពី​កកើត​ដី ​មកម្ល៉េះ វា​ពិត​ជាមាន​សារៈសំខាន់​ណាស់​ក្នុង​សតវត្ស​មួយ គេ​ប្រើ​គ្រាប់​ម្រេច​ដូចជា​រូបិយវត្ថុ​និង​ធ្វើ​ជំនួញ​ប្រៀបដូចជា​ គ្រឿងអលង្ការ​ហិ​រ​ដូច្នេះ​ដែរ​។មិនតែប៉ុណ្ណោះ ម្រេច​ត្រូវបាន​ប្រើ​សម្រាប់​ការពារ​សាច់​កុំ​ឲ្យ​ខូច និង​ជា​គ្រឿង​បន្ថែម​រសជាតិ ដល់​ម្ហូប គ្រប់មុខ​បាន​ទៀតផង​។​
 
​កម្មវិធី​ធ្វើ​ម្ហូប​តាម​ទូរទស្សន៍ សៀវភៅ និង​ថ្នាក់រៀន បានផ្តល់​ឲ្យ​អ្នក​នូវ​ដំបូន្មាន​ល្អ​បំផុត​ក្នុង ការបន្ថែម​គ្រឿង​ទៅ ក្នុង​ម្ហូប​ជាពិសេស​គឺ​អំបិល និង​ម្រេច​ដែល​ធ្វើ​ឲ្យ​ម្ហូប​ទទួលបាន​ឱជា​រស​ដ៏​ឆ្ងាញ់​ពិសា​។​
 
​ម្យ៉ាងទៀត​គ្រាប់​ម្រេច​មាន​ច្រើន​ប្រភេទ​ដូចជា​ពណ៌ ខ្មៅ ខៀវ ស និង​ផ្កាឈូក ដែល​ប្រើ​ក្នុងការ​ចំអិន​មុខម្ហូប​ខុសៗ​គ្នា​នៅ​ជុំវិញ​ពិភពលោក​។ ម្រេចខ្មៅ ឬ​ហៅថា​Pipernigrum ជា​ប្រភេទ​វ​ល្លិ៍​អំបូរ​តែមួយ​នឹង Piperaceae ដែរ​។​
 
​បើ​និយាយ​ពី​សៀវភៅ​ពេទ្យ​នៅ​ប្រទេស​ឥណ្ឌា​កាលពី​សតវត្ស​ទី​៥ មាន​សរសេរ​ពី​អត្ថប្រយោជន៍​នៃ​ម្រេច​ក្នុងការ​ព្យាបាល​ជំងឺ​ផ្សេងៗ​ដូចជា​ឈឺ ​ត្រចៀក បញ្ហា​ថ្លើម សួត ជំងឺ​ចាក់ច្រាស ទល់លាមក ជំងឺ​ពុក​ធ្មេញ​និង​ការ​រលាក​ដោយ​ព្រះអាទិត្យ​ជាដើម​។ បន្ថែម​ពី នេះ​ទៀត​វា​ជួយ​ដល់​លំពែង​ដែល ជា​ប្រព័ន្ធ​រំលាយ​អាហារ​ក្នុង​រាងកាយ​មនុស្ស​ព្រមទាំង​កាត់បន្ថយ​កម្រិត​ អាហារ​ក្នុង​រាងកាយ​ដូចគ្នា​ក្រៅពី នេះ​វា​ជួយ​បង្កើន​សកម្មភាព​ខួរក្បាល​ដែល ជា​ធម្មជាតិ​ប្រឆាំង​ភាព ស្មុគស្មាញ​របស់​មនុស្ស​កាត់បន្ថយ​រោគ​ដំបៅ​ក្រពះ និង​រោគ​ហឺត​។​
 
​ជាមួយនឹង​ការស្រាវជ្រាវ​ទាំង អស់នេះ​វា​ដូចជា​មាន​អត្ថ​ប្រ​យោ​ជ​ន៏​ដល់​សុខភាព​ច្រើន ជា​មូលហេតុ ធ្វើ​ឲ្យ​មនុស្ស​ជុំវិញ​ពិភពលោក​និយម​ប្រើ​ម្រេច​ទោះបី​វា​ផលិត​ចេញ​ជា​ គ្រាប់​ថ្នាំ​ក៏ដោយ ដូច្នេះ សូម កុំ​បដិសេធ​ក្នុង ការ​ថែម​ម្រេច​ទៅលើ​មុខម្ហូប​របស់​អ្នក​៕


អានបន្ត...

ចង់បាន​ត្រគាក​ធំ​ជាង​មុន​ត្រូវតែ​ហាត់ប្រាណ​បែបនេះ​

Leave a Comment
​ការធ្វើ​លំ​ហាត់ប្រាណ​ខាងក្រោម នឹង​ជួយ​ឲ្យ​ត្រគាក​របស់​អ្នកមាន​ភាព​ស៊ិ​ច​ស៊ី និង​មាន​រាង​មូល​គួរ​ឲ្យ​ចង់​ស្ទាបអង្អែល​។​


​លើក​កែងជើង​
​ការលើក​កែងជើង​គឺជា​កាយវិការ​ដ៏​ល្អ​សម្រាប់​បង្កើន​រង្វង់​ទី​៣​របស់​អ្នក ​។ អ្នក​អាច​ប្រើប្រាស់​ទម្ងន់​ជើង ដើម្បី​បង្កើត​ភាព​តឹង​ណែន ជួយ​ឲ្យ​សាច់ដុំ​បាន​មាំមួន​។​
 
១-​ចាប់ផ្ដើម​ដោយ​យកដៃ​ទ្រាន​ទៅលើ​ដី ដាក់​ជើង និង​ជង្គង់​របស់​អ្នក​ស្មើនឹង​ឥដ្ឋ​។ លើកជើង​ម្ខាង​ត្រង់​ទៅលើ​បង្កើតជា​ជ្រុង​៩០​ដេ​ក្រេ នៅត្រង់​ជង្គង់​។ បន្ទាប់មក​ត្រូវ​បត់​ជង្គង់​(​ជើង​ដែល​លើក​ឡើងលើ​) ចុះឡើង ដើម្បី​បន្ដឹង​សរសៃ និង​សាច់ដុំ​ត្រគាក​នៅពេល​អ្នក​ដកដង្ហើម​ចេញ​។​
 
២-​ដកដង្ហើម​ចូល​នៅពេល​ដាក់​ជង្គង់​ចុះ​បន្ដិច​ម្តងៗ រួច​ប្ដូរ​ជើង​។​
 
​បន្ថែម ៖ សម្រាប់ ​អ្នក​ដែល​អាច​ហាត់​ដោយ​ប្រើ​កម្លាំង​ខ្លាំង ចូរ​ធ្វើ​ឲ្យ​បាន​ពី​១ ទី​២​នាទី​សម្រាប់​ជើង​ម្ខាង ប៉ុន្ដែ​លើក​នេះ​ត្រូវ​លាតសន្ធឹង​ជើង​ឲ្យ​ធំ​ទៅ​ម្ខាង​។ 

​លោត​អង្គុយ​
​ការ​លោត​អង្គុយ គឺមាន​ប្រសិទ្ធិភាព​ខ្ពស់​ក្នុងការ​បង្កើន​កម្លាំង និង​ដុត​រំលាយ​ជាតិ​ខ្លាញ់​។​
 

១-​ដើម្បី​ចាប់ផ្ដើម ចូរ​បន្ទន់​ជង្គង់ ចុះមក​ទាប (​មិនត្រូវ​ឲ្យ​ទាប​ពេក​)​។ នេះ​គេ​ហៅថា ឥរិយាបទ​បន្ទន់​ជង្គង់​ដោយ​សុវត្ថិភាព​។​
 
២-​បន្ទាប់មក លោត​ទៅលើ​ឲ្យ​បាន​ត្រង់​ដងខ្លួន និង​ទម្លាក់​ជើង​ចុះ ដោយ​ឥរិយាបទ​បន្ទន់​ជង្គង់​ដោយ​សុវត្ថិភាព​។ ធ្វើ​សា​ចុះឡើង បែប​ខាងលើនេះ ឲ្យ​បាន ៣០​វិនាទី​។​
​លើកជើង​ម្ខាង​
​កាយវិការ​នេះ មាន​ប្រយោជន៍​ដល់​រាងកាយ និង​បង្កើត​ភាព​ស៊ិ​ច​ស៊ី​ដល់​ជើង​។​
 
១. ទម្រេត​ខ្នង​ទៅលើ​ឥដ្ឋ ដោយ​យក​ជើង​ម្ខាង​ជាន់​ទៅលើ​ឥដ្ឋ ហើយ​លើកជើង​ម្ខាង​ទៀត ត្រង់​ទៅលើ ចំណែក​ដៃ​ទាំង ២ លាតសន្ធឹង​ស្មើ​ឥដ្ឋ​។​
 
២. ដកដង្ហើម​ចេញ នៅពេល​អ្នក​ដាក់​ទម្ងន់​ដងខ្លួន​ទៅលើ​ជើង​ដែល​ជាន់​នឹង​ឥដ្ឋ ហើយ​លើក​គូទ​ឡើង​ទៅលើ ឲ្យ​ត្រង់​ជាមួយ​ស្មា និង​ជង្គង់​។ បន្ទាប់មក ដាក់​គូទ​ចុះ​ទាប រួច​លើកឡើងៗ ហើយ​ដើ​ក​ដង្ហើមចូល​នៅពេល​អ្នក​វិល​ត្រឡប់មក​កាយវិការ​ដំបូង​។ ចូរ​ធ្វើ​សា​ចុះឡើង ឲ្យ​បាន ២០​នាទី​សម្រាប់​ជើង​និ​មួយ​៕
អានបន្ត...

វិធីសាស្ត្រ​ទាំង​៦​ដែល​នាំ​ឲ្យ​ជីវិត​របស់​អ្នកមាន​តុល្យភាព​

Leave a Comment
ប្រសិនបើ​គោលដៅ​មិនទាន់​សម្រេច អ្នក​ពិតជា​ពិបាក​ស្វែង​រកឃើញ​នូវបាន​សេ​ក្តី​ស្ងប់ និង​លំនឹង​ណាស់​។ ការ​មាន​តុល្យភាព​ក្នុង​ជីវិត​រស់នៅ​វា​ពិតជា​សំខាន់​ណាស់​។ ដូច្នេះហើយ​គួរតែ​ចេះ​រៀបចំ​ពេញ​វេលា​របស់​ អ្នក​ឲ្យ​បាន​ត្រឹមត្រូវ​ដូចជា ពេល​សម្រាប់​ធ្វើការ និង​ការធ្វើ​ការថែទាំ​សុខភាព​… ខាងក្រោម​នេះ​ជា​វិធីសាស្ត្រ​៦​បែប​ដែល​សារព័ត៌​មានកំណើត​ថ្មី នឹង​បង្ហាញ​លោកអ្នក​នៅថ្ងៃនេះ ៖
 

១.​ស្វែងយល់​ពី​ចំណុចខ្លាំង​របស់ខ្លួន​
​ដើម្បី​រស់នៅ​ឲ្យ​មាន​តុល្យភាព​ក្នុង​ជីវិត​អ្នក​គួរតែ​ស្វែងរក​ការងារ​ ធ្វើ ដើម្បី​បំពេញ​តំរូវ​របស់ខ្លួន និង​ធ្វើ​ឲ្យ​ខ្លួន​កាន់​តែមាន​ភាពល្អប្រសើរ​។ ចំពោះ​អ្វី​ទាំងអស់នេះ​អ្នក​គួរតែ​គិត​ឲ្យ​ប្រុងប្រយ័ត្ន និង​ត្រូវតែ​យល់​អំពី​អ្វី​ដែលមាន​ឥទ្ធិពល​ក្នុង​ជីវិត​របស់​អ្នក​។ ជាការ​ពិតណាស់​សម្រាប់​អ្វី​ដែលមាន​ឥទ្ធិពល​ដែល​អាចធ្វើ​ឲ្យ​អ្នកមាន​ ការរីកចម្រើន និង​អាច​ផ្លាស់ប្តូរ​គ្រប់​កាលៈទេសៈ​។ ដូច្នេះ​វា​ពិតជា​រឿង​សំខាន់​មួយ​ដែល​អ្នក​គួរតែ​ស្វែងយល់​ពី​ចំណុចខ្លាំង​ របស់ខ្លួន​ឯង​។​
 
២.​ការកំណត់​គោលដៅ​ពិតប្រាកដ​
​ការកំណត់​គោលដៅ​ឲ្យ​បានច្បាស់លាស់ គឺជា​ដំណោះស្រាយ​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​បាន​ជោគជ័យ​ក្នុងពេល​ដ៏​ខ្លី​។ សូម​ប្រាកដថា​គោលដៅ​ដែល​អ្នក​បានកំណត់​នោះ​គឺ​អ្នក​អាចធ្វើ​បាន​។ ប្រសិនបើ​ការកំណត់​របស់​អ្នក​វា​មិនអាច​ទៅរួច​អ្នកនឹង​មិន​អាច​ស្វែងរក​នូវ​ ភាព​សេចក្តី​ស្ងប់​ក្នុង​ចិត្ត និង​តុល្យភាព​នៅ​ជីវិត​ឡើយ​។ ម្យ៉ាងវិញទៀត អ្នក​គួរតែ​ដឹង​ពី​ព្រំដែន និង​សមត្ថភាព​របស់​អ្នក​ផងដែរ​។​
 
៣.​មាន​មហិច្ឆតា​ផ្ទាល់ខ្លួន​
​ក្នុង​ជីវិត​រស់នៅ​គួរតែ​មានការ​ចង់មានចង់បាន​ការស្រឡាញ់​ផ្ទាល់ខ្លួន​ខ្លះ ​។ នៅពេលដែល​អ្នក​បន្ត​នូវ​មហិច្ឆតា​របស់​អ្នក អ្នកនឹង​កាត់បន្ថយ​បាន​នូវ​ភាព​តានតឹង​ក្នុង​អារម្មណ៍ ហើយ​នឹងមាន​ផ្តោត​ការ​ចិត្ត​ទុកដាក់​ទៅលើ​វា​បន្ថែមទៀត​។ វា​អាចជួយ​ឲ្យ​អ្នកកំណត់​គោលដៅ​កាន់តែ​បានច្បាស់លាស់​ជាង​មុន​ទៅទៀត នោះ​អ្នកនឹង​រីករាយ​ជាមួយ​អ្វីដែល​អ្នក​អាច​ទទួលបាន​យ៉ាង​ងាយស្រួល​ជាង​មុន​ ។​
 
៤.​ត្រូវ​មានគំនិត​សុទិដ្ឋិនិយម​ជានិច្ច​
​ព្យាយាម​ទទួលយក​នូវ​ចំណុច​ល្អ និង​អាក្រក់​។ អ្នក​ត្រូវ​ចេះ​ឆក់​ឱកាស​ដែល​អាចធ្វើ​ឲ្យ​អ្នកទទួលបាន​នូវ​ភាពជោគជ័យ​។ ប្រសិនបើ​អ្នក​ជួបប្រទះ​នូវ​ភាពបរាជ័យ​នោះ គឺ​មិន​ដោយសារតែ​ភាព​ក្រអឺតក្រទម ឬ​គំនិត​ទុ​តិ​ដ្ឋិ​និយម​ដែលជា​មេរៀន​សម្រាប់​ខ្លួន​អ្នក​ដែល​ទាំងអស់នេះ នឹង​ជួយ​ឲ្យ​អ្នក​អាច​ស្វែងរក​នូវ​តុល្យភាព​នៅក្នុង​ជីវិត និង​ជា​សេចក្តី​រំឭក​ជានិច្ច​មិន​ឲ្យ​មានគំនិត​ទុទិដ្ឋិនិយម និង​ស្វែងយល់​អំពី​អ្វីដែល​អ្នក​ធ្លាប់​បាត់បង់​។​
 
៥.​ស្វែងយល់​ពី​ចរិត​របស់​អ្នក​
​សេ​ក្តី​ក្លៀវក្លា​ពិតជា​មាន​សារៈសំខាន់​ធ្វើ​ឲ្យ​ជីវិត​មាន​តុល្យភាព​ ជីវិត​ដែលជា​ចិត្តសាស្ត្រ​ដ៏​នៃ​ភាព​ស្ងប់​។ អ្នក​អាច​ទទួលបាន​នូវ​សេ​ក្តី​ស្ងប់ ដោយ​ការពិត​ចារណា​និង​ស​ញ្ចឹ​ង​គិត​អំពី​ដែល​ទៀងទាត់​។ ការធ្វើ​សមាធិ​អាចធ្វើ​ឲ្យ​អ្នក​កាន់តែ​យល់ច្បាស់ និង​ទទួលបាន​ការយល់ដឹង​យ៉ាង​ទូលំទូលាយ​។​
 
៦.​ការថែទាំ​សុខភាព​
​អ្នកនឹង​មិនអាច​សម្រេច​អ្វី​បាន​នោះទេ​ប្រសិនបើ​អ្នកធ្លាក់​ខ្លួន​ឈឺ​។ អ្នក​ត្រូវតែ​យកចិត្ត​ថែរក្សា​សុខភាព​របស់​អ្នក​ឲ្យ​បានល្អ ព្រោះ​វា​ជា​រឿង​សំខាន់​ជាង​អ្វីៗ​ទាំងអស់​នៅក្នុង​ជីវិត​។ ចូរ​រៀបចំ​នូវ​របប​អាហារ ការ​សំរាក ការហាត់​ប្រាណ​ឲ្យ​បាន​ទៀត​ទាត់ ដែល​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​សុខភាព​ល្អ ព្រមទាំង​មាន​ថាមពល ដើម្បី​សម្រេច​នូវ​អ្វីៗ​ដែល​អ្នកត្រូវការ​៕
អានបន្ត...

តើ​ផ្កាឈូករ័ត្ន​មាន​អត្ថប្រយោជន៍​យ៉ាងណាខ្លះ​?

Leave a Comment
ផ្កាឈូករ​ត្ន័​ជា​ផ្កា​មួយ​ប្រភេទ​ដ៏​ ស្រស់ស្អាត ដោយ​ខ្នាត​ដ៏​ធំ​រប​ស់វា​នៅពេល​រីក​ពេញលេញ​រួមផ្សំ​នឹង​ពណ៌​លឿង​ស្រស់ ដែល​ផ្តល់នូវ​អារម្មណ៍​ស្រស់ថ្លា នៅពេល​បាន​ប៉ះ​នឹង​ខ្សែ​នេត្រា​របស់​ អ្នក​គយគន់​។ ប៉ុន្តែ​អ្នកដឹង​ទេ​ថា​នៅមាន​រឿង​ល្អ ដែល​មានគុណ​តម្លៃ និង​ប្រយោជន៍​ចំពោះ​មនុស្ស​យើង ច្រើន​ជា​នេះ​ទៅទៀត ដែល​បង្កប់​នៅក្នុង​ភាពស្រស់ស្អាត​នៃ​រូបរាង និង​ពណ៌​ស្អាត​របស់​វា​។​ផ្កាឈូករ័ត្ន​មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា “Sunflower” ចំណែក​ឈ្មោះ​វិទ្យាសាស្ត្រ​របស់​វា​គឺ Helianthus annuus  Linn ជា​រុក្ខជាតិ​ក្នុង​ត្រកូល Compositae ។​


 
​លក្ខណៈ​ទូទៅៈ​
​ផ្កាឈូករ័ត្ន​មាន​ដើមកំណើត​នៅ​ទឹកដី​ទ្វីបអាមេរិក​ខាងជើង ដែល​ក្រោយមក​ត្រូវបាន​គេ​នាំទៅ​ពង្រីក​ពូជពង្ស នៅ​ទ្វីប​ផ្សេងៗ​ស្ទើរ​ពេញ​ពិភពលោក ព្រោះ​ងាយស្រួល​ដាំ និង​ឆាប់​ធំធាត់ ជាពិសេស​នៅ​តំបន់​ដែលមាន​អាកាសធាតុ​ក្តៅ​។ វា​ជា​រុក្ខជាតិ​ដែលមាន​អាយុ​ខ្លី​ត្រឹមតែ​១​ឆ្នាំ​ប៉ុណ្ណោះ​។ កម្ពស់​របស់​វា​ប្រមាណ​១​ម៉ែត្រ​ទៅ​៣​ម៉ែត្រ តែ​ជា​មធ្យម​គឺ​ពី​១​ទៅ​១​ម៉ែត្រ​កន្លះ​។ ដើម​របស់​វា​បញ្ឈរ​ត្រង់​មាន​រោម​គ្របដណ្តប់​។ ស្លឹក​របស់​វា​ជា​បែប​ស្លឹក​ទោល​ក្នុង​លក្ខណៈ​រៀង​ឆ្លាស់គ្នា (Alternate) ស្លឹក​មាន​ទំហំ​ធំ​តែ​មើលទៅ​ស្អាត​ព្រោះ​មាន​រាង​ដូច​បេះដូង​។ តាម​គែម​ស្លឹក​មាន​រាង​គន្លាក់ៗ​ដូច​ធ្មេញរណា​។ ចំណែក​ចុង​ស្លឹក​មាន​រាង​រៀវ​ស្រួច ស្លឹក​វា​ពណ៌​ខៀវចាស់​។ រីឯ​ផ្កា​របស់​វា​ចេញ​ជា​កញ្ចុំ​ខ្នាត​ធំ​ដែល​ខ្លះ​មាន​ទំហំ​រហូតដល់​៣០​ស​. ​ម ស្រទាប់ផ្កា​វង់​ខាងក្រៅ​របស់​វា​មាន​ពណ៌​លឿងខ្ចី​។ វា​មាន​គ្រាប់​ពណ៌​ស លាយ​លឿង  ឬ​ពណ៌​ខ្មៅ អាច​ពង្រីក​ពូជ​បាន​ដោយ​ការ​ព្រោះ​គ្រាប់​។​
 
​គុណប្រយោជន៍​
​ផ្កាឈូករ័ត្ន ក្រៅពី​មាន​ភាពស្រស់ស្អាត គួរ​ឲ្យ​ចាប់ចិត្ត​គយគន់​ហើយ​នោះ​ក៏​នៅមាន​គុណប្រយោជន៍​គ្រប់ផ្នែក ទាំង​ឬ​ស ដើម ស្លឹក ផ្កា គ្រាប់​។ ស្លឹក​របស់​វា​គេ​ប្រើ​ថ្នាំ​ព្យាបាល​អា​ការៈឈឺចាប់​ផ្សេងៗ ដូចជា​ឈឺពោះ បន្ធូរ​អាការ​ចុក​ណែន​ទ្រូង ហើម​ជាំ ព្រមទាំង​ជា​ថ្នាំ​បញ្ចុះ​នោម បញ្ចុះ​មេរោគ​រួមទាំង​ជួយ​ព្យាបាល​អាការៈរោគ​ទឹកនោមផ្អែម និង​ហឺត​បាន​ផងដែរ​។ ដើម​របស់​វា​គេ​ប្រើ​ជា​ថ្នាំ​បញ្ចុះ​នោម ថ្នាំ​បន្ធូរ​អាកា​រៈ​ក្អក រួមទាំង​យកមក​បុក​ឲ្យ​ម៉ត់​ដើម្បី​បិទ​ដំបៅ ឬ​របួស​ថ្មីៗ ដែលមាន​ឈាម​ចេញមក​បាន​។ ផ្កា​របស់​វា​ប្រើ​ជា​ថ្នាំ​ព្យាបាល​អាកា​រៈ​ឈឺក្បាល ឈឺធ្មេញ ឈឺក្រពះ ឈឺចាប់​ពេល​មាន​រដូវ បណ្តេញ​ខ្យល់ បំបាត់​អាកា​រៈ​វិលមុខ​។ ចុងក្រោយ គឺ​គ្រាប់​របស់​ផ្កាឈូករ័ត្ន ក្រៅពី​យកមក​ទទួលទាន​លេង​យ៉ាង​មាន​ប្រយោជន៍​ហើយ​នោះ អាច​ប្រើ​ជា​អាហារ​សម្រាប់​សត្វ​ចិញ្ចឹម ដូចជា​សេក សារិកា ឬ​ប្រើ​ជា​ថ្នាំ​ផ្តាសាយ ថ្នាំ​កម្ចាត់​ស្លេស្ម​ល៍ ហើយ​សម្បក​គ្រាប់​របស់​វា​ប្រើ​ព្យាបាល អាកា​រៈ​ត្រចៀកធ្ងន់​បានដែរ​៕
អានបន្ត...

ឥរិយាបថ​សម្រាប់​អ្នកធ្វើការ​នៅក្នុង​ការិយាល័យ ប្រកបដោយ​ជោគជ័យ​

Leave a Comment
ដើម្បី​ផ្តល់​ជា​ចំណេះដឹង​ស្តីពី​ ភាពជោគជ័យ សម្រាប់​អ្នកធ្វើការ​នៅក្នុង​ការិយាល័យ​នោះ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី បានធ្វើការ​ពាំនាំ​នូ​វគ​ន្លឹះ​សំខាន់ៗ​មួយចំនួន ដែល​ទាក់ទង​ទៅនឹង​សកម្មភាព ​ប្រចាំថ្ងៃ សម្រាប់​អ្នកធ្វើការ​នៅក្នុង​ការិយាល័យ​។ ដូច្នេះ​ដើម្បី​ទទួលបាន​លទ្ធផល​ល្អ និង​មាន​ភាព​ស្និទ​ស្នាល​ជាមួយ​សមាជិក​ក្រុមការងារ​ក៏ដូចជា​បុគ្គលិក​ ទាំងអស់​នៅក្នុង​ក្រុមហ៊ុន សូម​លោកអ្នក​ធ្វើការ​អាន​នូវ​គន្លឹះ​មួយចំនួន​ខាងក្រោម​នេះ ហើយ​ចាប់ផ្តើម​អនុវត្ត​ទាំងអស់គ្នា​នាពេលនេះ​តែម្តង​។​



 
​អាកប្បកិរិយា​
​អ្នក​គួរតែ​រក្សា​អាកប្បកិរិយា ឲ្យ​បានល្អ​បើទោះជា​មានរឿង​អ្វី​កើតឡើង ឬក៏​មាន​បញ្ហា​ណាមួយ​បាន​កើតមាន​ចំពោះ​ជីវភាព​អ្នក​គួរ​គប្បី​ទុក​វា​មួយ​ ឡែក ហើយ​ត្រូវ​ផ្តោតអារម្មណ៍​ទៅលើ​ការងារ​នៅ​ការិយាល័យ និង​ត្រៀមខ្លួន​ជានិច្ច ដើម្បី​បំពេញ​កិច្ចការ​ឲ្យ​បាន​ប្រសើរ​តាម​ដែល​អាចធ្វើ​ទៅបាន​។ ចូរ​កុំ​នាំយក​បញ្ហា​ផ្ទាល់ខ្លួន​មក​ភ្ជាប់​នឹង​ការងារ​ការិយាល័យ​ដោយ​ ការធ្វើ​អារម្មណ៍​ឲ្យ​មាន​ភាព​វិជ្ជមាន​ឲ្យ​បាន​ច្រើន​បំផុត​។​
 
​មិនត្រូវ​នាំពាក្យ​មិនល្អ​ចូល​កន្លែងធ្វើការ​
​នេះ​ជា​ប្រការ​សំខាន់​ដោយ​គួរ​ប្រុងប្រយ័ត្ន​ជាមួយ​មនុស្ស​ដែលមាន​ជំនាញ​ នាំ​ភ្លើង​ចេញ​ភ្លើង​ចូល​ព្រោះ​វា​អាច​បង្ក​ជា​បញ្ហា​ដល់​សង្គម​ការងារ​រប​ ស់​អ្នក​។ ម្យ៉ាងវិញទៀត​ការជជែក​គ្នាច្រើន​ក៏​អាច​ជះឥទ្ធិពល​អាក្រក់​ដល់​ការងារ​ របស់ខ្លួន ហើយ​នេះ មិន​គិតដល់​ប្រការ​ដែល​អ្នក​អាចធ្វើ​ឲ្យ​ខូចខាត​ប្រយោជន៍​ដល់​អ្នកដទៃ ឬ​មិត្ត​រួម​ការងារ​នោះទេ​។​
 
​ចេះ​គោរព​គ្នា​ទៅវិញទៅមក​
​អ្នកធ្វើការ​គ្រប់រូប​គួរ​ព្យាយាម​បង្ហាញ​ការគោរព​ជាមួយនឹង​មិត្ត​រួម​ ការងារ​ទៅវិញទៅមក មិន​ថា​គេ​ជា​មេ​កើយ ឬ​បុគ្គលិក ដែលមាន​ឋានៈ​តូច​ទាប​ជាង​ខ្លួន​នោះទេ រីឯ​ការអនុវត្ត​ច្បាប់​ការិយាល័យ គឺ​គ្រាន់តែ​ជួយ​កែលំអ​បរិស្ថាន​ការងារ​ឲ្យ​មើលទៅ​កាន់តែ​ស្រស់បំព្រង​ តែប៉ុណ្ណោះ​។​
 
​ជួយ​ជ្រំ​ជ្រែង​មិត្ត​រួមការ​ងារ​
​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុងការ​បំពេញការងារ គឺជា​រឿង​មួយ ដ៏​សំខាន់បំផុត​ហើយ​ជាពិសេស​អ្នក​ត្រូវ​រួមចំណែក​ជួយ​ជ្រំ​ជ្រែង​មិត្ត​រួម​ ការងារ​ដទៃទៀត ដើម្បី​ឲ្យ​ពួកគេ អាច​ធ្វើការ​ប្រកបដោយ​ភាពជោគជ័យ បើទោះជា​អ្នក​មិន​ចូលចិត្ត​ពួកគេ ក៏ដោយចុះ​។ លើសពីនេះ​អ្នក​មិនគួរ​ចំណាយ​ពេលវេលា​ក្នុង​ការងារ​ដែល​ពុំមាន​ប្រយោជន៍ ហើយ​ជំនួស​មកវិញ​ដោយ​ការធ្វើការងារ​ណា​ដែលមាន​ប្រយោជន៍​ដល់​ខ្លួនឯង និង​អ្នកដទៃ​ផងដែរ​។​
 
​បំពេញការងារ​ឲ្យ​បានល្អ​ជាជាង​ការស្នើសុំ​
​ចូរ​ខិតខំ​ស្វែងរក​វិធីសាស្ត្រ ដែលមាន​ប្រសិទ្ធិភាព ដើម្បី​បំពេញការងារ​ឲ្យ​បានល្អ​ជាជាង​ការដាក់ចេញ​គំនិត​ពី​មេ​របស់ខ្លួន​។  ចំពោះ​អ្នក​ដែល​ចង់បាន​ស្នាដៃ​ល្អៗ​ច្រើន ក៏​គួរតែ​ព្យាយាម​ធ្វើ​ឲ្យ​វា​បាន​កាន់តែ​ប្រសើរ​ជាង​មុន​។ ម្យ៉ាងវិញទៀត​អ្នក​គួរ​ធ្វើខ្លួន​ឲ្យ​ក្លាយ ជា​បុគ្គលិក​សកម្ម​ហើយ​កុំ​ចេះតែ​នៅ​រង់ចាំ​បញ្ជា​ពី​មេ ឬ​អ្នកដទៃ ដោយ​អ្នក​គួរតែ​ជាម​នុស្ស​ដែល​ហ៊ាន​គិត ប៉ុន្តែ​ក៏ត្រូវ​តែ​ហ៊ាន​ធ្វើ​ដែរ​។​
 
​ការចូលរួម​គ្រប់​សក​ម្ម​ភាព​
​អ្នក​ត្រូវតែ​ធានាថា​ខ្លួនឯង មិនបាន​បង្ក​ការលំបាក​នៅពេល​បំពេញការងារ​នោះឡើយ ហើយ​ត្រូវ​ចងចាំ​ថា សិស្សសាលា​ម្នាក់​នឹង​ឆ្លើយ​តាម​សិស្ស​ម្នាក់ទៀត ពេល​គ្រូ​សួរ​មេរៀន​គឺ​ដើម្បី​ជៀសវាង​ការស្តីបន្ទោស ឬ​ដើម្បី​ផុតពី​ការដាក់ពិន័យ​ប៉ុណ្ណោះ​។ ដូច្នេះ បុគ្គលិក​គ្រប់រូប មិនគួរ​គប្បី​ធ្វើបែបនេះ​ទៀត​ទេ ចូរ​ខំប្រឹង​បង្កើត​នូវ​គំនិត​ផ្ទាល់ខ្លួន​ឡើង​និង​ត្រូវ​ចេះ​ចូលរួម​មតិ និង​បំពេញការងារ​ឲ្យ​បានល្អ​ពេលនោះ​អ្នក​នឹងមាន​មោទនភាព​ចំពោះ​ការចូលរួម​ របស់ខ្លួន យ៉ាង​ពេញចិត្ត​បំផុត​។​
 
​ធ្វើការ​បង្ហាញ​និង​ចូលរួម​ការវាយតម្លៃ​
​ចូរ​បង្ហាញ​ឲ្យ​អ្នកដទៃ​ដឹងថា​ខ្លួនឯង​កំពុងតែ​ឲ្យ​តម្លៃ​ខ្ពស់​ដល់​ អ្នកដទៃ​ខណៈដែល​អ្នក​បានរួម​សហកា​រណ៍​ជាមួយ​ពួកគេ​។ ក្នុងករណី​ដែល​អ្នក​យល់ឃើញថា​មាន​បុគ្គលិក​ណា​ម្នាក់​បានធ្វើ​ការចូលរួម ប៉ុន្តែ​មិន​សម​តាម​បំណង​របស់ខ្លួន នោះ​អ្នក​គួរតែ​វាយតម្លៃ​ពួកគេ​នៅក្នុង​កំរិត ដែលមាន​លក្ខណៈ​ជាការ​ចូលរួម​ស្ថាបនា ដូច្នេះ​វា​ប្រសើរ​ជាជាង​ការបង្ហាញ​ពី​កំហឹង និង​ភាព​ក្តៅក្រហាយ​ចំពោះ​ពួកគេ​។​
 
​ត្រូវ​ទុកពេល​វេលា​ជា​រឿង​សំខាន់​(​កុំទៅ​យឺត​)
​ការគោរព​ពេលវេលា​ជា​រឿង​មួយ ដ៏​សំខាន់​សម្រាប់​ខ្លួនឯង ក៏ដូចជា​អ្នកដទៃ ដូច្នេះ​ចូល​ទុក​ពេលវេលា​ប្រៀបដូចជា​អ្នក​វត្ថុ​ជាប់​ខ្លួន​មួយ ដ៏​សំខាន់​ដែល​មិនអាច​បាត់​បាន​។ សម្រាប់​អ្នកធ្វើការ​ទាំងអស់​ចូរ​ជៀសវាង​ការ​ទៅ​យឺតយ៉ាវ ពេលវេលា មិន​ថា​ថ្ងៃ​ធ្វើការ​ធម្មតា ឬ​ក្នុងការ​ណាត់ជួប​កិច្ចប្រជុំ​ការឆ្លើយតប​ទូរស័ព្ទ ឬ​អ៊ីមែល​នោះទេ ព្រោះ​វា ក៏​អាច​បង្ហាញ និង​ធ្វើការ​វាយតម្លៃ​ខ្ពស់​ថា អ្នកជា​មនុស្ស​គោរព​ពេលវេលា​របស់ខ្លួន និង​អ្នកដទៃ ដោយ​ការមិន​ខ្ជះខ្ជាយ​ពេលវេលា ព្រោះតែ​ការ​មក​យឺត​នោះឡើយ​។​
 
​ឆ្លាត​វៃ​ក្នុងការ​បំពេញការងារ​
​សម្រាប់​ប្រការនេះ​វិញ គឺជា​ចំណុច​ដ៏​សំខាន់​មួយទៀត​ក្នុងការ​បំពេញការងារ​។ ឧទាហរណ៍​ថា អ្វីដែល​អ្នកសរសេរ​គឺមាន​កំហុសឆ្គង​ផ្នែក​អក្ខរាវិរុទ្ធ និង​ប្រកប​ខុស​ទាំងស្រុង​ក្នុង​លិខិត ដែល​អ្នក​ត្រៀម នឹង​ផ្ញើជូន​មេ ឬ​អ្នកដទៃ​? តើ​វា​នឹង​ទៅជា​យ៉ាងណា បើ​ពួកគេ​បាន​ឃើញថា អ្នក​កំពុងតែ​ខ្ជីខ្ជា​នឹង​ការងារ​បែបនេះ នោះ​ប្រការនេះ ហើយ​វា​នឹងធ្វើ​ឲ្យ​អ្នកទទួលបាន​ជោគជ័យ ឬ​មានការ​រីកចម្រើន​ទេ ដូច្នេះ អ្នក​គប្បី​ប្រើប្រាស់​នូវ​វត្ថុ​ជំនួយ​ផ្សេងៗ ដូចជា​វចនានុក្រម ឬក៏​អត្ថបទ​ចាស់ ដែល​ធ្លាប់បាន​ប្រើ​ពីមុន​ជាដើម​ដើម្បី​ជួយ​ឲ្យ​ការ​សេរ​សេរ​របស់​អ្នក​ ប្រកបដោយ​ភាពត្រឹមត្រូវ​និង​ងាយស្រួល​យល់​៕
អានបន្ត...

កែវ នីសា ធ្វើ​ឲ្យ​ឧកញ៉ា​ក្អួត​ឈាម ព្រោះ​ហាម​ចិត្ត​ប្រុស​ក្មេង​មិនបាន​

Leave a Comment
​រាជធានី​ភ្នំពេញ : កែវ នីសា អ្នក​មេម៉ាយ​ឡូយឆាយ មាន​មន្ត្រី​ធំ ឧកញ៉ា​បាន​ចូលខ្លួន​សារភាព​ស្នេហ៍​នាង​រើខ្លួន​មិន​រួច​ក្តី តែ​នាង​នៅ​មិន​ដាច់ចិត្ត​ចោល​ប្រុស​ស្នេហ៍ លឹម ជា​ឡាយ ដែរ​។ គួរ​

រំលឹក​ឲ្យ​ដឹងថា ពេលនេះ​គេ​ឃើញ លឹម ជា​ឡាយ និង​នាង កែវ នីសា នៅតែ​ល្អូកល្អិន​និង​គ្នា​ដដែល បានធ្វើ​ឲ្យ​លោក​ឧកញ៉ា​ដែល​ចាយលុយ​ដូច​ក្រដាស​ត្រៀម​ជះ​លុយ​លើ កែវ នីសា បាន​ប្តូរ​ចិត្ត​វិញ​ហើយ ព្រោះ​បាន​ទុក​ឲ្យ​កាស​ឲ្យ​នាង​ពិចារណា​ថា​តើយ​កលុយ ឬក៏​យក​ប្រុស​ក្មេង តែ​ទីបំផុត​អ្នក​មេម៉ាយ​រូបនេះ​នៅតែ​កៀកកើយ​ប្រុស​ក្មេង​ដដែល បានធ្វើ​ឲ្យ​លោក​ឧកញ៉ា​ខកចិត្ត​ជាខ្លាំង​។​

 
​កែវ នីសា ហាក់ បាត់បង់​ឲ្យ​កាស​ក្រសោប​តួឯក ដូច​មុន​ទៀត ហើយ​ក្រោយ​ទើរ​នៅ​ទ្រនំ MYTV មក មិនសូវ​ចេញមុខ​តាម​ភាពយន្ត ខារ៉ាអូខេ​ទៀតឡើយ​។ មាន​ដំណឹង​ថា កែវ នីសា ហាក់​ធុញទ្រាន់ អាជីព​ចាស់ តែ​ខ្លះ​ទៀតថា នីសា ហៅ​ប៉ុច ត្រូវ​ឧកញ៉ា ម្នាក់ ដែល​តាម​ស្នេហ៍​នាង តាម​ហួងហែង ស្របពេល ដែលមាន​ដំណឹង​គួរឱ្យភ្ញាក់ផ្អើល​ថា អ្នក​មេម៉ាយ​ល្បី មានកូន​ស្រី​១​នេះ កំពុង​ប្រចណ្ឌ​សង្សារ​ក្មេង លឹម ជា​ឡាយ ស្និទ្ធស្នាល​ចម្លែក​ជាមួយ​ស្រីក្មេង​ម្នាក់​…​។​
 
​បើទោះជា​មាន​មន្ត្រី​ធំ ឧកញ៉ា បាន​ចូលខ្លួន​មក​សារភាព​ស្នេហ៍​អ្នក​មេម៉ាយ​ឡូយ​ជាង​ក្រមុំ កែវ នីសា រកតែ​រើខ្លួន​មិន​រួច​ក៏ដោយ តែ​ទីបំផុត នីសា មិន​ដាច់ចិត្ត​បោះបង់ចោល​ប្រុស​ស្នេហ៍​ថ្លើមថ្លៃ​លោក លឹម ជា​ឡាយ ឡើយ ព្រោះ​រយៈពេល​ចុងក្រោយ​នេះ ពួកគេ​នៅតែ​ល្អូកល្អិន​ជាមួយគ្នា​ដូច​ស្ករ​តាំង​ម៉ែ​ដដែល ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ម្នាក់​ដែល​ចាយលុយ​ដូច​ក្រដាស ត្រៀម​ជះ​លុយ​លើ កែវ នីសា នោះបាន​ប្តូរ​ចិត្ត​វិញ​ហើយ ព្រោះ​ទុក​ឲ្យ​ឱកាស នីសា ពិចារណា​ថា តើយ​កលុយ ឬមួយ​ក៏​ប្រថុយ​ឲ្យ​ប​ប្រុស​ក្មេង​? តែ​ទីបំផុត​អ្នក​មេម៉ាយ រូបនេះ បាន​លេង​មួយ​ក្បាច់ គឺ​នៅតែ​កៀកកើយ​ប្រុស​ស្នេហ៍ លឹម ជា​ឡាយ ដដែល​ទើប​ធ្វើ​ឲ្យ​លោក​ឧកញ៉ា​ខកចិត្ត​ជាខ្លាំង​។​
 
​កែវ នីសា មិនសូវ​បណ្តើ​រលឹម ជា​ឡាយ ជា​ចំហ​តាម​កម្មវិធី​សិល្បៈ​ដែល​តារាៗ ជួបជុំគ្នា​ទេ ទើប​ធ្វើ​ឲ្យ​អ្នកខ្លះ​សង្ស័យថា ពួកគេ​រង្គោះរង្គើ​ស្នេហ៍​។ ប៉ុន្តែ​តាមពិត​គឺ​ពួកគេ គ្រាន់តែ​លេង​ស្ទីល​បំភ័ន្ត​ភ្នែក​ប៉ុណ្ណោះ ព្រោះ នីសា និង ជា​ឡាយ តែងតែ​បណ្តើរគ្នា​ទៅ​រឹតចំណង​ស្នេហ៍​នៅ​តំបន់​រមណីយដ្ឋាន​តាម​បណ្តា​ខេត្ត​ ឆ្ងាយ​។ ហើយ​អ្វីដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នោះ គឺមាន​ដំណឹង​ថា ថ្មីៗ​នេះ កែវ នីសា បាន​ប្រចណ្ឌ​ប្រុស​ក្មេង លឹម ជា​ឡាយ ស្និទ្ធស្នាល ចម្លែក​ជាមួយ​កូនស្រី​ថៅកែ​ផលិតកម្ម​មួយទៀត​ផង​។​
 
​ប្រភព​បាន​ឲ្យ​ដឹងថា ប្រុស​ក្មេង លឹម ជា​ឡាយ តែងតែ​តុកស៊ិក​មួម៉ៅ​ពេលឮ​ដំណឹង​ថា នីសា មាន​ប្រុសៗ អ្នកមាន​តាម​ជ្រែក​ស្នេហ៍ ហើយ​រូបគេ​ច្រើនតែ​ទៅ​បន្លប់​ទុក្ខ​ផឹកស៊ី​នៅ ក្លឹប​រាត្រី តែ​មិន​ហ៊ាន​សម្តី​ធ្ងន់​ដាក់ នីសា ទេ សុខចិត្ត​ឱប​ទុក្ខ​។ ដោយឡែក​កែវ នីសា វិញ បើ​ហ៊ាន​តែ​ដឹងថា ជា​ឡាយ មាន​ស្រី​ថ្មី​វិញ គឺ​ច្បាស់​ជា​ឆេះដុំ​ជាមិនខាន ហើយ​នាង​ព្រមាន ជា​ឡាយ ឲ្យ​បញ្ឈប់​ជាបន្ទាន់ បើ​មិន​ដូច្នេះ​ទេ គឺ​ត្រូវ​ចប់​គ្នា អ៊ីចឹង​ហើយ ទើប ជា​ឡាយ រាល់​លើក​តែងតែ​សម្របសម្រួល តាម​ស្រី​ស្រស់​ថ្លើមថ្លៃ​ជានិច្ច​។ ដោយឡែក​ការ​ធ្លាយ​រឿង កែវ នីសា ប្រចណ្ឌ​ស្រីក្មេង កូន​ថៅកែ​ផលិតកម្ម​មួយ​នោះ គេ​ជឿថា ជា​ឡាយ ច្បាស់​ជា​លែង​ហ៊ាន​ស្និទ្ធស្នាល​ខុសធម្មតា​ជាមួយ​ស្រីក្មេង​នោះ​ទៀត​ ជាមិនខាន​។​
 
​កែវ នីសា ហាក់​ស្ងប់​ស្ងាត់បាត់​ខ្លួន​ពី​តំណែង​តួឯក​តាម​ភាពយន្ត និង​ខារ៉ាអូខេ តាំងពី​បាន​តំណែង​ជា​ពិធី​ការិនី​នៅ​ស្ថានីយ៍ទូរទស្សន៍ MyTV មក​ទើប​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​អ្នក​មេម៉ាយ​រូបនេះ​ស្ថិតក្នុង​ ការព្រួយបារម្ភ ព្រោះតែ​នាង ឌុ​ច លីដា ច្បាម​យក​អស់​ទៅហើយ​។ ប៉ុន្តែ​តាម​ប្រភព​ថា លោក​ឧកញ៉ា​ម្នាក់ ដែល​នៅតែ​ចិញ្ចឹមចិត្ត​ស្រឡាញ់ កែវ នីសា នោះ មិន​ចង់​ឲ្យ​អ្នក​មេម៉ាយ​ឡូយ​ជាង​ក្រមុំ​រូបនេះ ថត​ឲ្យ​ប​ថើប​ជាមួយ​តារា​ប្រុសៗ ទៀតឡើយ​។ លោក​ឧកញ៉ា​នោះ នៅតែ​មិន​បោះបង់​ការ​តាម​ថ្ពក់​បេះដូង​មេម៉ាយ​នេះ​ទេ បើទោះបីជា​ដឹងថា កែវ នីសា មិន​ព្រម​បោះបង់​ប្រុស​ក្មេង ជា​ឡាយ ក្តី គ្រាន់តែ​លោក​ឧកញ៉ា​នោះ​រង់ចាំ តាមដាន​មើល​ជំហរ​ស្នេហ៍​របស់​កែវ នីសា សិន​៕


nmmmm


អានបន្ត...

ការស្លៀកខ្លី ​ក៏​ជួយ​លើ​សម្រស់​បាន​មួ​យក​ម្រិ​តដែរ​

Leave a Comment
សូម​ណែនាំ​ឲ្យ​ជ្រើ​រើសយក​ប្រ​ភ​ទ​ដែល ប្រើ​រួ​រាង​របស់ ខ្លួនឯង​ជា​អ្នកកាត់ក្តី​ដូចខាងក្រោម ៖


ប្រសិនបើ​អ្នក​កំពុង​តែមាន​មន្ទិល​ថា រួប​រាង​អ្នក​បច្ចុប្បន្ន​ស្លៀកសំពត់​កើត ឬ​អត់ និង​គួរ​ជ្រើសរើស​បែបណា ដើម្បី​ឲ្យ​ស័ក្តិសម​នឹង​បុគ្គលិក​លក្ខ​ណះ​នោះ​។ ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី
​ស្ត្រី​រាង​តូច​ល្អិត ណែនាំ​ឲ្យ​ជ្រើសរើស​សំពត់​ជីប​ភ្លី តែ​រាង​វែង​បន្តិច​ដល់​ក្បាលជង្គង់ ឬក៏​នៅលើ​ក្បាល់ជង្គង់​បន្តិច​ក៏​ល្អ​ម្យ៉ាងដែរ​។ អ្នក​អាច​ជ្រើស​យក​ប្រភេទ​ជីប​ភ្លី​ញឹក​បន្តិច ឬ​រង្វើល​ក៏បាន​។​
​ចំណែក​ស្ត្រី​មាន​រាងរៅ​ខ្ពស់ស្រឡះ​វិញ គួរ​ជ្រើស​យក​សំពត់​ប្រភេទ​វែង​គ្រប់​បាត​ក្បាលជង្គង់ តែមាន​គួ​ទ រាង​ខ្លី​បន្តិច អាចមាន​ចាប់​ជី​បន្តិច ឬក៏​នៅ​ជាយសំពត់​មាន​ជរ​រួញ​អង្កាញ់ៗ​ក៏​ល្អ​ម្យ៉ាងដែរ​។​
​រីឯ​សុភាព​ស្ត្រី​សាម​សាច់​ត្រ​គាត់​រាង​ច្រើន​បន្តិច​វិញ គួរ​ជ្រើស​យក​សំពត់​ខ្លី​សាច់​លាត​រាង​ជា អក្ស A  យក​ប្រភេទ​កំណត់​រាង​ក្រាស់ ឬក៏​ប្រភេទ​ជរ​នៅត្រង់​ជាយ​ក៏​អាចជួយ​លាក់​សាច់​ត្រគាក​បានដែរ​។​
​ចុងក្រោយ​បង្គ​ស់សុ​ភាព​ស្ត្រី​មាន​រាង​ម៉ាប់​បន្តិច អាច​ជ្រើស​យក​ប្រភេទ​មាន​ជរ​នៅ​ជាយ ឬ​បែប​ជា​កន្ទុយ​ត្រី​ក៏​អាច​ប្រើការ​បាន​ដូចគ្នា​។​
​តោះ​សាកល្បង​យក​បច្ចេកទេស​ខាងលើនេះ​ទៅប្រើ​ប្រាស់​ធានាថា ការ​ស្លៀកសំពត់​ខ្លី​របស់​អ្នកនឹង​បាន​ស្រស់ស្អាត​គួ​ឲ្យ​ស្រឡាញ់​មិន​ខាន​។ បំណងល្អ​ពី​គេហទំព័រ​កំណើត​ថ្មី​៕
អានបន្ត...

តើ​ការ​ម៉ាស្សា​ល្អ​សម្រាប់​សុខភាព​មែនឬ​?

Leave a Comment
កាលណា​រាងកាយ​កើត​អាការ​ឈឺចាប់​ចុក​រួយ​ អ្នក​ដែល​កើត​អាការ​បែបនេះ​ខ្លះ​ច្រើនតែ​ស្វែងរក​សេវា​ម៉ាស្សា ។ អ្នកខ្លះ​ក៏បាន​ធូរស្បើយ​ស្រួលខ្លួន ប៉ុ​ន្តែ​​អ្នកខ្លះ​បែរជា​ធ្ងន់​ជាង ដើម​ទៅទៀត ។ការពិតទៅ​ការ​ម៉ាស្សា​អាចជួយ​អ្វី ​បាន​ខ្លះ ? តើ​ជា​ការពិត​ឬទេ​ដែលថា ការ​ម៉ាស្សា​អាចជួយ​ព្យាបាល​រោគ​បា​ន​នោះ ? លោក​វេជ្ជបណ្ឌិត វិសាល ខាន់​ថា រតនៈ​កុល អ្នកជំនាញ​ផ្នែក​នេះ​បានធ្វើការ​បកស្រាយ​លម្អិត​ដូចតទៅ ។​
 
​ស្រួលខ្លួន និង​ធូរស្បើយ​
​ដើ​ម្បី​ស្វែងយល់​អំពី​អត្ថប្រយោជន៍​ពិត​នៃ​ការ​ម៉ាស្សា អ្វីដែល​សំខាន់​នោះ​គឺ​យើង​ត្រូវ​យល់​អត្ថន័យ​នៃ​ពាក្យ​ពីរ​ម៉ាត់​សំខាន់​គឺ ​ស្រួលខ្លួន និង​ជា​រោគ​ជា​មុ​ន​សិន ។ ស្រួលខ្លួន​មានន័យថា មាន​អារម្មណ៍​ធូរស្បើយ​ពី​ការឈឺ​ចុក​រួយ ប៉ុន្តែ​មិនមែន​មានន័យថា រោគ​ដែល​កើត​នោះ​វា​ជា​ឡើយ ។ ចំ​ណែ​ក​ឯ​​ការ​ជា​រោគ​គឺ​មានន័យថា រោគ​មានការ​ប្រែប្រួល​មក​ក្នុង​ផ្លូវ​ល្អ​ដំណើរ​រួចផុត​ពី​ឈឺ ។ គុណសម្បត្តិ​នៃ​ការ​ម៉ាស្សា​គឺ​វា​ជួយ​ឱ្យ​ស្រួលខ្លួន​ប្រាកដ​មែន​ជួ​យ​​ឱ្យ ​គុណភាព​ជីវិត​បាន​ប្រសើរ​ប៉ុន្តែ​មិនមែន​ជួយ​ឱ្យ​ជា​រោគ​ទេ ដូចជា​អ្នកជំងឺ​ដែល​កើតរោគ​ស្លាប់​មួយ​ចំហៀង​ខ្លួន​មាន​អាការ​ចុក​រួយជើង នៅពេល​ធ្វើការ​ម៉ាស្សា​រួច​ក៏មាន​អារម្មណ៍​ធូរស្រាល ប៉ុន្តែ​មិនមែន​ជួយ​ឱ្យ​រោគ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជា​ឡើយ ។​
 
​ការ​ម៉ាស្សា​ដែល​ជួយ​ឱ្យ​ជា​រោគ​
​ការ​ម៉ាស្សា​ដែល​អាច​ព្យាបាល​រោគ​បាន​ភាគច្រើន​គឺជា​រោគ​ដែល​ពាក់ព័ន្ធ​ ទៅនឹង​សាច់ដុំ​ដូចជា អាការ​ឈឺក្បាល​ដោយសារ​សាច់ដុំ អ​ហ្វ​ហ្វី​ស ស៊ីន​ដ្រូ​​ម ដែល​កើត​ពី​ការ​អង្គុយ​ក្នុង​ឥរិយាបថ​មិនបាន​ត្រឹមត្រូវ​រោគ​សម្ពាធ​ឈាម​ឡើង ​ដែល​មូលហេតុ​បណ្តាលមកពី​សាច់ដុំ​ប្រឹង ព្រោះ​ការ​ម៉ាស្សា​ជួយ​ឱ្យ​​សាច់ដុំ​ធូរ​រសាយ ជាហេតុ​ជួយ​សម្រួល​សម្ពាធ​ឈាម​ឱ្យ​ចុះ​មកវិញ​ជាដើម ។​
 
​រោគ​ដែល​ការ​ម៉ាស្សា​មិនអាច​ជួយ​ឱ្យ​ជា​បានទេ​
​ស្របពេល​ជាមួយគ្នានេះដែរ​ក៏មាន​រោគ​ជាច្រើន​ទៀត​ដែល​ការ​ម៉ាស្សា​មិនអាច​ ជួយ​ឱ្យ​ជា​បានទេ ដូចជា​រោគ​មហារីក ការ​ម៉ាស្សា​មិនអាច​ជួយ​ឱ្យ​រោ​គ​​នេះ​ជា​ឡើយ ប៉ុន្តែ​អាច​ផ្តល់​ផល​ល្អ​ចំពោះ​ការព្យាបាល​ដូចជា​អ្នក​ដែលមាន​អាការ​ ឈឺក្បាល​ដោយសារ​មហារីក​ដែល​បណ្តាលមកពី​សាច់ដុំ​តឹង លុះ​ដល់​ទៅ​ម៉ាស្សា​ក៏មាន​អារម្មណ៍​ស្រួលខ្លួន​នាំឱ្យ​សម្រាន្ត​លក់​ស្រួល​ រាងកាយ​ក៏មាន​ប្រព័ន្ធ​ការពារ​ល្អ​ធ្វើឱ្យ​សុខភាព​ល្អ និង​អារម្មណ៍​ ស្រ​ស់​ស្រា​យ​​អ្ន​ក​ជំងឺ​​ក៏មាន​កម្លាំងចិត្ត​តស៊ូ​ជាមួយ​រោគ​អាច​ និយាយបានថា ការ​ម៉ាស្សា​មិនអាច​កម្ចាត់​កោសិកា​មហារីក​បានទេ ប៉ុន្តែ​វា​អាចជួយ​រក្សា​តុល្យភាព​នៃ​រាងកាយ ។​
 
​ម៉ាស្សា​រួច​អាចជា​ពី​រោគ​ម៉ៃ​ហ្គ្រេ​ន ?
​ជាការ​យល់​ខុស​មួយ​ដែលថា ម៉ៃ​ហ្គ្រេ​ន​គឺជា​អាការ​ឈឺ​មួយ​ចំហៀង​ក្បាល ពីព្រោះ​ការពិតទៅ​ម៉ៃ​ហ្គ្រេ​ន​ត្រូវមាន​អាការ​ផ្សេងៗ​គួបផ្សំ​ទៀត ។ ដូច្នេះ​ជំនឿ​ដែលថា ការ​ម៉ាស្សា​ជួយ​ព្យាបាល​អាការ​ម៉ៃ​ហ្គ្រេ​ន​ដោយ​មើល​ទៅលើ​អាការ​ឈឺក្បាល​ ដែលជា​បាត់​ក្រោយពី​ការ​ម៉ាស្សា​រួច ទើប​ជា​ជំនឿ​មួយ​ដែ​ល​មិន​ត្រឹមត្រូវ ពីព្រោះ​ប្រសិនបើ​វា​ជា​ម៉ៃ​ហ្គ្រេ​ន​មែន​នោះ​ការ​ម៉ាស្សា​នឹងមិន​អាចជួយ​ ព្យាបាល​ឱ្យ​ជា​បានទេ ។ ចំណែកឯ​ពេល​ទៅ​ម៉ាស្សា​រួច​អា​កា​រឈឺ​មួយ​ចំហៀង​ក្បាល​បាន​ប្រសើរ​នោះ​ ភាគច្រើន​បណ្តាលមកពី​ការឈឺ​មួយ​ចំហៀង​ក្បាល​ដោយសារ​សាច់ដុំ​ច្រើនជាង ។ និយាយ​បែបនេះ​មិ​ន​មែ​ន​មានន័យថា ការ​ម៉ាស្សា​មិនល្អ​នោះទេ ប៉ុន្តែ​បើ​កើត​ម៉ៃ​ហ្គ្រេ​ន​មែន​ត្រូវ​ពឹងផ្អែក​លើ​ឱសថ​ដើម្បី​ព្យាបាល​ផង​ មិនមែន​សម្អាង​តែ​ទៅលើ​ការ​ម៉ា​ស្សា​​មួ​យ​​មុខ​អាចឱ្យ​ជា​បានទេ ។​
 
​អ្នក​ដែល​ទៅ​ម៉ាស្សា​ត្រូវ​យល់ដឹង​អ្វីខ្លះ ?
​បច្ចុប្បន្ននេះ​មាន​អ្នក​ម៉ាស្សា​ឱ្យ​ភ្ញៀវ​ជាច្រើន ​អ្នក​ម៉ាស្សា​ខ្លះ​ក៏មាន​គុណភាព​ខ្លះទៀត​មិនមាន​ដូច្នេះ​សួរថា តើ​មាន​គោលការណ៍​សម្គាល់​យ៉ា​ង​ដូ​ច​ម្តេ​ច​​ទើប​អាច​ដឹងថា អ្នក​ម៉ាស្សា​មួយណា​មានគុណ​ភាព ហើយ​មួយណា​គ្មាន​គុណភាព ។ ទោះបី​វា​ជា​សំណួរ​មួយ​ដែល​ពិបាក​នឹង​ឆ្លើយ ប៉ុន្តែ​ក៏មាន​ល​ក្ខ​ណៈ​សម្គាល់​មួយចំនួន​ដូចខាងក្រោម​នេះ ៖
 
*​ក្រោយពី​ម៉ាស្សា​រួច​គឺ​ត្រូវតែ​ស្រួលខ្លួន​
​វា​​អាចធ្វើឱ្យ​យើង​មិនទាន់បាន​ស្រួលខ្លួន​ភ្លាមៗ​ក៏មានដែរ ពោលគឺ​ពេល​ម៉ាស្សា​រួច​អាច​នៅ​ឈឺ​ខ្លះ ប៉ុន្តែ​មិនត្រូវ​លើស​មួយថ្ងៃ​រាប់​ពីថ្ងៃ​ម៉ាស្សា​បើ​លើ​ស​​គួរ​តែ​ប្តូរ​ អ្នក​ម៉ាស្សា ពីព្រោះ​បញ្ជាក់បាន​ថា អ្នក​ម៉ាស្សា​ម្នាក់នេះ​អាច​ប្រើ​ដៃ​ធ្ងន់​ពេក​ជាហេតុ​ធ្វើឱ្យ​ជាំ​សាច់ដុំ ។​
 
*​មនុស្ស​វ័យ​ចំណាស់​មិនត្រូវ​ម៉ាស្សា​ក្បាច់​ពត់​ខ្លួន​
-​​មិនគួរ​ចុច​សរសៃឈាម​ដែលជា​ក្បាច់​ចុច​ហើយ​ព្រលែង​ជាពិសេស​ត្រង់​ស្មា និង​ចង្វែក​ភ្លៅ ព្រោះថា​ទង្វើ​បែបនេះ បាន​ជះឥទ្ធិពល​មិនល្អ​ចំពោះ​រា​ង​កា​យ​​ពោលគឺ​ធ្វើឱ្យ​ជាំ​សរសៃឈាម ។​
 
-​អ្នក​ដែលមាន​អា​ការឈឺ​ទាន់ហន់​មិនត្រូវ​ម៉ាស្សា​ខ្លាំងៗ​ទេ ពីព្រោះ​បើ​ម៉ាស្សា​ខ្លាំងៗ​ទៅ​វា​កាន់តែ​ធ្វើឱ្យ​សាច់ដុំ​ជាំ​ខ្លាំង​ដូចជា អាការ​ឈឺ​ដោយសារ​ការលេង​កីឡា​គួរតែ​ម៉ាស្សា​ថ្នមៗ​ស្រាល​ដៃ ។​
 
*​អាការ​ជាប់​ស្មា​ជាមួយ នឹង​ការ​ម៉ាស្សា​
​ប្រសិនបើ​មាន​អាការ​ជាប់​ស្មា​ពេល​ទៅ​ម៉ាស្សា​រួច​បាន​ប្រសើរ​នោះ​ បញ្ជាក់ថា វា​មិនមែនជា​អាការ​ជាប់​ស្មា​ពិតៗ​ទេ អាច​គ្រាន់តែ​ជា​អាការ​តឹង​ស្មា​ដែ​ល​​កើត​បណ្តាលមកពី​សាច់ដុំ​មាន​បញ្ហា ព្រោះថា​ប្រសិនបើ​ស្មា​ជាប់​ពិតៗ នោះ​ត្រូវ​ប្រើពេល​ច្រើន​ខែ​ទម្រាំ​តែ​នឹង​ជា​ស្រួលបួល ដោយសារតែ​អាការ​ជាប់​ស្មា​កើត​បណ្តាលមកពី​ការ​រលាក​សរសៃ​ជុំវិញ​ស្មា​ម្តង​ បន្តិចៗ​រហូត ធ្វើឱ្យ​រលាក​ខ្លាំង​ពេលនោះ​រាងកាយ​ក៏​តបស្នង ដោយ​បង្កើត​ជាតិ​ទឹក​ដែ​ល​មា​ន​​លក្ខណៈ​ដូច​កាវ​ជាហេតុ​ធ្វើឱ្យ​សន្លាក់​ ប្រទាញ​ជាប់​គ្នា ។​
 
*​ថែទាំ​ខ្លួនឯង​មិនចាំបាច់ ចំណាយ​ប្រាក់​ទៅ​ម៉ាស្សា​
​ការ​ឧស្សាហ៍​ទៅ​ម៉ាស្សា​ញឹកញាប់​អាច ធ្វើទៅបាន​គឺ​អាស្រ័យទៅលើ​ថវិកា​ដែល​ខ្លួន​មាន​ផង ប៉ុន្តែ​មាន​វិធី​បំបាត់​អាការ​ឈឺ​ចុក​រួយ​ផ្សេងៗ ដែល​ល្អ​ជា​ង​នេះ គឺ​ការងា​កមក​កែ ខៃ​ឱ្យចំ​មូលហេតុ​នោះ​គឺ​ត្រូវ​ប្រើ​អវយវៈ​ផ្សេងៗ ឱ្យបាន​ត្រឹមត្រូវ​ដូចជា​អាការ​ឈឺ​ខ្នង​ដែល​កើត​ពី​ការ​អង្គុយ​ខុស​ឥរិយាបថ ហើ​យ​ដើម្បី​បំបាត់​អាការ​បែបនេះ​យើង​គប្បី​ប្តូរ​ពី​ទម្លាប់​ទៅ​ម៉ាស្សា​ មកជា​ការសម្រួល​ឥរិយាបថ​អង្គុយ​ឱ្យបាន​ត្រឹមត្រូវ គួបផ្សំ​នឹង​ហាត់ប្រាណ​ដោយ​វិធី​យឹត​សន្ធឹង ពេលនោះ​សាច់ដុំ​នឹង​ខ្លាំង​ជាហេតុ​ធ្វើឱ្យ​អាការ​បាន​ធូរស្បើយ ។ ការ​ម៉ាស្សា​បើ​ទុក​ណា​ជា​វា​ជួយ​ឱ្យ​ស្រួលខ្លួន ប៉ុន្តែ​បើ​យើង​មិន​ធ្វើការ​កែសម្រួល​ទម្លាប់​ទេនោះ​ក៏​វា​មិនអាច​ឱ្យ​ជា​ ដាច់​បានឡើយ ៕

 
nmmmm
អានបន្ត...

ហេតុអ្វី​បានជា​ត្រូវ​បិទ​ភ្នែក ក្នុងពេល​កំពុង​ថើប​គ្នា​?

Leave a Comment
លោកអ្នក​ចាប់អារម្មណ៍​ខ្លួនឯង​ទេ ហេតុអ្វី​បានជា​ត្រូវ​បិទ​ភ្នែក ក្នុងពេល​កំពុង​ថើប​គ្នា​? ថ្ងៃនេះ​សារព័ត៌​មានកំណើត​ថ្មី សូម​បង្ហាញ​នូវ​៤​ចំណុច​ខាងក្រោម ជាហេតុ​ផល​ដែល​អ្នកនឹង​ទទួល​ក្នុងពេលនោះ ៖
 
១-​អ្នក​នឹងមិន​ចង់ឃើញ​រូបរាង​ដៃគូ​របស់​អ្នក​បែបណា​នោះទេ នៅពេល​អ្នក​កំពុង​ថើប​គ្នា​។​
 
២-​ខួរក្បាល​របស់​អ្នក នឹងមិន​អាច​ឲ្យ​អណ្តាត​អ្នក​រមួល​បានទេ បើសិន​ភ្នែក​របស់​អ្នកធ្វើការ​រួមគ្នា​ក្នុងពេល​តែមួយ​។​
 
៣-​ចំពោះ​ស្ត្រី អាច​បាត់បង់​ទំនុកចិត្ត​លើ​ខ្លួនឯង ឬ​មាន​ភាព​អៀនខ្មាស​ច្រើន ដូចនេះ​នាង​ត្រូវ​ការបិទ​ភ្នែក​ក្នុងពេល​ថើប​។​
 
៤-​ការបិទ​ភ្នែក​ក្នុងពេល​ថើប បើ​ស្ថិតក្នុង​ដំណាក់កាល​ពាក់​កណ្តាល​នៃ​ការរួម​ភេទ នឹងធ្វើ​ឲ្យ​អារម្មណ៍​អ្នក​ពុះកញ្ជ្រោល​កាន់តែខ្លាំង​៕


អានបន្ត...